CELAC ចេញសេចក្ដីប្រកាសអំពាវនាវឲ្យអាមេរិកដកបទដាក់ទណ្ឌកម្មលើគុយបា

Chia sẻ

(VOVWORLD) - សេចក្ដីប្រកាសដែលបានចេញផ្សាយដោយក្រសួងការបរទេសម៉ិកស៊ិក ឲ្យដឹង ថា ប្រទេសសមាជិក CELAC អំពាវនាវយ៉ាងទទូចឲ្យលោកប្រធានាធិបតីអាមេរិក ផ្លាស់ប្ដូរការដាក់បទហ៊ុំព័ទ្ធតម្រង់ទៅលើគុយបា ហើយអំពាវនាវឲ្យរដ្ឋសភាអាមេរិក ចាប់ផ្ដើមដំណើរការនីតិវិធីដើម្បីលុបចោលការហ៊ុំព័ទ្ធនេះតែម្ដង។

CELAC ចេញសេចក្ដីប្រកាសអំពាវនាវឲ្យអាមេរិកដកបទដាក់ទណ្ឌកម្មលើគុយបា - ảnh 1ប្រជាជនធ្វើដង្ហែក្បួនអំពាវនាវអាមេរិកដកបទដាក់ទណ្ឌកម្មទៅលើគុយបា។ (រូបថត៖ caribbean.loopnews.com)
សមាជិកនៃអង្គការបណ្ដាប្រទេសអាមេរិកឡាទីននិងការ៉ាបៀន (CELAC) ក្នុង សេចក្ដីប្រកាសពិសេសចេញនៅថ្ងៃទី១៩ ខែកញ្ញា បានអំពាវនាវឲ្យលោកប្រធានា ធិបតី Joe Biden និងរដ្ឋសភាអាមេរិកបញ្ចប់ការហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញ វត្ថុប្រឆាំងនឹងគុយបា ព្រមទាំងអះអាងថា វិធានការហ៊ុំព័ទ្ធទាំងនោះបានដើរផ្ទុយនឹង ច្បាប់អន្តរជាតិ។
សេចក្ដីប្រកាសដែលបានចេញផ្សាយដោយក្រសួងការបរទេសម៉ិកស៊ិក ឲ្យដឹង ថា ប្រទេសសមាជិក CELAC អំពាវនាវយ៉ាងទទូចឲ្យលោកប្រធានាធិបតីអាមេរិក ផ្លាស់ប្ដូរការដាក់បទហ៊ុំព័ទ្ធតម្រង់ទៅលើគុយបា ហើយអំពាវនាវឲ្យរដ្ឋសភាអាមេរិក ចាប់ផ្ដើមដំណើរការនីតិវិធីដើម្បីលុបចោលការហ៊ុំព័ទ្ធនេះតែម្ដង។ ប្រមុខរដ្ឋនិង រដ្ឋាភិបាលនៃប្រទេសសមាជិក CELAC ទាំង៣៣ បានសង្កត់ធ្ងន់ថា គេប្រឆាំងជំទាស់ យ៉ាងដាច់អលង្ការនឹងការអនុវត្តបទបញ្ញត្តិនិងវិធានការខុសពីច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