លក្ខណៈវិសេសវិសាលនៃវត្តខ្មែរនៅវាលសណ្តរទន្លេ Cuu Long

Chia sẻ

(VOVworld)-មកដល់ជាមួយជនរួមជាតិខ្មែរដែលរស់
នៅតំបន់វាលទំនាប ទន្លេ Cuu Long ការទាក់ទាញ
ចំណាប់អារម្មណ៍បំផុតរបស់អ្នកទស្សនាគឺដំបូលវត្ត កោងៗដែលភាគច្រើនស្ថិតនៅក្រោមដើមធ្នោត។
នៅតំបន់ជនរួមជាតិខ្មែររស់នៅ មានវត្តចំនួន៦០០ដែលវត្តនីមួយៗ
ពោរពេញទៅដោយលក្ខណៈស្ថាប័ត្យកម្ម វិសេសវិសាលរបស់ជនរួម
ជាតិ ដោយរួមចំណែកបង្កើតឡើងបរិយាកាសពិសិទ្ធិអំពីវប្បធម៌ភាគ
ខាងត្បូងវៀតណាម។

(VOVworld)-មកដល់ជាមួយជនរួមជាតិខ្មែរដែលរស់នៅតំបន់វាលទំនាបទន្លេ
Cuu Long ការទាក់ទាញចំណាប់អារម្មណ៍បំផុតរបស់អ្នកទស្សនាគឺដំបូលវត្ត កោងៗដែលភាគច្រើនស្ថិតនៅក្រោមដើមធ្នោត។ នៅតំបន់ជនរួមជាតិខ្មែររស់
នៅ មានវត្តចំនួន៦០០ដែលវត្តនីមួយៗពោរពេញទៅដោយលក្ខណៈស្ថាប័ត្យ
កម្ម វិសេសវិសាលរបស់ជនរួមជាតិ ដោយរួមចំណែកបង្កើតឡើងបរិយាកាស
ពិសិទ្ធិអំពីវប្បធម៌ភាគខាងត្បូងវៀតណាម។

លក្ខណៈវិសេសវិសាលនៃវត្តខ្មែរនៅវាលសណ្តរទន្លេ Cuu Long - ảnh 1
វត្តរបស់ជនជាតិខ្មែរនៅវាលសណ្តទន្លេ​ Cuu Long

      ចំពោះជនជាតិខ្មែរវិញ វត្តមិនត្រឹមតែជាកន្លែងសម្តែងនូវវប្បធម៌ស្ថាប័ត្យ កម្មនិងតម្លៃសិល្បៈសម្បូបែបប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបួសរៀននិងប្រ
ព្រឹត្តទៅក្នុងជីវភាពវប្បធម៌ រៀបចំពិធីបុណនានាទៀតផង។ ស្តីអំពីស្ថាប័ត្យកម្ម
របស់វត្តខ្មែរ លោក Ly Let សមាជិកសមាគមវិចិត្រសិល្បៈវៀតណាមបានឲ្យដឹង
ថា៖ “ព្រះវិហារ ត្រូវបានតុបតែងលំអរស្អាតនិងមានរូបបដិមា ជាពិសេសគឺរូប បដិមានាគរាជ្យក្បាល៧។ ជាពិសេសដំបូលវត្តមាន៣ជាន់ ដំបូលនីមួយៗមាន រូបក្បាលនាគនិងខ្លួននាគ។​មានវត្តខ្លះដំបូលប្រក់ ក្បឿងមានរូបស្រការនាគ។ នៅក្នុងព្រះវិហារគឺមានព្រះពុទ្ធបដិមា”។

        ខេត្ត Soc Trang ជាខេត្តមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតនៅតំបន់វាល
ទំនាបទន្លេ Cuu Long ។​ដោយហេតុនេះ Soc Trang ក៏ជាកន្លែងមានវត្តខ្មែរ ច្រើន
បំផុត ក្នុងនោះមានវត្តប្រចៀវ ជាបេតិកភ័ណ្ឌវប្បធម៌មានប្រវត្តិសាស្ត្រជាង ៤០០
ឆ្នាំមកហើយ។ ប្រការពិសេសគឺមកទស្សនាវត្តប្រចៀវនេះ ទស្សនិកជននឹងបាន ទស្សនាតន្រ្តីប្រពៃណីវិសេសវិសាលរបស់ជនរួមជាតិខ្មែរសម្តែងដោយក្រុមតន្
រី្ត វត្ត។

