ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ៩ នៃព្រឹត្តិការណ៍មហោស្រពកីឡាលើកទី ១៩ (ASIAD ១៩) ដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន ប្រតិភូកីឡាវៀតណាមដណ្តើមបានត្រឹមតែមេដាយសំរឹទ្ធមួយទៀតប៉ុណ្ណោះ របស់អ្នកប្រដាល់ Vo Thi Phuong Quynh នៅវិញ្ញាសារ Kurash។ 

នេះជាមេដាយតែមួយគត់របស់ក្រុមវិញ្ញាសារ Kurash នៅ ASIAD ២០២៣។ គិតត្រឹមល្ងាចថ្ងៃទី ២ ខែតុលា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយសរុបចំនួន ១៧ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង  និងមេដាយសំរឹទ្ធចំនួន ១៣ គ្រឿង ហើយកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៨ នៅលើតារាងមេដាយនៅ ASIAD ១៩៕

ប្រតិកម្មទៅវិញ