ADB បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមដល់ ៧,៥​

Chia sẻ
(VOVWORLD) -  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាម ដល់ ៧,៥% នៅឆ្នាំនេះ។

នៅក្នុងការបោះពុម្ពបំពេញបន្ថែមជាប្រចាំ របស់របាយការណ៍យថា ទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ២០២២ ដែលបានចេញផ្សាយនៅថ្ងៃនេះ (ថ្ងៃទី ១៤ ខែធ្នូ) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមដល់ ៧,៥% នៅឆ្នាំនេះ ដែលខ្ពស់ជាងកម្រិត ៧,៥% ដែលរបបហិរញ្ញវត្ថុនេះបានប្រកាសកាលពីខែកញ្ញា។ ការព្យាករណ៍អតិផរណារបស់វៀតណាមក្នុងឆ្នាំនេះ ក៏ត្រូវបាន ABD កែសម្រួល មកត្រឹម ៣,៥%។

ABD ក៏បានព្រមានផងដែរថា ទោះបីជាសេដ្ឋកិច្ចវៀតណាមកំពុងដំណើរការយ៉ាងល្អ ក្នុងបរិបទដែលមានអស្ថេរភាពនៅក្នុងសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏ហានិភ័យចំពោះយថាទស្សន៍សេដ្ឋកិច្ចកំពុងតែកើនឡើង។ ដូច្នេះ ADB ក៏បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៦,៣%៕
 

ប្រតិកម្មទៅវិញ