ផ្ទះ Rong របស់ជនជាតិ Xo Dang

VINH PHONG
Chia sẻ
(VOVWORLD) -មកជាមួយជនជាតិ Xo Dang នៅតំបន់ Tay Nguyen ភ្ញៀវទេសចរមានការចាប់ អារម្មណ៍បំផុតចំពោះផ្ទះ Rong ដែលស្ថិតនៅកណ្តាលភូមិនីមួយៗ។មិនត្រឹមតែ មានស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ ផ្ទះ Rong ថែមទាំងជាបរិយាកាសដ៏ សក្តិសិទ្ធរបស់អ្នកភូមិទៀតផង។

ផ្ទះ Rong របស់ជនជាតិ Tay Nguyen និយាយរួមនិងរបស់ជនជាតិ Xo Dang និយាយដោយឡែក ត្រូវបានចាត់ទុកជានិមិត្តរូបវប្បធម៌ដ៏វិសេសវិសាលរបស់តំបន់ ដីនេះ។ សម្រាប់ជនជាតិ Tay Nguyen វិញ ផ្ទះ Rong មានតួនាទីដូចជាមជ្ឈមណ្ឌល សាសនា វប្បធម៌ និងជាមុខមាត់របស់អ្នកភូមទាំងមូលផង ដែរ។ ផ្ទះ Rong របស់ជន ជាតិ Xo Dang ជាប្រភេទផ្ទះផុតពីដី មានដំបូលខ្ពស់ មើលពីចម្ងាយហាក់ដូចជា មុខពូថៅ ឈរជ្រងោលើកណ្តាលភូមិ។លោក A Phao ប្រធានឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖

        “ផ្ទះ Rong ជាកន្លែងជួបជុំសហគមន៍របស់អ្នកភូមិ ពោលគឺនៅពិធីបុណ្យធំៗ អ្នកភូមិទាំងអស់គ្នា បានជួបជុំគ្នានៅផ្ទះ Rong។ ផ្ទះ Rong គឺត្រូវបានអ្នកភូមិរួមគ្នា កសាងឡើង។ ពីមុននេះ ផ្ទះ Rong បានប្រក់ស្បូវ ហើយជញ្ជាំងធ្វើពីឬស្សី ពក ប៉ុន្តែឥឡូវ នេះគឺប្រក់ស័ង្កសី”។

ផ្ទះ Rong របស់ជនជាតិ Xo Dang - ảnh 1ផ្ទះ Rong របស់ជនជាតិ Xo Dang (រូបថតៈ អ៊ិនធ្វើណែត) 

        ទីតាំងសម្រាប់សាងសង់ផ្ទះ Rong ដោយមេភូមិអ្នកជ្រើសរើសហើយតែងនៅ លើដីខ្ពស់មានខ្យល់ះអាកាស។ ហើយលក្ខណៈពិសេសត្រូវចងចាំគឺផ្ទះ Rong មិនបានកសាង នៅដើមឬចុងភូមិជាដាច់ខាត។ ដំណើរការសាងសងផ្ទះ Rong ក៏ត្រូវគោរពតាមការ កំណត់យ៉ាងតឹងរឹងរបស់អ្នកភូមិហើយក៏ពោរពេញទៅដោយកត្តាព្រលឹងផងដែរ។ តាមទំនៀមទម្លាប់ មេភូមិនឹងជូនដំណឹងអំពីការសម្រេចកសាងផ្ទះ Rong ឲ្យអ្នកភូមិ ដឹងមុនមួយឆ្នាំ ដើម្បីត្រៀមសំភារៈសំណង់ បន្ទាប់មកធ្វើពិធីសែនដើម្បីសូមការអនុ ញ្ញត្តិពីទេវតាឲ្យអ្នកភូមិសាងសងផ្ទះ Rong ។

        ផ្ទះ Rong របស់ជនជាតិ Xo Dang មានសសរទ្រូងស្នូលពី៨ដល់១០គឺអាស្រ័យ លើទំហំធំតូចរបស់ផ្ទះនោះ។ លោក A Phang ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖ តាមទស្សនទានរបស់ជនជាតិ Xo Dang ផ្ទះ Rong គឺត្រូវ ខ្ពស់ បែមុខទៅរកព្រះអាទិត្យ ដូច្នេះ ទើបទទួលយកបានខ្យល់ពិសិដ្ឋ ពីផ្ទៃមេឃនិងផែនដី។ ជនជាតិនេះគេក៏មានទស្សនទានថា ផ្ទះ Rong ជាស្ពានតភ្ជាប់រវាងមនុស្សជាមួយភព ផែនដី ជាកន្លែងសម្រាប់មនុស្សផ្តាំផ្ញើជំនឿរបស់ខ្លួនទៅដល់ទេវតា។

        “ពេលសាងសងផ្ទះ Rong គឺយើងខ្ញុំបានជ្រើសរើសដើមឈើធំៗនិងមូល។ ហើយ ពេលលើកផ្ទះនោះគឺមិនបានប្រើប្រាស់ដែកគោលនោះដែរ គឺសុទ្ធតែប្រើ ប្រាស់ផ្តៅសម្រាប់ចងទាំងអស់។ មានតែមេភូមិនិងព្រឹទ្ធាចារ្យភូមិទើបមានសិទ្ធិរចនា របៀបចងខ្សែនិងបញ្ជាណែនាំឲ្យកូនចៅធ្វើ។ ធ្វើផ្ទះគឺបុរសអ្នកធ្វើ ពេលរួចរាល់ ហើយ ទើបដល់ការងាររបស់នារី គឺយកផ្តៅចងជាផែនដើម្បីប្រក់ផ្ទះ Rong។ កាលនោះ គេធ្វើអស់រយៈពេល១ខែទើបរួចផ្ទះមួយខ្នង”។

ផ្ទះ Rong របស់ជនជាតិ Xo Dang - ảnh 2

        ទីធ្លាផ្ទះ Rong របស់ជនជាតិ Xo Dang តែងតែធ្វើពីដើម Lo ô។ ទ្វារបើកទៅរកវាលទីធ្លាផ្ទះ។ ជណ្តើរឡើងធ្វើពីដើមឈើធំ។ ក្នុងផ្ទះ Rong គឺមានរូបចំណាក់ឈើមួយ ដែលតែងលំអរដោយ មានក្បូរក្បាច់រូបផ្កា Po langបក្សី ឬជនជាតិ Xo Dang គ្រាន់តែប្រើពណ៌ចំនួន៣គឺស ខ្មៅនិងក្រហម សម្រាប់តែង លំអរ ផ្ទះ Rong។ តាមទស្សនៈរបស់ពួគគេគឺពណ៌ខ្មៅសម្រាប់បណ្តេញខ្មោច ពណ៍សរ សម្រាប់បង្ហាញភក្តីបរិសុទ្ធនិងពណ៏ក្រហមបង្ហាញនូវជ័យជម្នះ។ ក្នុងផ្ទះ Rong តែង តែមានកន្លែងពិសិដ្ឋមួយសម្រាប់សែនព្រេនវត្ថុសក្តិសិទ្ធ។ ជាពិសេស ក្នុងផ្ទះ Rong ខ្លះបានព្យួររូបចំណាកលោកប្រធានហូជីមិញ ទង់ជាតិទៀតផង។ មិនត្រឹមតែជា កន្លែងជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងផ្ទះជាកន្លែងដើម្បីជនជាតិ Xo Dang រក្សានិង ពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនទៀតផង៕

ប្រតិកម្មទៅវិញ