របាំ Xoe នៅដំបន់ដី Muong So

LAN ANH Theo VOVWORLD -
Chia sẻ
Vovworld-មិនត្រឹមតែបានស្គាល់ដល់
ជាមួយព្រៃផ្កា Ban សនាពេលរសៀល
ដោយមានផ្កា Man មាក់ខៃបង្អួតស្រស់
ស្អាតនានិទាឃៈរដូវប៉ុណ្ណោះទេ ថែម
ទាំងដំបន់​ពាយ័ព្យ​ថែមទាំងរំលេចពន្លឺ
ដោយរាត្រីរបាំ Xoe និងស្រាអិចទៀត
ផង។ ជា​ច្រើនជំនាន់មកហើយដែលជន
ជាតិ Thai នៅ Muong So ស្រុក Phong Tho
ខេត្ត Lai Chau ភាគខាងជើងវៀតណាមជា
និច្ចកាល​បានបង្កើតឲ្យខ្លួនឯងជីវភាពសុខ
សានត្រាណ ដៃក្នុងដៃរួមជាមួយចង្វាក់របាំ
Xoe។ មិន​ត្រឹមតែជាបណ្ដាបទចម្រៀងរបាំ
ប៉ុណ្ណោះទេ របាំ Xoe នៅតែជាភាសា​ដើម្បី​
បង្ហាញនូវមនោសញ្ចេតនារបស់មនុស្សជា
មួយមនុស្សទៀតផង។
របាំ Xoe នៅដំបន់ដី Muong So - ảnh 1
របាំ Xoe នៅដំបន់ដី Muong So (baodienbienphu.info.vn)

        Vovworld-នៅជើងជួរភ្នំ Phu Nho Kho ស្នូរចាប៉ី Tinh Tau ជាពីណម៉្យាងប្រើប្រាស់
ដោយជនរួមជាតិភាគតិចនៅដំបន់ពាយ័ព្យបានលាន់រន្ទឺ។ ពីយូរៗមកហើយពេល
មានពិធីសប្បាយ មាន​ភ្ញៀវ បណ្ដានារីជានជាតិ Thai ក្នុងសំលៀកបំពាក់អាវ Com ជា
ប្រពៃណីដៃក្នុងដៃប្រជុំគ្នារាំ​របាំ​ Xoe “inh la oi, sao noong ah...”

        សព្វទីកន្លែងនៅដំបន់ពាយ័ព្យគេស្គាល់ដល់របាំ Xoe។ និង Muong So ត្រូវបាន
ចាត់ទុកជាប្រភពដើមនៃ​សង្វាក់របាំ Xoe។ ដល់ឥឡូវនេះប្រជាជនភូមិនៅដំណាលថា
មុននេះ​សេដ្ធី Deo Van On និយមចូលចិត្តរបាំ Xoe ដោយស្រស់ស្អាតរបស់នារីជនជាតិ
Thai ក្នុងសម្លៀកបំពាក់អាវ Com។ ដោយហេតុនេះគាត់បានសម្រេចបង្កើតក្រុម​របាំ Xoe
ចំនួន៣។ បណ្ដានារីត្រូវបានជ្រើសរើសក្នុងភូមិដោយលក្ខណៈ​ស្រដៀងគ្នាក្នុងការ
ជ្រើសរើសបវកញ្ញានាបច្ចុប្បន្នឡើយ។ លោកស្រី Lo Thi Doi ភូមិ Vang Pheo, Muong So បានឲ្យដឹងថា ក្រុមរបាំ Xoe នៅទីនេះបានបង្កើតឡើងតាំង​ពី​យូរមកហើយ។ លោកស្រី
បានចូលរួមក្រុមនេះនៅកុមារភាព។ ចំពោះនារីជនជាតិ Thai នៅ Muong So នោះ របាំ
Xoe ក៏ដូចជាមុខម្ហូបដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅជាប្រចាំ​ថ្ងៃ។ លោកស្រី Lo
Thi Doi បានឲ្យដឹងថា៖

