ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា (BKSAP) នៃសភាឥណ្ឌូនេស៊ី លោក Fadli Zon (រូបថត៖ TTXVN) |
នោះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា (BKSAP) នៃសភាឥណ្ឌូនេស៊ី លោក Fadli Zon ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាការតា មុនពេលដែលមហាសន្និបាត AIPA លើកទី ៤១ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។
លោក Fadli បានបញ្ជាក់ថា តំណាងសភាឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងនាមជាប្រធាន AIPA និងជាប្រទេស ម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤១ នៅឆ្នាំនេះ។ លោកបានជឿជាក់ថា ក្រោមការដឹកនាំរបស់វៀតណាម AIPA អាចសម្រេចបាននូវការរីកចម្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅកសាងអាស៊ានមួយប្រកបដោយភាពស្អិតរមួត និងការឆ្លើយតបដោយភាពម្ចាស់ការផងដែរ៕
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ីនិងវៀតណាម ប្រធាន BKSAP បានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការសភា ដោយចាំបាច់ត្រូវលើកកម្ពស់ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបំពេញនូវទំនាក់ទំនងទ្វេភាគីឥណ្ឌូណេស៊ី - វៀតណាមផងដែរ៕