ADB ប្រកាសរបាយការណ៍ប្រចាំឆ្នាំ ២០២២៖ អាស៊ី-ប៉ាស៊ីហ្វិក ទទួល​បានទឹកប្រាក់​ជាង ២០ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារឡើងវិញ

Chia sẻ
(VOVWORLD) - ADB ក៏បានសន្យាផ្ដល់ទឹកប្រាក់ចំនួន ៦,៧ ពាន់លានដុល្លារអាមេរិក សំដៅជួយឧបត្ថម្ដដល់ការកាត់បន្ថយផលប៉ះពាល់ និងបន្ស៊ាំនឹងអាកាសធាតុក្នុងឆ្នាំ ២០២២ ហើយសម្រេចឲ្យបានវឌ្ឍន៍ភាពក្នុងការអនុវត្តន៍គោលដៅផ្គត់ផ្គង់ទឹកប្រាក់ចំនួន ១០០  ពាន់លានដុល្លារអាមេរិក ដល់វិស័យនេះក្នុងដំណាក់កាល ២០១៩ - ២០៣០។
ADB ប្រកាសរបាយការណ៍ប្រចាំឆ្នាំ ២០២២៖ អាស៊ី-ប៉ាស៊ីហ្វិក ទទួល​បានទឹកប្រាក់​ជាង ២០ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារឡើងវិញ - ảnh 1ធនាគារនេះបានសន្យាចំណាយទឹកប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយតំបន់អាស៊ី ប៉ាស៊ីហ្វិក

នាថ្ងៃទី ២៤ មេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសរបាយការណ៍ប្រចាំឆ្នាំ ២០២២ បានឲ្យដឹងថា ធនាគារនេះបានសន្យាចំណាយទឹកប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយតំបន់អាស៊ី ប៉ាស៊ីហ្វិកបន្តស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ទោះបីជាមានការលំបាក និងវិបត្តិសេដ្ឋកិច្ចថ្មីដែលកើតមានឡើង។ លើសពីនេះ ADB ក៏បានសន្យាផ្ដល់ទឹកប្រាក់ចំនួន ៦,៧ ពាន់លានដុល្លារអាមេរិក សំដៅជួយឧបត្ថម្ដដល់ការកាត់បន្ថយផលប៉ះពាល់ និងបន្ស៊ាំនឹងអាកាសធាតុក្នុងឆ្នាំ ២០២២ ហើយសម្រេចឲ្យបានវឌ្ឍន៍ភាពក្នុងការអនុវត្តន៍គោលដៅផ្គត់ផ្គង់ទឹកប្រាក់ចំនួន ១០០  ពាន់លានដុល្លារអាមេរិក ដល់វិស័យនេះក្នុងដំណាក់កាល ២០១៩ - ២០៣០។

លើសពីនេះទៅទៀត ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃក្នុងតំបន់ ADB ក៏បានចំណាយទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក តាមកម្មវិធីសន្តិសុខស្បៀងដែលមានតម្លៃ ១៤ ពាន់លានដុល្លារអាមេរិករបស់ធនាគារ បម្រើការផ្ដល់ស្បៀងអាហារចំបាច់ដល់មនុស្សដែលត្រូវការជំនួយបំផុត និងពង្រឹងប្រព័ន្ធផលិតកម្មស្បៀងអាហារផងដែរ៕

ប្រតិកម្មទៅវិញ