BRICS គាំទ្រពាណិជ្ជកម្មពហុភាគីនិងលើកតម្កើងសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្ម៤.០

Chia sẻ
(VOVWORLD) -ក្នុងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខនៅលើពិភពលោក (BRICS) រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង បាន ប្រព្រឹត្តទៅនាថ្ងៃទី២៦ខែកក្កដានៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) ថ្នាក់ដឹកនាំ  BRICS ទាំងឡាយ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពី ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកទូលាយនិងលើគ្រប់ជ្រុងជ្រោយ។
BRICS គាំទ្រពាណិជ្ជកម្មពហុភាគីនិងលើកតម្កើងសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 1ថ្នាក់ដឹកនាំទាំងឡាយក្នុង BRICS

ថ្នាក់ដឹកនាំនៃប្រទេសប្រេស៊ីល រុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូងបានរកឃើញ សំលេងរួមក្នុងការគាំទ្រពាណិជ្ជកម្មសកលលោកនៅកិច្ចប្រជុំកំពូលនេះដែល បាន រៀបចំក្នុងរយៈពេល៣ថ្ងៃ ព្រមទាំងប្តេជ្ញាប្រឆាំងនឹងលិទ្ធិឯកតោនិយមនិង លិទ្ធិគាំពារនិយមបន្ទាប់ពីមានការគំរាមកំហែងលើការវាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ មុននេះ ក្នុងថ្ងៃដដែល ថ្លែងមិតក្នុងសម័យប្រជុំ ពេញអង្គ នៃកិច្ចប្រជុំកំពូល BRICS ប្រធានរដ្ឋចិនលោក Xi Jinping  បានអំពាវ នាវឲ្យបណ្តាប្រទេសជាសមាជិក BRICS ខិតខំប្រឹងប្រែងកសាងទំនាក់ទំនង អន្តរជាតិបែបថ្មី ដោយឈរទៅលើការគោរពគ្នាទៅវិញទៅមកប្រកបដោយ សមភាព យុត្តិធម៌ និង រួមសហការដើម្បីផលប្រយោជន៍រួមផងដែរ។ កិច្ចប្រជុំកំពូល BRICS លើកទី១០ បានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ក្រោមប្រធានបទ “BRICS នៅទ្វីបអាហ្វ្រីក៖ កិច្ចសហ ប្រតិបត្តិការ ដើម្បីកំណើនគ្របដណ្ដប់ និងភាពសម្បូររុងរឿងរួម ក្នុងបដិវត្តន៍ ឧស្សាហកម្ម ៤.0"៕

ប្រតិកម្មទៅវិញ