APPF ២៦៖ បង្កើនសកម្មភាពរួមសំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - ផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុគឺគ្មានព្រំដែនឡើយ។ ដោយហេតុនេះ រាល់ការខំប្រឹងប្រែងសំដៅបង្ការប្រឆាំងបម្រែបម្រួលអាកាស ធាតុនិងជំនះពុះពារលើផលវិបាកក៏ត្រូវបានអនុវត្តន៍លើទូទាំងពិភពលោកដែរ។ នេះជាផលប្រយោជន៍និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់។ 
APPF ២៦៖ បង្កើនសកម្មភាពរួមសំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1 ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN)

ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាខ្លឹមសារស្នូលក្នុងសម័យប្រជុំអំនាព្រឹកថ្ងៃទី២០ មករា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ APPF លើកទី២៦។

        ផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុគឺគ្មានព្រំដែនឡើយ។ ដោយហេតុនេះ រាល់ការខំប្រឹងប្រែងសំដៅបង្ការប្រឆាំងបម្រែបម្រួលអាកាស ធាតុនិងជំនះពុះពារលើផលវិបាកក៏ត្រូវបានអនុវត្តន៍លើទូទាំងពិភពលោកដែរ។ នេះជាផលប្រយោជន៍និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់។ ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam មានប្រសាសន៍ថា៖ 

        “ប្រទេសនីមួយៗ ចាំបាច់ត្រូវកសាងរបៀងគតិយុត្ត យន្តការ គោល នយោបាយនិងផ្ដល់អាទិភាពចំពោះការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ឲ្យសមស្របជាមួយសន្ធិសញ្ញា អនុសញ្ញានិងពិធីសារអន្តរជាតិ។ យើងចាំបាច់ ត្រូវរួមដៃចែករំលែកជាមួយគ្នា។ ប្រទេសអភិវឌ្ឍន៍គប្បីជួយឧបត្ថម្ភប្រទេសកំពុង អភិវឌ្ឍន៍ ខាងហិរញ្ញវត្ថុ ចំណេះដឹងនិងបទពិសោធន៍។ យើងក៏ត្រូវជំរុញកិច្ចសហ ប្រតិបតិ្តការរវាងរដ្ឋាភិបាល ផ្នែកឯកជននិងអង្គការក្រៅរដ្ឋាភិបាលផងដែរ”។

        តាមលោកស្រី Loren B. Legarda ប្រធានគណប្រតិភូហ្វីលីពីនថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាតំបន់មួយដែលរងគ្រោះធម្មជាតិជាច្រើនបំផុត លើពិភពលោក។ ដោយហេតុនេះ រួមជាមួយរដ្ឋាភិបាល APPF ចាំបាច់ត្រូវ បង្ហាញនូវតួនាទីដ៏ច្បាស់លាស់ជាងក្នុងការបន្ធូបន្ថយគ្រោះអាសន្នដោយគ្រោះ ធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ។

        “យើងចាំបាច់ត្រូវមានសកម្មភាពដ៏ខ្លាំងក្លាជាងមុន ហើយឆ្ពោះទៅរកក្រប ខ័ណ្ឌគតិយុត្តដ៏សមស្រប។ ក្នុងនោះមានការសន្យាអំពីការអនុវត្តកិច្ចព្រមព្រៀង ប៉ារីសដោយផ្សាភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពនិងក្រប ខ័ណ្ឌសកម្មភាព Sendai”។

        នាល្ងាចថ្ងៃ២០ មករា កិច្ចប្រជុំ APPF ២៦ បានបញ្ចប់ ដោយការអនុម័តលើ សេចក្ដីសំរេចចិត្តនានានិងសេចក្ដីថ្លែងការណ៍រួម៕  

ប្រតិកម្មទៅវិញ