        “រីឯរបាំ Xoe របស់ជនជាតិ Thai សនេះមានតាំងពីយូរយាណាស់មកហើយ គឺតាំង
ពីជំនាន់ជីដូនជីតា។ កាលនៅតូចខ្ញុំបានឃើញលោកតាលោកយាយរាំ​របាំ Xoe ហើយ។ រាត្រីសប្បាយក្នុងពិធីបុណ្យទានក្នុងភូមិឃុំ​ទាំងអស់សុទ្ធតែរាំរបាំ Xoe។”

        ឥឡូវនេះ របាំ Xoe មិនត្រឹមតែជារបាំជិវភាពរស់នៅប្រជាប្រិយសាមញ្ញ​ប៉ុណ្ណោះទេ ថែមទាំងវាបានបង្ហាញផ្នែកវប្បធម៍រាប់ពាន់ជំនាន់មករបស់មនុស្ស​ដំបន់ដីព្រៃភ្នំ Muong So ទៀតផង។ បណ្ដាចង្វាក់របាំ Xoe ជាភាសាពិសេសមួយ បង្ហាញពីទឹកចិត្តស្រឡាញ់កក់ក្តៅ
ចំពោះភ្ញៀវ បំណងចង់ធ្វើស្គាល់ កាន់ដៃរាំច្រៀងរាំច្រៀងនៅ​ក្បែរភ្លើង។ ក្នុងទិវាបុណ្យ របាំ
Xoe ក៏ជាឱកាសដើម្បីកំលោះក្រមុំក្នុងដំបន់​ជួប​ណាត់គ្នា។ ពេលបុណ្យតេតមកម្ដងៗនិង
ពេលចាប់ផ្ដើមរដូវបាយថ្មី ជនជាតិ Thai ដំបន់ Muong So បែជារៀបចំទិវាបុណ្យរាំរបាំ Xoe រហូតក្នុងខែទី១តាម​ច័ន្ទកតិ។ លោក Lo Van Dau នៅឃុំ Muong So បានឲ្យដឹងថា នា
បច្ចុប្បន្ន​ Muong So មានក្រុមរបាំ Xoe នានាដើម្បីបំរើឲ្យទិវាបុណ្យជួបប្រាស្រ័យជាមួយ
ប្រជាជន​ឃុំជុំវិញនិងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។

        “បើនិយាយអំពីរបាំ Xoe របស់ជនជាតិ Thai មុននេះ ក្រុមរាំរបាំ Xoe មាន​ត្រឹមតែពី១
ដល់២ក្រុមតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ នៅ Muong So មាន១៦ក្រុម គឺដោយសារមាន
ការអភិវឌ្ឍន៍របស់ខឿនវប្បធម៍ជនជាតិនិងការយកចិត្តទុកដាក់​ពីបក្សនិងរដ្ឋទៀតផង។ ពិសេសគឺការយកចិត្តទុកដាក់របស់គណៈកម្មាធិការ​ប្រជាជន​ឃុំ ក្រុមសិល្បៈត្រូវបាន
អភិវឌ្ឍន៍បំរើឲ្យទិវាបុណ្យតេតនិងជួបប្រាស្រ័យជាមួយ​ក្រុម​មិត្ត។”

        នាបច្ចុប្បន្ននៅដំបន់ពាយ័ព្យទាំងមូល ភូមិឃុំនីមួយៗសុទ្ធតែមានក្រុមសិល្បៈ បណ្ដា
ក្រុមរបាំ Xoe ដើម្បីបំរើជីវភាពរស់នៅសហគមន៍ សំរាប់មហោស្រពសិល្បៈ បំរើ​​
ទេសចរណ៍។​ បណ្ដាក្រមុំ អ្នកម្ដាយ បងស្រី ជាប្រចាំថ្ងៃឧស្សាព្យាយាមក្នុង​ការងារស្រែ
ចម្ការត្បាញក្រណាត់ ហាក់ដូចជាស្រស់ស្អាតជាក្នុងរបាំ Xoe៕

ប្រតិកម្មទៅវិញ