ASIAD លើក​ទី​១៩ នឹង​ប្រព្រឹត្តិទៅ​នៅឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - យោងតាមសេចក្តីប្រកាសថ្មីបំផុត ដែលបានចេញផ្សាយនារសៀលថ្ងៃទី ១៩ ខែកក្កដា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ នៅទីក្រុង Hangzhou (ប្រទេសចិន)។
ASIAD លើក​ទី​១៩ នឹង​ប្រព្រឹត្តិទៅ​នៅឆ្នាំ ២០២៣ - ảnh 1ពហុកីឡដ្ឋានអូឡាំពិក Hangzhou ជាទីកន្លែងរៀបចំពិធីបើក ASIAD ១៩។ រូបថត៖ AFP
សេចក្តីសម្រេចនេះ ត្រូវបានប្រទេសម្ចាស់ផ្ទះចិន និងគណៈកម្មាធិការអូឡាំពិកអាស៊ី (OCA) យល់ព្រមបន្ទាប់ពីភាគីពាក់ព័ន្ធបានចំណាយរយៈពេល ២ខែ ដើម្បីពិភាក្សាគ្នា។ ដំបូងឡើយ ASIAD លើកទី ១៩ គ្រោងនឹងប្រព្រឹត្តិទៅនៅខែកញ្ញាឆ្នាំ២០២២នេះ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ៦ ខែឧសភា OCA បានប្រកាសថា ត្រូវបានបង្ខំឱ្យពន្យារពេលកព្រឹត្តិការណ៍កីឡានេះ ដោយសារតែការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសចិន៕

ប្រតិកម្មទៅវិញ