លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Ơ Đu នៅខេត្ត Nghệ An

Chia sẻ
(VOVWORLD) - ជនជាតិ Ơ Đu នៅមានឈ្មោះហៅផ្សេងទៀតថាជន Tày Hạt ដែលជាជនជាតិដើមភាគតិច រស់នៅប្រមូលផ្ដុំភាគច្រើននៅស្រុក Tương Dương ខេត្ត Nghệ An។ បងប្អូនជនជាតិ Ơ Đu មានចំនួនប្រជាជនប្រមាណ ៦០០ នាក់ ដែលបានរស់នៅលាយឡំជាមួយជនជាតិ Thái  Khơ Mú និង Mông ផងដែរ។
លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Ơ Đu នៅខេត្ត Nghệ An - ảnh 1 ផ្ទះរបស់ជនជាតិ Ơ Đu នៅខេត្ត Nghệ An

តាំងពីដើមឡើយ ជនជាតិ Ơ Đu ច្រើនរស់នៅទាំងសង្ខាងនៃទន្លេ Nậm Mộ និង Nậm Nơn ចំណុះ ជួរភ្នំ Trường Sơn ដែលស្ថិតនៅតាមបណ្តោយ ព្រំដែន វៀតណាម - ឡាវនៃខេត្ត Nghệ An ប៉ុន្តែដោយសារមានការប្រែប្រួលប្រវត្តិសាស្ត្រជាច្រើន បាន ជាពួកគេត្រូវធ្វើចំណាកស្រុកឬត្រូវរស់នៅលាយឡំជាមួយជន ជាតិដទៃទៀត។
បច្ចុប្បន្ននេះ ជនជាតិ Ơ Đu រស់នៅតាមភូមិស្រុកជាច្រើននៅតាមតំបន់ឆ្ងាយដាច់ស្រយាលនៃស្រុក Tuong Duong នៃខេត្ត Nghe An ប៉ុន្តែប្រមូលផ្តុំភាគច្រើននៅភូមិ Kim Hòa និង Sốp Phột នៃឃុំ Kim Đa។ ភាសា Ơ Đu ស្ថិតក្នុងអំបូរភាសាមន-ខ្មែរ នៃតំបន់អាស៊ីខាងត្បូង ប៉ុន្តែជំនាន់ជនជាតិ Ơ Đu នាបច្ចុប្បន្នគឺសុទ្ធសឹងតែបានភ្លេចភាសាកំណើតរបស់ខ្លួនទៅហើយ។ លើលពីនេះទៅទៀត ពួកគេថែមទាំងភ្លេចទំនៀមទម្លាប់ទៀតផង។ មានក្រុមមនុស្សមួយចំនួនតូចដែលមានអាយុលើសពី ៨០ ឆ្នាំនៅតែនិយាយបានប្រហែល ១០០ ពាក្យដោយមានលាយបញ្ចូលជាមួយភាសាThái និង Khơ Mú។ ដូច្នេះ សហគមន៍គោរពក្រុមមនុស្សដែលចេះនិយាយភាសាយ៉ាងខ្លាំងណាស់។ នៅពេលមានវ័យចំណាស់ ជនជាតិ ơ Đu មានការយល់ដឹងសិក្សារៀនសូត្រភាសាកំណើតរបស់ខ្លួន ដើម្បីឆ្ពោះមកប្រភពដើមវិញ។ លោកស្រី Mạc Thị Tím ព្រឹទ្ធាចារ្យភូមិ Văng Môn ឃុំ Nga My ស្រុក Tương Dương បានសំណេះសំណាលថា៖ “បច្ចុប្បន្ននេះ លោកតា និងលោកយាយនៅតែចេះនិយាយភាសា Ơ Đu ប៉ុន្តែ យុវជនភាគច្រើនបាននិយាយភាសាThái វិញ។ ប៉ុន្តែនៅពេលដែល ធ្វើចំណាកស្រុកមករស់នៅទីនេះ គឺ យើងខ្ញុំបានបើកថ្នាក់បង្រៀនភាសា Ơ Đu ដូចជាឃ្លាសួរសុខទុក្ខ ឃ្លាជួបប្រាស្រ័យទាក់ទងគ្នា និងឃ្លាអញ្ជើញទទួលទានម្ហូបអាហារ ដល់កូនចៅជំនាន់ក្រោយផងដែរ”។

