AMM-៥៥៖ ប្រទេសនានាប្តេជ្ញាជម្រុញការប្រតិបត្តិសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធបានបើកនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
AMM-៥៥៖ ប្រទេសនានាប្តេជ្ញាជម្រុញការប្រតិបត្តិសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ - ảnh 1

មុននេះ កាលពីថ្ងៃទី២ ខែសីហា នៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅកិច្ចប្រជុំ គណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។ នេះជាសកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-៥៥) និងកិច្ចប្រជុំពាក់ព័ន្ធនានា។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពនេះ។ នៅ SEANWFZ ប្រទេសនានាបានបន្តប្តេជ្ញាជំរុញការអនុវត្តសន្ធិសញ្ញា SEANWFZ ដោយទទួលស្គាល់លទ្ធផលដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពពង្រឹងការអនុវត្ត SEANWFZ ដំណាក់កាល ២០១៨-២០២២ និងបានឯកភាពបន្តផែនការសកម្មភាពសម្រាប់ដំណាក់កាល ២០២២-២០២៦។

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងអំពីតម្លៃនៃសន្ធិសញ្ញាក្នុងបរិបទពោរពេញដោយការប្រែប្រួល និងស្មុគស្មាញនាពេលបច្ចុប្បន្ន និងស្នើឲ្យអាស៊ានរក្សាតួនាទីនិងតម្លៃរបស់ SEANWFZ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពនុយ ក្លេរអ៊ែរ។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ការចុះហត្ថលេខា លើពិធីសារ SEANWFZ ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសម្រាប់ដំណាក់កាល  ២០២១-២០២៥ ក្នុងនោះមានយន្តការដូចជាការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យការទូតសេដ្ឋកិច្ច...; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ រក្សាសាមគ្គីភាព និងពង្រឹងតួនាទីកណ្តាលរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