CNRP អះអាងនូវផែនការធ្វើបាតុកម្ម

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ សីហា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP)
លោក សម រង្ស៊ី បានអះអាងថា៖ គោលដៅនៃការធ្វើបាតុកម្មដែលនឹងត្រូវបានរៀបចំ
ឡើងនាថ្ងៃទី ៧ កញ្ញា ខាងមុខគឺសំដៅទាមទាឲ្យមានសមភាពក្នុង ការបោះឆ្នោត
រដ្ឋសភាកម្ពុជានីតិកាលទី​ ៥។ 
CNRP អះអាងនូវផែនការធ្វើបាតុកម្ម - ảnh 1
គោលដៅនៃការធ្វើបាតុកម្មដែលនឹង ត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ កញ្ញា ខាងមុខគឺសំដៅទាមទាឲ្យមានសមភាពក្នុង ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥។
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៩ សីហា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក
សម រង្ស៊ី បានអះអាងថា៖ គោលដៅនៃការធ្វើបាតុកម្មដែលនឹង ត្រូវបានរៀបចំឡើងនា
ថ្ងៃទី ៧ កញ្ញា ខាងមុខគឺសំដៅទាមទាឲ្យមានសមភាពក្នុង ការបោះឆ្នោតរដ្ឋសភាកម្ពុជា
នីតិកាលទី​ ៥។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅ ទីស្នាក់ការរបស់គណៈបក្ស CNRP
លោក សម រង្ស៊ី បន្តចោទប្រកាន់ការរំលោភដែលបានកើតមានឡើងក្នុងការបោះឆ្នោត
រដ្ឋសភាកម្ពុជា នីតិកាលទី ៥ ហើយហើយចាត់ទុកថា៖ គណៈកម្មាធិការពិនិត្យមើល
ឯករាជ្យមួយត្រូវបានបង្កើត ដោយមានការចូលរួមរបស់បណ្តាអង្គការអន្តរជាតិនិង
តំណាងនៃ អ.ស.ប.។ ប្រសិនបើសំណើរនេះមិនបានឆ្លើយតបនោះ CNRP នឹងរៀបចំ
ការធ្វើបារតុកម្មដោយមានទ្រង់ទ្រាយធំដើម្បីប្រឆាំងជំទាស់លទ្ធផលនៃការបោះឆ្នោត
។ នាថ្ងៃដ៏ដែល គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានចេញសេចក្តីប្រកាស
សារព័ត៌មានដែលបានឲ្យដឹងថា៖ ការធ្វើបាតុកម្មដែល CNRP គ្រោងរៀបចំគឺសកម្មភាព
បំផ្លិចបំផ្លាញការបោះឆ្នោតរដ្ឋសភាកម្ពុជានាពេលថ្មីៗនេះ ព្រមទាំងបបង្ក អស្ថិរភាពសណ្ដាប់ធ្នាប់ក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕ 

ប្រតិកម្មទៅវិញ