ផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅ

LAN ANH Theo VOV -
Chia sẻ
Vovworld-ផ្ទះផុតពីដីរបស់ជនជាតិ Thai ជានិមិត្តរូបនៃភាពប្រសព្វគ្នារវាងមេឃដីនិងធម្មជាតិ។ បណ្ដាផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅ បង្កើតឡើងនូវរូបភាពស្អាតរបស់ដំបន់ព្រៃភ្នំភាគពាយ័ត្ន។ នៅផ្ទះ​នីមួយៗពីស្ថាប័ត្យកម្មដល់បណ្ដាវត្ថុប្រើប្រាស់សុទ្ធតែបានបង្ហាញចរិតលក្ខណៈ​ទស្សនមនុស្សសាស្ត្ររបស់បងប្អូនជនជាតិ។

ផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅ - ảnh 1
ផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅ (langvietonlines.vn)



        Vovworld-ផ្ទះផុតពីដីរបស់ជនជាតិ Thai មានសម្រស់ដោយឡែក សាមញ្ញ​ប៉ុន្តែស្អាត។​ ផ្ទះត្រូវបានធ្វើដោយឈើនិងឬស្ស៊ី ដំបូលប្រក់ដោយស្មៅរឺស្លឹក​ គ្មានដែកគោលទេ។​ ខ្សែ​ចំណងគឺយកពីដើមផ្ដៅរឺបណ្ដាសំបក់នៃដើមឈើផ្សេងៗ។ ស្ថាប័ត្យកម្មផ្ទះផុតពីដីរបស់​ជនជាតិ Thai សាមញ្ញប៉ុន្តែរឹងមាំ។ បង Luong Van Thiet អ្នកស្រាវជ្រាវ​របស់​សារមន្ទីជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

        “ផ្ទះរបស់ជនជាតិ Thai ខ្មៅមានដំបូលដូចជារូបអណ្ដើក។ គេចាត់ទុកថា អណ្ដើកបានបង្រៀនគេសាងសង់ផ្ទះម៉្លេះហើយផ្ទះមានរូបជាស្នូកអណ្ដើក។ នៅ​លើដំបូលផ្ទះមាន Khau Cut ជាដើមឬស្ស៊ីចំនួន២ដាក់កាត់ឈាងគ្នា។ អ្នក​មាន​គេធ្វើ khau cut ជារូបផ្កាឈូកដើម្បីបង្ហាញភាពសង្ហានិងសម្បូរុងរឿង។ រីឯ​ផ្ទះរបស់ជនធម្មតាគ្មានក្បូក្បាច់អ្វីឡើយ។ រីឯអ្នកទើបនឹងបែកចេញទៅស្នាក់នៅដោយ​ឡែក​គឺផ្ទះធ្វើរូបនារីមានផ្ទៃពោះដើម្បីបួងសួងភាពលូតលាស់ថ្កុំថ្កើង។”

        ចំពោះជនជាតិ Thai ខ្មៅ ផ្ទះជាការប្រសព្វគ្នារវាងមេឃដីនិងធម្មជាតិ​ដូច្នេះបណ្ដាល្វែងផ្ទះនិងជណ្ដើរសុទ្ធតែមានលេខសេសដូចជា ៣ ៥ ៧និង៩។​ ផ្ទះ​នីមួយៗមានជណ្ដើរចំនួន២។ ជណ្ដើរនៅចុងផ្ទះសំរាប់នារីមានកាំជណ្ដើរចំនួន​៩កាំ។ រីឯជណ្ដើរនៅខាងមុខសំរាប់បុរសនិងភ្ញៀវគឺមាន៧កាំ។ បងស្រី Hoang Minh Nguyet កម្មាភិបាលសារមន្ទីជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា ក្នុងផ្ទះ​របស់ជនជាតិ Thai ខ្មៅមានប្រការជាច្រើនបង្ហាញឲ្យជំនឿអំពីលិង្គនិងយោនីរបស់គេពិសេសគឺ​សសរ​កល់រានអាលរបស់ជណ្ដើរ៖

        “ចំពោះជណ្ដើរសំរាប់ប៉ែកខាងនារី គឺពេលដែលនារីម្នាក់ក្នុងគ្រួសារមិនទាន់មានប្តីរឺ​រៀបការហើយដែលមិនទាន់មានកូននោះ នារីនឹងស្ទាបលើសសរនេះក្នុងបំណងយកបាន​ប្តីនិងមានកូនមានសុខភាពល្អ។ នេះជាការបង្ហាញភេទរបស់បុរស។ កាំ​ជណ្ដើរ​ជាលេខសេសគឺបង្ហាញឲ្យភ័ព្វសំណាងនិងជៀសផុតពីខ្មោចបីសាច។”

        ផ្ទះផុតពីដីរបស់ជនជាតិ Thai មានចង្ក្រានចំនួន២។​ ចង្ក្រានមួយបានដាក់​នៅ​កណ្ដាលផ្ទះដើម្បីទទួលភ្ញៀវ។ នៅក្បែរពន្លឺភ្លើងចង្ក្រាន ម្ចាស់ផ្ទះនិងភ្ញៀវអង្គុយជុំវិញចែក​រំលែក​អំពីរឿងក្នុងជីវភាពរស់នៅដើម្បីសមដែងនូវទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា​ជាង។ រីឯចង្ក្រាននៅខាងក្រោមផ្ទះដើម្បីដាំបាយប្រចាំថ្ងៃ។ តាមបង Luong Van Thiet ថា ត្រឹមតែមើលទៅចង្ក្រានអាចបានឃើញវប្បធម៍ប្រព្រឹត្តរបស់បណ្ដា​សមាជិក​ក្នុងគ្រួសារ។

        “ក្រលែកមើលទៅក្នុងផ្ទះអាចដឹងបានភ្លាមថា គ្រួសារនោះមានតួនាទីយ៉ាងម៉េច។ ចង្ក្រានជា​ព្រលឹងរបស់ផ្ទះ។ ជនជាតិ Thai ខ្លាចបំផុតគឺផ្ទះគ្មានអ្នកណាដុតចង្ក្រាន នោះជា​ផ្ទះគ្មានសុភមង្គល។ ចង្ក្រានជាកន្លែងសំណេះសំណាលរបស់កំលោះក្រមុំក្នុង​ពេល​ដែលគេស្គាល់ស្និទ្ធស្នាលគ្នា។ ចង្ក្រានក៏ជាកន្លែងប្រជុំគ្រួសារ។”

        ចំពោះជនជាតិ Thai ខ្មៅ បង្អូចរគឺជាភ្នែកបានជាពេលណាក៏ទុកឲ្យ​ទូលាយមិនត្រូវបិទបាំងដែរ។ ហេតុនេះហើយក្នុងពេលមកលេងផ្ទះភ្ញៀវកុំអង្គុយបែខ្នងទៅរកបង្អូច។​ ទោះបីជាជីវភាពរស់នៅបានផ្លាស់ប្តូរក៏ដោយ ជនជាតិ Thai ខ្មៅនៅដំបន់ពាយ័ត្ន​នៅពិសារបាយដំណើបស្លៀកពាក់អាវ com និងរស់នៅក្នុងផ្ទះផុតពីដី។ ពីព្រោះថា​ ផ្ទះផុតពីដីជាព្រលឹង ជានិមិត្តរូបរបស់ជនជាតិ Thai ខ្មៅនៅដំបន់ពាយ័ត្ន៕

ប្រតិកម្មទៅវិញ