CAO BANG ត្រូវប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ព្រំដែន

Chia sẻ
 (VOV)_នាថ្ងៃទី២១ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជារដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសវៀតណាម លោក Pham Binh Minh  
CAO BANG ត្រូវប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ព្រំដែន - ảnh 1
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh នៅប៉ូស្តការពារព្រំដែន Dam Thuy (http://baodientu.chinhphu.vn/)

(VOV)_នាថ្ងៃទី២១ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជារដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសវៀតណាម លោក Pham Binh Minh និងជា​ប្រធាន​គណៈ​កម្មាធិការ បញ្ជា ណែនាំសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន បានអញ្ជើញ​ទៅបំពេញការងារនៅ
ខេត្ត Cao Bang (ភាគខាងជើងវៀត​ណាម)។​ ថ្លែងមតិ​នៅក្នុងជំនួបធ្វើការ ឧបនាយក
រដ្ឋមន្ត្រី Pham Binh Minh បានកត់​សម្គាល់​នូវ​ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ​សេដ្ឋ
កិច្ច​រវាងភាគីទាំងពីរ និងក្រើនរំលឹក​ខេត្ត Cao Bang ត្រូវប្រមូលផ្តុំអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅក្នុងតំបន់ព្រំដែន។ ឧបនា​យក​រដ្ឋមន្ត្រីក៏បានប្រគល់អោយ​បណ្ដាក្រសួងស្ថាប័ន
ទាក់ ទិនពិនិត្យមើល ​និង​លៃ​ទុកប្រភពទុនសំរាប់ Cao Bang។ ឧបនាយករដ្ឋមន្ត្រីក៏
បានស្នើ Cao Bang បន្តបង្កើនការផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយតំបន់នានា
របស់ចិន ​និងស្នើ​ភាគីមិត្តជួយ​ឧបត្ថម្ភ វិនិយោគកសាងនិងជួសជុលខ្សែរផ្លូវគម
នាគមនានា។

          មុននោះ ឧបនាយករដ្ឋមន្ត្រី  Pham Binh Minh បានទៅ​ទស្សនា​ម​ណ្ឌល​សេដ្ឋ កិច្ចច្រកទ្វាព្រំដែន Tra Linh ជូនអំណោយបណ្ដាកម្មាភិបាល​ យុទ្ធជន​នៅប៉ូស្តិការ
ពារព្រំដែន Dam Thuy និងគ្រួសារគោលនយោបាយនៅ​ ស្រុក ​Trung Khanh ​ ផងដែរ៕

ប្រតិកម្មទៅវិញ