(VOVworld)-នាយប់ថ្ងៃទី១១មិនា ទិវាបុណ្យ Francophone តំបន់វាលសណ្តទន្លេ
Cuu Long លើកទី២០បានបើកនៅទីក្រុង Can Tho។ អញ្ជើញថ្លែងមតិនៅទីនេះ
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Nguyen Thanh Dung
បាន វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍សហគមន៍
Francophone តំបន់វាលសណ្តទន្លេ Cuu Long តាមរយៈសកម្មភាពជួបប្រាស្រ័យ
ទាក់ទង សំដៅរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពលើវិស័យវប្បធម៌ អប់រំ
រួមចំណែកទៅក្នុងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់ជ្រុង
ជ្រោយរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលបារាំងផងដែរ៕