ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតដល់ម៉ាកយីហោរាប់ពាន់លានដុង

Chia sẻ

(VOVWORLD) - ថ្នាំត្រាំងូតទឹករបស់ជនជាតិ Dao ក្រហមជារូបមន្តឱសថបុរាណមួយដែលត្រូវ បានជីដូនជីតាបន្សល់ទុកមកហើយបានប្រើប្រាស់ពីជំនាន់មួយទៅជំនាន់មួយ។ រូបមន្ត ឱសថនេះត្រូវបានប្រជាជនជាជនជាតិ Dao នៅឃុំ Ta Phin ស្រុក Sa Pa ខេត្ត Lao Cai កសាងទៅជាម៉ាកយីហោហើយពង្រីកគំរូអាជីវកម្មទៅជាក្រុមហ៊ុន ភាគហ៊ុនផលិតថ្នាំត្រាំងូតទឹកបុរាណ តាមនោះរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ គ្រួសារនីមួយៗ និងតំបន់ទាំងមូល។

ចាប់ពីស្លឹកឈើ ឫស និងសំបកឈើព្រៃប៉ុណ្ណោះ ជាមួយនឹងចំណេះដឹង ពីបុរមបុរាណដែលត្រូវបានរក្សាទុកក្នុងអំឡុងច្រើនជំនាន់ ជនជាតិ Dao ក្រហមនៅ ឃុំ Ta Phin ស្រុក Sa Pa ខេត្ត Lao Cai បានច្នៃប្រឌិតរូបមន្តឱសថដ៏ថ្លៃថ្លាជា ច្រើន សម្រាប់ថែទាំសុខភាពសហគមន៍។
ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតដល់ម៉ាកយីហោរាប់ពាន់លានដុង - ảnh 1លោកនាយក Ly Lao Lo និងបុគ្គលិកត្រៀមរៀបចំរុក្ខជាតិថ្នាំសម្រាប់ចម្អិនថ្នាំត្រាំងូតទឹក។ (រូបថត៖ dangcongsan.vn)
ចាប់ពីរុក្ខជាតិថ្នាំដែលបានប្រើប្រាស់សម្រាប់បម្រើជីវភាពប្រចាំថ្ងៃតែ ប៉ុណ្ណោះ ប៉ុន្តែដោយមានសេចក្ដីប្រាថ្នាឈានឡើង សហគមន៍ជនជាតិ Dao ក្រហមបានបង្កើតក្រុមហ៊ុនភាគហ៊ុនធ្វើអាជីវកម្មផលិតផលប្រចាំតំបន់ Sa Pa ដែលឬបានហៅថា Sapanapro ដែលលោក Ly Lao Lo ធ្វើជាម្ចាស់។ លោក Lo បានចែករំលែកថា៖
“ដំបូងឡើយ ខ្ញុំមិនដឹងថា ធ្វើនាយកយ៉ាងដូចម្ដេច ហើយក្រុមហ៊ុនយ៉ាងដូចម្ដ៉េច ទេ។ ពេលនោះ អត់មានប្រាក់ ភ្ញៀវក៏មិនទាន់ស្គាល់នៅឡើយ ធ្វើតែក្នុងខ្នាតតូច ផ្សំថ្នាំសម្រាប់ភ្ញៀវទេសចរមកយកបន្តិចម្ដងៗប៉ុណ្ណោះ។ មានពេលមួយខ្ញុំជួបជាមួយគ្រូបង្រៀននៅ សាកលវិទ្យាល័យឱសថសាស្ត្រ ដែលបានណែនាំឲ្យយករូបមន្តនេះធ្វើជាថ្នាំត្រាំងូត ទឹកសម្រាប់បម្រើភ្ញៀវទេសចរព្រមទាំងបើកអាជីវកម្មថ្នាំត្រាំងូតទឹកផងដែរ។ ពួកគេ បានវិភាគធាតុផ្សំ កំណត់សមាមាត្រឡើងវិញតាមរូបមន្តស្ដង់ដារ។ រួចរាល់ ហើយ គេផ្ទេរមកវិញ ឲ្យយើងផលិតយ៉ាងត្រឹមត្រូវតាមរូបមន្តនោះ។ បន្ទាប់នោះ ចាប់ផ្ដើមវេចខ្ចប់ ច្រកដបកន្លះលីត្រ ២លីត្រឬដប ២០០ml”។
