អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien |
នេះជាការបញ្ជាក់អះអាងដោយអនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ដែលជាប្រធានគណៈកម្មាធិការដឹកនាំមហាសន្និបាត ASOSAI ១៤ ក្នុងកិច្ច សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោក Phung Quoc Hien បានមានប្រសាសន៏ថា ASOSAI 14 គឺជាព្រឹត្តិការណ៍នយោ បាយការទូតនិងកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈពោរពេញទៅដោយសារៈសំខាន់។ ការទទួលរៀបចំមហាសន្និបាតនេះ សវនកម្មរដ្ឋវៀតណាមនឹងក្លាយទៅជាប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ និងជាសមាជិកគណៈកម្មការប្រតិបត្តិ ASOSAI ពេញអាណត្តិ ២០១៥-២០២៤តែម្តង។ ហើយនេះក៏ជាឱកាសមួយដើម្បី លើកកំពស់កិត្យានុភាព រូបភាព ឥទ្ធិពលនិងឋានៈ របស់សវនកម្មរដ្ឋវៀតណាម លើឆាកអន្តរជាតិ។
សូមគូសបញ្ជាក់ថា ASOSAI 14 នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ប្រទេសវៀត ណាម) ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២២ខែកញ្ញា។ ASOSAI 14 នេះនឹងមានការចូលរួមរបស់តំណាងចំនួណ៣៥០នាក់មកពី ៤៦ស្ថាប័នសវនកម្ម កំពូលនៃទ្វីបអាស៊ីនិងអង្គការអន្ដរជាតិមួយចំនួនក្នុងនាមជាអ្នកសង្កេតការណ៍៕