|
ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។ (giaothongvantai.com.vn) |
VOV-ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីទុនមួយ មានតំលៃប្រមាណ៥រយលានដុល្លារអាមេរិកសំរាប់កញ្ចប់ទី២ នៃកម្មវិធីវិនិយោគខ្សែដឹកជញ្ជូនភ្ញៀវបរិមាណធំល្បឿនលឿនក្នុងនគរទីក្រុងហូជីមិញខ្សែ Metro ទី២ (MRT2) ដើម្បីដោះស្រាយដំរៅការ
យូរអង្វែងអំពីចរាចរនគរនៅទីក្រុងសស្រាក់សស្រាំបំផុតរបស់វៀតណាម។ ថ្លែង
មតិនៅពិធីចុះហត្ថលេខា នាយក ADB Tomoyuki Kimura បានសង្កត់ធ្ងន់ថា ADB
សន្យានឹងជួយឧបត្ថម្ភឲ្យការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមដើម្បីអភិវឌ្ឍន៍
ហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ឲ្យសមស្របសំដៅធានាបន្តកំណើននិងអភិវឌ្ឍន៍
ចីរភាពរបស់ប្រទេសជាតិនិយាយរួមក៏ដូចជារបស់ទីក្រុងហូជីមិញនិយាយដោយ
ឡែក។ គំរោងការ MRT នឹងនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោម
ប្រទេសនាំមុខដំបន់ក្នុងបញ្ហាដោះស្រាយដោយម្ចាស់ការបញ្ហាការប្រែប្រួល
អាកាសធាតុតាមរយៈការអនុវត្តបណ្ដាមធ្យោបាយចរាចរបញ្ចេញ Carbon តិច៕