ពិធីបុណ្យ ស៊ីបស៊ី របស់ជនជាតិ ថៃ

THU THUY Theo VOVWORLD -
Chia sẻ
Vovworld-ចំពោះជនជាតិ Thai ស​នោះពិធីបុណ្យ ស៊ីបស៊ី 
ជាទំនៀមទំលាប់​វិសេសវិសាលដោយឡែក បានក្លាយ
ទៅជាសម្រស់ស្អាតក្នុងជីវភាពរស់នៅខាង​ស្មារតី​របស់គេ។
ពិធីបុណ្យ ស៊ីបស៊ី របស់ជនជាតិ ថៃ - ảnh 1
បុណ្យតេត Xip Xi ត្រូវបានរៀបចំតាមគ្រួសារនីមួយៗ (VOV)

        Vovworld-ជារៀងរាល់ឆ្នាំ អោយតែដល់ថ្ងៃទី ១៤ និង ១៥ ខែ ៧ តាមច័ន្ទគតិ
ជនជាតិថៃនៅខេត្ត ឡាយចូវ ក៏ចាប់ផ្ដើមប្រារព្ធពិធីបុណ្យ ស៊ីបស៊ី។ ពួកគាត់មាន
ទស្សនាទានថា ថ្ងៃបុណ្យស៊ីបស៊ី គឺដើម្បីរំឭកគុណចំពោះជីដូនជីតាបុព្វការីជន ក្រុម
គ្រួសារបន់ស្រន់សុំសេចក្តីសុខ សុខភាពបរិបូរ សុំអោយដំណាំដាំដុះអំណោយផល
ភ័ព្វសំណាងនឹងចូលមកដល់។
ព្រលឹមថ្ងៃទី ១៤ កូនចៅទោះបីនៅទីឆ្ងាយក្តីក៏ខិតខំមកផ្ទះដើម្បីជួបជុំក្រុមគ្រួសារ។
ថាសគ្រឿងសំណែន ដាក់នៅលើហ៊ឹងសក្ការៈដូនតាខាងឪពុកមានស្លា ម្លូ ស្រា
ធូបពណ៌មាស បាយដំណើប នំយ៉ី មាន់ស្ងោរជាដើម។ 
                        

ពិធីបុណ្យ ស៊ីបស៊ី របស់ជនជាតិ ថៃ - ảnh 2
ក្រុមគ្រួសារបត់ កាត់សម្លៀកបំពាក់ក្រដាសដើម្បីសែនឧទ្ទិសដូនតា)រូបថត អិនធឺណែត)

ក្រៅពីថាសគ្រឿងសំណែនសែនដូនតា គ្រួសារក៏រៀបចំមួយថាសទៀតសំរាប់សែនម្ចាស់ទឹកម្ចាស់ដីនិងមួយថាស សម្រាប់ “ខ្មោចនៅតាមផ្លូវ”។ នៅក្នុងពិធីបុណ្យស៊ីបស៊ី កូនចៅទាំងខាងឪពុកទាំងខាងម្តាយជិតឆ្ងាយសុទ្ធតែមាន ជំនូនយកមកជូនឪពុកម្តាយ ជីដូនជីតា សំដែងសន្តានចិត្តចំពោះគុណូប ការៈដែលលោកបានបីបាច់ ថែរក្សា។

                      

ពិធីបុណ្យ ស៊ីបស៊ី របស់ជនជាតិ ថៃ - ảnh 3
ព្រឹកព្រលឹម ស្រ្តីដាំបាយដំណើបពណ៌សែនឧទ្ទិសដូនតា)រូបថត អិនធឺណែត៌)


“ខ្ញុំចូលចិត្តបុណ្យតេត Xip Xi។ ពីព្រោះថាក្នុងបុណ្យតេតខ្ញុំបាន​
ទិញ​ខោអាវថ្មីនិងថែមទាំងបានទៅលេងកំសាន្តល្បែងប្រជាប្រិយទៀតផង។”