ណែនាំអំពីដំណើរការផលិតថ្នាំនេះ លោក Lo ឲ្យដឹងថា បន្ទាប់ពីណែនាំ ប្រជាពលរដ្ឋឲ្យយករុក្ខជាតិថ្នាំមកវិញ ត្រូវបែងចែក ដាក់ឲ្យនៅដាច់ដោយឡែក តាមប្រភេទស្លឹកថ្នាំនីមួយៗ។ រួចមក ទើបចាប់ផ្ដើមដាក់ចូលក្នុងម៉ាស៊ីនកាត់ជា កង់ៗពី២ដល់៣សង់ទីម៉ែត្រ។ កាត់រួច យកចាក់ចូលធុងទឹក លាងឲ្យស្អាត ហើយវេចខ្ចប់ ដាក់ចូលឆ្នាំងដើម្បីចម្អិន។ បន្ទាប់មក យកទៅដាក់ក្នុងធុងឈើ ឲ្យបានត្រជាក់។ ពេលងូតទឹក គ្រាន់តែអង្គុយត្រាំទឹក។ ពេលត្រាំទឹក ចាក់ទឹកឲ្យ លិចរហូតដល់ក ដើម្បីរក្សាកម្ដៅឲ្យរាងកាយ។
បុគ្គលិករបស់លោក Ly Lao Lo សុទ្ធតែជាជនជាតិ Dao ដែលបានផ្សាភ្ជាប់ ជាមួយ Sapanapro ក្នុងអំឡុងច្រើនឆ្នាំទៅហើយ។ និយោជិកផ្ទាល់នៅទីនេះ សុទ្ធតែមានប្រាក់ចំណូលក្នុងចន្លោះពី៥ដល់ ៨លានដុងក្នុងមួយខែ។ លោក Ly Ta បានឲ្យដឹងថា៖
“ខ្ញុំធ្វើបានប្រហែល៣ឆ្នាំហើយ។ ផ្ទះខ្ញុំនៅភូមិ Ta Chai។ ការងាររបស់ខ្ញុំគឺ ផលិតថ្នាំ ចម្អិនថ្នាំតាមការបញ្ជាទិញរបស់អតិថិជន។ បើធៀបនឹងការធ្វើស្រែ គឺ វាស្រួលជាង ហើយបានធ្វើការជិតផ្ទះទៀតផង”។
ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតដល់ម៉ាកយីហោរាប់ពាន់លានដុង - ảnh 2ខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុន Sapanapro។
បង្កើតឡើងកាលពីឆ្នាំ២០០៦ ក្រុមហ៊ុន Sapanapro នាគ្រាដំបូងមាន គ្រួសារតែ១៣ចូលរួមប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រោយរយៈពេល១៥ ឆ្នាំ ក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនឡើងដល់ទៅ១១៥ នាក់។ ប្រាក់ចំណូលសរុបជា ប្រចាំឆ្នាំទទួលបានចន្លោះពី៨ដល់១០ពាន់លានដុង។
ប្រជាពលរដ្ឋជាច្រើន Ta Phin នៅតែភ្ញាក់ផ្អើល ដោយមិននឹកស្មានថា ម៉ាក យីហោថ្នាំត្រាំងូតទឹករបស់ជនជាតិ Dao ក្រហម អាចអភិវឌ្ឍបានដូច្នេះសោះ។