ជនជាតិ Ơ Đu រស់នៅតាមក្រុមគ្រួសារតូចៗ។ មនុស្សប្រុស មានសិទ្ធិពេញលេញក្នុងការសម្រេចគ្រប់ការងារទាំងអស់ក្នុងគ្រួសារ ចំណែកស្ត្រីវីញ គឺមិនត្រូវបានផ្ដល់សិទ្ធិធ្វើសក្ការបូជាឡើយ។  កាលពីមុនជនជាតិ Ơ Đu ភាគច្រើនបានប្រកបរបរនេសាទត្រី និងបបាញ់សត្វ។ លោកស្រី Mạc Thị Tím បានឲ្យដឹងថែមទៀតថា៖ “តាំងពីដើមឡើយ ជីដូន ជីតាបានរស់នៅក្នុងព្រៃ។ ដូច្នេះមិនសូវបានទទួលទានសាច់ជ្រូក និងសាច់មាន់ឡើយ។ ហើយសត្វកំប្រុកនិងសត្វកណ្តុរគឺជាអាហារប្រចាំថ្ងរបស់ពួកគេ ដោយសារសមាជិកក្នុងគ្រួសារបានទៅបបាញ់នៅក្នុងព្រៃ។ ដូច្នេះហើយ ក្នុងពិធីបុណ្យទាននានា ស្ពកសំណែនមិនអាចខ្វះម្ហូបអាហារដ៏សំខាន់ៗទាំងនេះបានឡើយ”។ 

លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Ơ Đu នៅខេត្ត Nghệ An - ảnh 2 នារីជនជាតិ Ơ Đu នៅខេត្ត Nghệ An

ជនជាតិ Ơ Đu រស់នៅក្នុងផ្ទះឈើផុតពីដី។ ស្ថាបត្យកម្មផ្ទះរបស់ពួកគេជាធម្មតាគឺមានដំបូលចំនួន ៤ ហើយប្រក់ដោយឬស្សី ឬស្បូវ មុខផ្ទះបែរទៅភ្នំ ហើយសរសរផ្ទះត្រូវកប់ក្នុងដី។ ផ្ទះជាធម្មតាមានសរសរពី ៤ ទៅ ៨។ នៅពេលសាងសង់ផ្ទះ ជន ជាតិ Ơ Đu បានដំឡើង សរសរស្តម្ភជាមុនសិន។ ពួកគេមានទស្សនៈទានថា នេះគឺជាសរសរសម្រាប់ខ្មោចរស់នៅ។ នៅក្នុងផ្ទះ ជនជាតិ Ơ Đu មានផ្ទះបាយចំនួន ២ ល្វែង។ លោក Lò Văn Cự ប្រជាជនមួយរូបនៅឃុំ Nga My បានឲ្យដឹងថា៖ “កាលពីដើមឡើយ ជនជាតិ Ơ Đu មានទស្សនៈទានថាផ្ទះរបស់ខ្លួនត្រូវមានផ្ទះបាយចំនួន ២ ល្វែង។ផ្ទះបាយនៅខាងក្រៅគឺជាផ្ទះបាយសម្រាប់ទទួលភ្ញៀវ ដោយមិនឲ្យចំអិនម្ហួបអាហារ ដូចជាបន្លែ និងសាច់ឡើយ ពោលគឺត្រឹមតែអនុញ្ញាតឱ្យចំអិនបាយទទួលភ្ញៀវតែប៉ុណ្ណោះ។ ចំណែកផ្ទះបាយខាងក្នុងគឺសម្រាប់ចំអិនម្ហូបបម្រើអាហារក្នុងគ្រួសារ”។

ទាក់ទងនឹងជំនឿសាសនា របស់ជនជាតិ Ơ Đu គឺពួកគេហៅព្រលឹងជាអ្នកម្ដាយ ខ្មោចជា bụa ហើយខ្មោចក្នុងផ្ទះជា bụa rinh ជំនាងផ្ទះដែលគ្រប់គ្រងសកម្មភាពទាំងអស់របស់គ្រួសារ។ វប្បធម៌ប្រពៃណីរបស់ជនជាតិ Ơ Đu នៅខេត្ត Nghệ An គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងផ្ទាំងគំនូរវប្បធម៌របស់បងប្អូនជនជាតិភាគតិចនៅវៀតណាមបានឡើយ។ លក្ខណៈវប្បធម៌ដាច់ដោយឡែកទាំងនេះ បានធ្វើឱ្យជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ Ơ Đu កាន់តែសម្បូរបែប ក៏ដូចជាបង្កើតលក្ខណៈដ៏វិសេសវិសាល ដែលត្រូវការថែរក្សាផងដែរ ៕

ប្រតិកម្មទៅវិញ