រដូវស្លឹកឈើជ្រុះនិងដំណើរចុះពីលើភ្នំរបស់ជនជាតិ La Hu

Chia sẻ

(VOVWORLD) - ជនជាតិ La Hu ជាក្រុមជនជាតិភាគតិចមួយនៅក្នុងសហគមន៍ជនជាតិទាំង៥៤នៅវៀតណាម ដែលរស់នៅតែមួយកន្លែងគត់នៅស្រុកព្រំដែន Muong Te ខេត្ត Lai Chau។ ជាច្រើនជំនាន់កន្លងមក នៅពេលរដូវស្លឹកឈើជ្រុះមកដល់ម្ដងៗ ជនជាតិ La Hu តែងតែបម្លាស់ទីលំនៅ តាមព្រៃឈើជាប់មាត់ទន្លេ Da លើ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ពួកគេបានបោះបង់ទំនៀមទំលាប់រស់នៅពនេចរនោះ ដើម្បីចុះពីលើភ្នំមកភ្នំតាំងទីលំនៅឲ្យជីវភាបានស្ថិរភាព។

តាំងពីយូរលង់ណាស់មកហើយ ប្រជាជន ជនជាតិ La Hu បានស៊ាំនឹងការរស់នៅលើភ្នំខ្ពស់ ព្រៃដាច់ស្រយាល រស់នៅដោយឯកឯងដាច់ដោយឡែកពីពិភព ខាងក្រៅ មិនចូលចិត្តទាក់ទងប្រាស្រ័យជាមនុស្សចម្លែក មិនចេះភាសាសាមញ្ញ ខ្វះការយល់ដឹង ដូច្នេះហើយគ្មានចម្ការ វាលស្រែណាមួយនៅជាមួយពួកគេជារៀងរហូតឡើយ។ ប្រធានគណៈកម្មាធិការប្រជាជនឃុំ Pa U លោក Phi Chi Gia បានចែករំលែកថា៖

“ការចលនាឲ្យប្រជាជនបម្លាស់ទីចេញពីព្រៃ ក៏ទាមទារឲ្យមានដំណើរការមួយដែរ។ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋាន បានចូលរួមចលនា ជាពិសេសដូចនឹងភូមិ Ha Ne និង Ha Xi ដែលពីមុនជាក្រុម២ផ្សេងគ្នា។ ប៉ុន្តែ តាមរយៈដំណើរការចលនាឲ្យប្រជាជនចុះពីលើភ្នំ រួមជាមួយគោលនយោបាយវិនិយោគរបស់រដ្ឋ បច្ចុប្បន្ននេះប្រជាជនបានប្រមូលផ្ដុំទៅជាភូមិតែមួយដើម្បីលុបបំបាត់ការលំបាកបន្តិចម្ដងៗ”។

រដូវស្លឹកឈើជ្រុះនិងដំណើរចុះពីលើភ្នំរបស់ជនជាតិ La Hu - ảnh 1កងការពារព្រំដែននិងកងកម្លាំងប្រចាំមូលដ្ឋានផ្សេងៗកំពុងកសាងផ្ទះសម្បែងជូនប្រជាជន។ (រូបថត៖ VOV)

នៅលើផ្លូវចំណាកស្រុករបស់ប្រជាជនជនជាតិ La Hu មានការរួមដំណើរដ៏ស្ងប់ស្ងាត់របស់កម្លាំងកងការពារព្រំដែនខេត្ត LAi Chau។ ក្រោយរយៈពេលច្រើនឆ្នាំធ្វើការឃោសនា ចលនាដោយមិនចេះនឿយណាយ ប្រជាជនជនជាតិ La Hu បានយល់ឃើញភាពត្រឹមត្រូវរបស់កងការពារព្រំដែន ដើម្បីចុះពីលើភ្នំ តាំងទីលំនៅថ្មី កសាងជីវភាពថ្មី។ អ្នកស្រី Lu Ly Ga នៅភូមិ Ha Xi ឃុំ Pa U ស្រុក Muong Te ដែលជាមនុស្សម្នាក់បានចុះពីលើភ្នំដំបូងគេ មកបង្កើតភូមិកាលពីឆ្នាំ២០០៦ បានចែករំលែកថា៖

“ការរស់នៅបែបពនេចរក្នុងព្រៃពិតជាលំបាកវេទនាណាស់។ លើភូមិ គ្មានទីធ្វើសក្ការៈបូជាដូនតាឡើយ ទៅដល់ទីណា យើងត្រូវធ្វើអាសនៈនៅទីនោះ។ ហើយកងការពារព្រំដែនមកនិយាយថា ចុះពីលើភ្នំតាំងទីលំនៅថ្មី ការលំបាននឹងតិចជាង កូនចៅបានទៅរៀនអក្សរ ហើយមិនអត់ឃ្លាន មានកន្លែងបាំងភ្លៀងខ្យល់ទៀតផង។ នៅពេលឃើញគ្រួសារមួយចំនួនដើរតាមកងទ័ព ចុះពីលើភ្នំ ខ្ញុំក៏ដើរតាមដែរ។ មកភូមិថ្មី មានផ្ទះធំទូលាយសម្រាប់រស់នៅ ទទួលបានជំនួយក្នុងជីវភាព បងប្អូនមិនត្រូវរងភាពអត់ឃ្លាន និងការខ្វះខាតទៀតឡើយ”។

