ទីក្រុងហូជីមិញមានធាតុផ្សំចាំបាច់ ដើម្បីបង្កើតជា Silicon Valley បន្ទាប់។ (រូបភាព៖ TTXVN) |
អត្ថបទនេះបានដកស្រង់របាយការណ៍ ដែលបានបោះពុម្ពកាលពីខែកក្កដាឆ្នាំ ២០២២ របស់ KPMG International Ltd និង HSBC Holdings Plc ដែលបានលើកឡើងថា ចំនួននៃក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនៅវៀតណាមបានកើនឡើងជិតទ្វេដងចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ កើតឡើងរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២។ Bloomberg បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅដល់ឆ្នាំ ២០៣០ ដើម្បីប្រែក្លាយទីក្រុងហូជីមិញទៅជា “ដុំដែកឆក់” ទាក់ទាញទុនវិនិយោគផ្នែកបច្ចេកវិទ្យា និងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចរួមចំណែក ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងហូជីមិញ។ ដើម្បីសម្រេចបាននូវគោលដៅនេះ អាជ្ញាធរនៅទីក្រុងហូជីមិញផ្តល់អាទិភាពក្នុងការទាក់ទាញការវិនិយោគបរទេសក្នុងគម្រោងបច្ចេកវិទ្យាខ្ពស់ ទន្ទឹមនឹងនោះ ដាក់ចេញអាទិភាពផ្សេងទៀតដើម្បីទាក់ទាញធនធានមនុស្ស និងក្រុមហ៊ុនអន្តរជាតិ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនវានុវត្តន៍។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អ្នកជំនាញវាយតម្លៃថា ទីក្រុងហូជីមិញមានកត្តាសម្រាប់បង្កើតជា Silicon Valley ដែលជាប្រព័ន្ធអប់រំតម្រង់ទិសឆ្ពោះទៅរកវិទ្យាសាស្ត្រ និងគណិតវិទ្យា ជាឧស្សាហកម្មបង្កើតអ្នកជំនាញមានទេពកោសល្យ ក៏ដូចជាអត្ថប្រយោជន៍ពីការពិតដែលថាសេដ្ឋកិច្ចរបស់វៀតណាមកាលពីឆ្នាំមុនបានកើនឡើងលឿនបំផុតនៅក្នុងតំបន់អាស៊ី៕