        បន្ទាប់ពីខេត្ត Soc Trang ខេត្ត Tra Vinh ក៏ជាទីកន្លែងមានវត្តខ្មែរច្រើនឡើង
ដល់១៤០វត្ត។ ក្នុងនោះ មានវត្ត Vam Ray វត្ត Nodol វត្ត Hang និងវត្ត Ang។ជា ពិសេសក្នុងចំណោមវត្តនេះគឺវត្ត Nodol ដែលប្រជាជននៅទីនេះធ្លាប់ហៅថាវត្ត
កុក។​ជាងមួយសតវត្សមកហើយ នៅជុំវិញវត្តគឺពោរពេញទៅដោយសត្វកុករាប់
រយ ប្រភេទដូចជាកុកសរ កុកចំពុះខ្មៅនិងកុកចំពុះសរ។ វត្តមិនត្រឹមតែជាកន្លែង
សម្រាប់ឧបស័ក ឧបសិការសិក្សាបួសរៀនប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរៀបចំ វគ្គបំពេញចំណេះដឹងអនុវិទ្យាល័យនិងមធ្យមសិក្សាទៀតផង។​ចំពោះជនជាតិ
ខ្មែរវិញ ព្រះចៅធិការវត្តជាគ្រូបង្រៀនផងនិងជាបិតាស្មារតី ជួយគេរីកធំធាត់ទៀត
ផង។ វជ្ជបណ្ឌិ Lam Kuoi នៅមន្ទីពេទពហុព្យាបាលខេត្ត​Soc Trang បានចែករំលែក
ថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះព្រះចៅអធិការវត្តដែលបានបង្កលក្ខណៈ
សម្រាប់ ខ្ញុំបានសិក្សារៀនសូត្រ។ មិនត្រឹមតែរូបខ្ញុំតែប៉ុណ្ណោះ បង្អប្អូនខ្ញុំក៏ទទួល
បានការ ជួយឧបត្ថម្ភរបស់វត្តសម្រាប់ការសិក្សារៀនសូត្រហើយបច្ចុបប្បន្នកំពុង
ធ្វើការនៅ​តំបន់”។

លក្ខណៈវិសេសវិសាលនៃវត្តខ្មែរនៅវាលសណ្តរទន្លេ Cuu Long - ảnh 2
ជីវភាពរស់នៅខាងវប្បធម៌នៅវត្តខ្មែរ Nam Bo

        តាមការធ្វើស្ថិតិ នាបច្ចុប្បន្ន ខេត្ត Tra Vinh មានវត្តខ្មែរចំនួន១៣៦វត្តក្នុង
ចំណោម ១៤២វត្ត ដែលបើកវគ្គសិក្សាវិស្សមកាលសំដៅបំពេញចំណេះដឹងពីថ្នាក់ ទី១ដល់ថ្នាក់ទី៥ទាក់ទាញការចូលរួមរបស់មនុស្សជិត១១ពាន់នាក់។ ព្រះចៅធិ
ការវត្ត  Chroi Ton Sa នៅខេត្ត Tra Vinh ព្រះតេជគុណ Giang Thanh បានមាន
ពុទ្ធដីការថា៖“ក្រៅពីការរៀនអក្សរ គ្រូនៅបង្រៀនប្អូនៗអំពីសីលធម៌ របៀបរស់
នៅតាម ទំនៀមទំលាប់របស់ជនជាតិទៀតផង។ ព្រមជាមួយគ្នានោះក៏បានផ្តល់
ចំណេះដឹងជាសារ វ័ន្តសម្រាប់ប្អូនៗអំពីវប្បធម៌ សិល្បៈ ក៏ដូចជាចង្វាក់របាំ ចំរៀង
ប្រជាប្រិយ សំលៀកបំពាក់ សម្រាប់ប្អូនៗយល់ច្បាស់និងរក្សាវប្បធម៌របស់ខ្លួន”។

        ជាធម្មតា ស្រុកនីមួយៗរបស់ជនជាតិខ្មែរគឺមានវត្តមួយដែលមានអាចារ្យ
ពី១៥ដល់៣០រូប មានវត្តខ្លះមានដល់អាចារ្យជាង១០០រូប។ រួមជាមួយការថែរក្សា ជីវភាពរស់នៅស្មារតី អាជ្ញាធរតំបន់នៅតែយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅ ខាងស្មារតីរបស់ជនរួមជាតិខ្មែរ ដែលក្នុងនោះផ្តោតការយកចិត្តទុកដាក់ជាពិសេស
ទៅលើវត្តនានា។ លោក  Ly Xinh អនុប្រធានគណៈកម្មាធិការជនជាតិ ទីក្រុង
Can Tho បានឲ្យដឹងថា៖“ទីក្រុង Can Tho មានវត្តចំនួន១២ដែលក្នុងនោះវត្ត
PÔTHI SOMRÔN នៅ ខ័ណ្ឌ O Mon ទីក្រុង Can Tho ត្រូវបានទទួលស្គាល់ជាបេតិ
កភ័ណ្ឌវប្បធម៌របស់ ទីក្រុង។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងក៏បានផ្តោតការយកចិត្ត
ទុកដាក់ក្នុងការជួយវត្តនីមួយៗពង្រីកប្រពៃណី ទំនៀមទំលាប់ ជំនឿសាសនា
ជាពិសេសពង្រីក នូវ ភាសានិងអក្សរផងដែរ”។

        វត្ត ព្រះសង្ឃ ព្រះពុទ្ធសាសនាជាផ្នែកមួយនៃជីវភាពរស់នៅរបស់ជនជាតិ
ខ្មែរ។​វត្តខ្មែរជានិមិត្តរូបសម្រាប់ការជួបប្រាស្រ័យវប្បធម៌នៃបណ្តាជនជាតិ។ នោះ ជាទ្រព្យសម្បត្តិថ្លៃថ្លាមិនត្រឹមតែសម្រាប់ជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែកបង្កើតឡើងអត្តសញ្ញាវប្បធម៌វៀតណាមទៀតផង៕

 

ប្រតិកម្មទៅវិញ