        នេះជាចំណាប់អារម្មណ៍របស់ប្អូន Dieu Thi Tuyen នៅឃុំ Muong Giang ស្រុក
Quynh Nhai ខេត្ត Son La អំពីបុណ្យតេត Xip Xi។ បុណ្យតេតធំបំផុត​របស់​ជនជាតិ
Thai សនៅ Son La និងដំបន់ពាយ័ព្យ។ Xip Xi ភាសា Thai មានន័យថា ទី១៤។
បុណ្យតេត Xip Xi របស់ជនជាតិ Thai ស ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៤ខែទី៧​
តាមច័ន្ទកតិ។ តាមទស្សនាទានរបស់ជនជាតិ Thai សនោះ បុណ្យតេត Xip Xi ជា​ទិវាដែលកូនចៅឆ្ពោះទៅជីដូនជីតា​ទន្ទឹមនឹងនោះជាឱកាសដើម្បីជនចាស់ជរា​
លៃទុក​ការ​យកចិត្តទុកដាក់ ថែទាំពិសេសចំពោះជំនាន់វ័យក្មេង។ ក្នុងឱកាសនេះ
កុមារ​មិនឲ្យចេញទៅឃ្វាលក្របីធ្វើការងារក្នុងផ្ទះឡើយគឺទុកពេលឲ្យកុមារសំរាប់
លេងកំសាន្តនិងហូបម្ហូប​អាហារ​ដែលគេចូលចិត្តតែប៉ុណ្ណោះ។ លោកស្រី Ha Thi
Dieu ឃុំ Quang Huy ស្រុក Phu Yen ខេត្ត Son La បានឲ្យដឹងថា៖

        “បុណ្យតេត Xip Xi រឺដែលហៅថា បុណ្យតេតកុមារ។ កុមារច្រើនទៅឃ្វាលក្របី ដូច្នេះក្នុងទិវានោះត្រូវវិចបាយដំណើប​សាច់ នំទុកឲ្យគេយកទៅហូប។ ខោអាវ​ថ្មី
អាចដេរដោយខ្លួនឯងរឺទិញមកក៏បាន។ ក្នុងទិវា Xip Xi ហូបបាយថ្ងៃត្រង់រួច​ហើយ យុវជនកុមារបាននាំគ្នាទៅដើរលេងបុណ្យតេតសប្បាយណាស់។”

        បុណ្យតេត Xip Xi មានចំនួន២ផ្នែកគឺ ផ្នែក Mo គឺសែនដូនតារំលឹក​នូវ​គុណូ
បការៈ​របស់អ្នកបង្កើតភូមិនិងផ្នែកពិសារលេងល្បែងវប្បធម៍សិល្បៈ។ នៅ​ផ្នែក Mo វត្ថុសែនមានប្រភេទជាច្រើនដូចជាសាច់ស្រា ​Khau Cam (បាយ​ដំណើប​លាយព័រ)
ជាដើម។ ប៉ុន្តែមានវត្ថុចំនួន២មិនអាចខ្វះបានគឺសាច់ទានិងនុំ it។ នុំ It (រឺដែលហៅថា
នុំគូរ) ត្រូវបានធ្វើពីម្សៅដំណើបល្អៗ ស្នូលក្នុងមានសណ្ដែក Nho nhe សាច់និងគ្រាប់
ម្រេចខ្មៅ។ រួមជាមួយនុំ it គឺសាច់ទា។ គេបានពន្យល់ថា សត្វទា​បាន​ផ្សារភ្ជាប់ជា
មួយស្រែទន្លេជ្រោះជីវភាពរស់នៅផលិតកម្មរបស់មនុស្ស។ Xip Xi សែនសាច់ទាគឺ
ចង់ឲ្យសត្វទាស៊ីអស់ដង្កូវស៊ីស្រូវ សត្វទានាំយកប្រការអមង្គលប្រការ​អាក្រក់​ឲ្យ
លំហូរទៅតាមចរន្តទឹករសាត់បាត់អស់។​ រីឯនុំ It បានវិចតាមគូរជានិមិត្តរូបឲ្យគូរ
សង្សា​សុភមង្គល។