ពីគ្រួសារមួយចំនួនកាលពីដំបូង ប្រជាជនបានជឿហើយដើរតាមកង ការពារព្រំដែនចុះពីលើភ្នំតាំងទីលំនៅថ្មីកាន់តែច្រើនឡើងៗ។ នៅឆ្នាំ២០២០ គណៈកម្មាធិការបក្សទីក្រុងហូជីមិញនិងក្រសួងនគរបាល និងខេត្ត Lai Chau បានប្រកាសគម្រោងលេខ២៤៥ដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារដែលមានជីវភាពរស់នៅលំបាក អំពីផ្ទះសម្បែង នៅស្រុក Muong Te រួមទាំងប្រជាជន ជនជាតិ La Hu ទៀតផង។ មិនដល់៣ខែ ផ្ទះចំនួនជាង១ពាន់ខ្នងត្រូវបានកម្លាំងការពារព្រំដែន និងកម្លាំងប្រចាំមូលដ្ឋានផ្សេងទៀត កសាងឡើងសម្រាប់ប្រគល់ជូនប្រជាជន។ វរសេនីយ៍ឯក Phan Van Hoa មេបញ្ជាការរង និងជានាយសេនាធិការនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Lai Chau បានរំលឹកឡើងវិញថា៖

“គម្រោងនេះត្រូវបានដាក់ឲ្យដំណើរការក្នុងរដូវវស្សា ដូច្នេះការអនុវត្តជាជំហានដំបូងជួបការលំបាកជាច្រើន។ ទោះយ៉ាងណាក៏ដោយ បញ្ជាការដ្ឋានការពារព្រំដែនខេត្តបានលើកទឹកចិត្តកម្មាភិបាល យុទ្ធជន អនុវត្តន៍ដោយវិធានការដ៏សកម្មនិងរបៀបធ្វើជាច្រើន។ អាស្រ័យមានការយល់ដឹងអំពីទំនៀមទំលាប់របស់អ្នកស្រុក កម្មាភិបាល យុទ្ធជនបានពង្រីកអស់ពីតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការបញ្ជាដឹកនាំរបស់គណៈកម្មាធិការប្រជាជនខេត្ត Lai Chau។ ក្នុងដំណើរការអនុវត្ត គឺមានការបែងចែកការងារយ៉ាងជាក់លាក់រវាងថ្នាក់ដឹកនាំបញ្ជាការដ្ឋាន ហើយចូលរួមដោយផ្ទាល់ជាមួយបងប្អូន លើកទឹកចិត្តបងប្អូនក្នុងរដូវវស្សា ហើយបានសម្រេចរួចរាល់ការងារទាំងស្រុង”។

រដូវស្លឹកឈើជ្រុះនិងដំណើរចុះពីលើភ្នំរបស់ជនជាតិ La Hu - ảnh 2ប្រជាជនជនជាតិ La Hu នៅតាមដំបូលផ្ទះថ្មីដ៏កក់ក្ដៅ។ (រូបថត៖ VOV)

នៅក្នុងផ្ទះថ្មីរបស់គ្រួសារ លោក Thang My Se នៅភូមិ Mu Chi, ឃុំ Pa U បានសំណេះសំណាលថា៖

“ជីវភាពរបស់ជនជាតិ La Hu យើង ជួបការលំបាកច្រើនណាស់តាំងពីការ ហូបចុកមិនគ្រប់គ្រាន់ទេ ភាគច្រើនគឺហូបដំឡូងស្រំ ដែលគាស់យកមកពីព្រៃ។ ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស ដោយផ្ទាល់គឺកងការពារព្រំដែន បានចលនាជនជាតិយើងមករស់នៅជាភូមិនីមួយៗ។ បច្ចុប្បន្ននេះ យើងខ្ញុំមានភូមិធំទូលាយ ផ្ទះស្អាតបាតច្រើនជាងមុនហើយ។ កងទ័ពមកណែនាំយើងខ្ញុំឲ្យចេះរបៀបធ្វើស្រែចម្ការ ប្រមូលផល ថែទាំដំណាំ ដាក់ជីយ៉ាងដូចម្ដ៉េច។ ហេតុដូច្នេះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ ភូមិឃុំកាន់តែរីកចម្រើន”។

ប្រជាជន ជនជាតិ La Hu ធ្លាប់មានបំណងប្រាថ្នាចង់តាំងទីលំនៅដ្ឋានដោយស្ថិរភាព ដើម្បីប្រកបរបររកស៊ី ជនចាស់ជរាមិនត្រូវឡើងភ្នំទៀតឡើយ។ រាល់បំណងប្រាថ្នាដ៏សាមញ្ញទាំងនោះ បានក្លាយទៅជាការពិតរួចហើយ នៅពេលដែលលើទូទាំងភូមិឃុំជនជាតិ La Hu នាបច្ចុប្បន្ននេះគឺរូបភាពផ្ទះថ្មីស្រឡាងដ៏ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន៕

ប្រតិកម្មទៅវិញ