អ្នកស្រី Phan Man May ជាអ្នកស្រុកម្នាក់បាននិយាយថា សូម្បីតែក្នុង សុបិន ក៏អ្នកស្រីមិនហ៊ានគិតថា ប្ដីប្រពន្ធកសិករ ដែលមិនចេះអក្សរដូចខ្លួននេះអាចក្លាយទៅជាម្ចាស់ភាគហ៊ុនរបស់ Sapanapro។
“សប្បាយរីករាយណាស់ព្រោះថាសហគមន៍បងប្អូនជនជាតិ Dao ទាំង មូលមានក្រុមហ៊ុនមួយ ហើយខ្លួនផ្ទាល់បានធ្វើម្ចាស់ភាគហ៊ុន។ ចំពោះភាគហ៊ុន គឺ កាលពីមុននេះ ខ្ញុំត្រឹមតែរួមវិភាគទានជាពេលវេលា កម្លាំងពលកម្ម ដោយធ្វើគ្រឹះ ផ្ទះ។ មនុស្សម្នាក់ៗចូលរួមបរិច្ឆាកសាច់ប្រាក់បន្តិចបន្តួច ខ្ញុំក្រពេក ត្រឹមតែផ្ដល់ ៥០ម៉ឺនប៉ុណ្ណោះ។ ប្រាក់ចំណេញពីភាគហ៊ុនរបស់ទាំងប្ដីប្រពន្ធទទួលបានពី៩ ដល់១០លានដុងក្នុងមួយឆ្នាំ”។
ថ្វីត្បិតតែប្រាក់ចំណេញពីភាគហ៊ុនត្រឹមតែទទួលបានប្រមាណ៥លានដុងក្នុងមួយឆ្នាំប៉ុណ្ណោះក៏ដោយ ប៉ុន្តែចំពោះម្ចាស់ភាគហ៊ុនជាកសិករទាំងនេះ នោះគឺ ជាក្ដីសប្បាយរីករាយដ៏ក្រៃលែង។ ព្រោះថាវាជួយបណ្ដាគ្រួសារមានប្រាក់សន្សំ សម្ចៃបន្ថែមទៀតដើម្បីបង្កបង្កើនផល ឬបើកសេវាហូមស្ទេផងដែរ។
“នៅចុងឆ្នាំ ពេលធ្វើការបូកសរុបប្រតិបត្តិការក្រុមហ៊ុន គឺយើងទទួលបាន ប្រាក់ចំណូលតាមភាគហ៊ុន។ ចំណូលនោះ យើងសន្សំទុកសម្រាប់ទិញរបស់របរ ចាំបាច់”។
“សប្បាយរីករាយណាស់។ ថ្នាំត្រូវបានលក់ដល់កន្លែងជាច្រើន។ ហាណូយ ទីក្រុងហូជីមិញ ហាយហ្វុង ទីណាក៏មានដែរ”។
រាល់រូបមន្តដែលត្រូវបានរក្សាទុកយ៉ាងស្ងប់ស្ងាត់ក្នុងគ្រួសារពីជំនាន់មួយទៅជំនាន់មួយ បច្ចុប្បន្ននេះបានក្លាយទៅជាម៉ាកយីហោរាប់ពាន់លានដុង ហើយ ជួយប្រជាពលរដ្ឋជនជាតិ Dao ក្រហមនៅទីនេះមានជីវភាពរស់នៅធូធារជាង មុន។ អាស្រ័យដោយការជក់ចិត្តរបស់លោកនាយក Ly Lao Lo និងការស្រុះចិត្ត គំនិតរបស់បងប្អូនជនជាតិ Dao ក្រហមគ្រប់រូប បានប្រែក្លាយរូបមន្តឱសថ បុរាណទៅជាម៉ាកយីហោពិសេសដោយឡែករបស់សហគមន៍ជនជាតិ Dao គួរ ទាក់ទាញចំពោះប្រជាជនក្នុងទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