        បុណ្យតេត​ Xip Xi ត្រូវបានរៀបចំតាមគ្រួសារនីមួយៗ មានកន្លែងតាមត្រកូល​
និង​ស្របតាមស្ថានភាពគ្រួសារដែលគេរៀបចំធំតូចខុសគ្នា។ ​ក្រោយពេលសែន​បណ្ដាសមាជិកក្នុងគ្រួសារនឹងអង្គុយជុំវិញនៅក្បែរស្ពុកបាយ។ កូនចៅជូនពរជន​
ចាស់​ជរាមានអាយុយឺនយូរ ជនចាស់ជរាជូនពរឲ្យជំនាន់វ័យក្មេងសុខសានត្រាណ​មានសុខភាពល្អ។​ ចំពោះជនជាតិ Thai ស Xip Xi ក៏ជាឱកាសដើម្បីជនរួមជាតិ​បង្ហាញទឹកចិត្តរាក់ទាក់ជាមួយភ្ញៀវរបស់ខ្លួន។ ភ្ញៀវជិតស្និទ្ធបានអញ្ចើញពីមុននោះ​
ប៉ុន្មាន​ថ្ងៃ។​ ភ្ញៀវទាំងអស់ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ បានពិសារបណ្ដាមុខម្ហូប​
វិសេស​ដែលត្រឹមតែមានក្នុងប៉ុន្មានថ្ងៃបុណ្យតេត Xip Xi ឡើយ។ ក្នុងឱកាសនេះ គ្រួសារណាអញ្ចើញបានភ្ញៀវជាច្រើនមកចូលរួមនឹងមានសំណាងជាច្រើន។
សប្បាយរីករាយដូច្នេះ ប៉ុន្តែបងប្អូនមិនភ្លេចរំលឹកគ្នាពិសារត្រូវមានកំរិតដើម្បី​បុណ្យ​
តេត Xip Xi ធានាបានចរិតលក្ខណៈពិសិទ្ធិសុវត្ថិភាពនិងស្អាតស្អំ។ លោក Ha Ho Bac
នៅឃុំ Huy Tan ស្រុក Phu Yen បានឲ្យដឹងថា៖

        “Xip Xi តាមទំនៀមទំលាប់គឺត្រូវលេងកំសាន្តស្អាតស្អំសន្សំសំចៃ ពិសេសគឺ​ពិសារស្រាត្រូវមានកំរិត ពិសារដើម្បីសប្បាយរីករាយ មិនពិសារច្រើនទេ។”

        Xip Xi មិនត្រឹមតែមានការពិសារលេងកំសាន្តប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់​នឹងសកម្មភាពនោះគឺ “khap chuc muon” មានន័យថា​ច្រៀងជូនពរ “khap son con” ច្រៀងបង្រៀនរបៀបរស់នៅ និង “khap bao sao” គឺច្រៀងប្រាស្រ័យក្នុង​ពេល​ពិសាររឺពេលមកសាកសួរសុខទុក្ខគ្នា។ នាបច្ចុប្បន្ន នារសៀលទិវា Xip Xi រដ្ឋអំណាចនៅដំបន់ជាច្រើនបានរៀបចំទិវាបុណ្យរួម។ អ្នកណាដែលធ្លាប់បាន​ចូលរួមទស្សនាបរិយាកាសបុណ្យតេត Xip Xi ជាមួយជនរួមជាតិទោះបីជាម្ដង​ ​នឹងត្រូវចាំជានិច្ចមិនអាចបំភ្លេចបានឡើយ៕

ប្រតិកម្មទៅវិញ