ទម្រង់ទេសចរណ៍សហគមន៍ផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu

Chia sẻ

(VOVWORLD) - បើកប្រតិបត្តិការបានជិត២ឆ្នាំកន្លងមកនេះ ទម្រង់ទេសចរណ៍សហគមន៍ ហូមស្ទេរ (homestay) របស់លោក Dinh Van Nhu ជាជនជាតិ Co Tu នៅឃុំ ព្រៃភ្នំ Hoa Bac ស្រុក Hoa Vang ទីក្រុង Da Nang បាននាំមកនូវផ្លែផ្កាជាក់ស្ដែង បង្កើតការងារធ្វើសម្រាប់ប្រជាជន ដោយផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណី ដ៏វិសេសវិសាលប្រចាំមូលដ្ឋាន។

ទម្រង់ទេសចរណ៍សហគមន៍ផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu - ảnh 1ផ្ទះហូមស្ទេត្រូវបានរចនាតាមរចនាបទសាមញ្ញ ដែលជាផ្ទះឈើផុតពីដី ដោយមាន២ជាន់។
(រូបថត៖ VOV)
បរិវេណផ្ទះហូមស្ទេរបស់លោក Dinh Van Nhu មានទំហំផ្ទៃដីជិត១.០០០ ម៉ែត្រការ៉េ មានទឹកជ្រោះហូរឆ្លងកាត់ និងព័ទ្ធជុំវិញដោយព្រៃភ្នំដ៏ស្រស់ត្រកាល។ ហូមស្ទេត្រូវបានរចនាតាមបែបសាមញ្ញ ដែលជាផ្ទះឈើផុតពីដី២ជាន់ ជាន់ទី១ជាទី កន្លែងទទួលស្វាគមន៍ភ្ញៀវ ផ្ទះបាយនិងលំហប្រជុំជីវភាពរួម; ចំណែកឯជាន់ទី២ ជាបន្ទប់គេងដែលអាចផ្ទុកភ្ញៀវប្រមាណ៣០នាក់។ ការតុបតែងក៏មានរចនាបទ សាមញ្ញដែរ ជាមួយនឹងឫស្សី ឈើ ថ្ម និងឧបករណ៍ប្រើប្រាស់ប្រពៃណីរបស់ ជនជាតិ Co Tu។
នៅពេលទម្រង់ទេសចរណ៍ហូមស្ទេត្រូវបានបើកប្រតិបត្តិការ ជនរួមជាតិ Co Tu នៅភូមិ Ta Lang និង Gian Bi ឃុំ Hoa Bac បានបង្កើតក្រុមសហ ប្រតិបត្តិការទេសចរណ៍សហគមន៍ដោយមានសមាជិកចំនួន៤៥នាក់ ដែល លោក Dinh Van Nhu ធ្វើជាមេក្រុម។ សមាជិកក្រុមប្រកបរបរមួយចំនួនដូចជា របរត្បាញចរបាប់ ត្បាញឫស្សី trekking ចម្អិនអាហារ និងធ្វើគង់ឃ្មោះ។
លោកស្រី Bui Thi Tuoi សមាជិកាក្រុមត្បាញចរបាប់នៅភូមិ Gian Bi ឲ្យ ដឹងថា កាលពីមុននេះ ជីវភាពរបស់អ្នកស្រុកជួបការលំបាកយ៉ាងខ្លាំងណាស់។ ប៉ុន្តែចាប់ពីពេលមានទម្រង់ទេសចរណ៍ ហូមស្ទេមក បងប្អូនត្បាញចរបាប់បន្ថែម ហើយដេរផលិតផលដូចជាកាបូប អាវ ដើម្បីលក់ជូនភ្ញៀវទេសចរ តាមនោះរួម ចំណែកថែរក្សាវប្បធម៌ជនជាតិខ្លួនផង ព្រមទាំងកែលម្អជីវភាពផង។
“ឧទាហរណ៍ថា នៅពេលថ្ងៃបុណ្យមានភ្ញៀវមកស្នាក់នៅហូមស្ទេ ហើយយើង ទៅត្បាញ ត្រូវបានគេឧបត្ថម្ភប្រាក់ចន្លោះពី៥ម៉ឺនដល់២០ម៉ឺនដុង។ នៅពេល ហូមស្ទេទទួលភ្ញៀវម្ដងៗ បងប្អូននារីយើងទៅត្បាញ ទៅរាំ ក៏ទទួលបានចំណូល ដើម្បីចិញ្ចឹមគ្រួសារដែរ”។
កាលពីឆ្នាំ២០០៩ ស្រុក Hoa Vang ទីក្រុង Da Nang បានជ្រើសរើសភូមិ Ta Lang និងភូមិ Gian Bi នៅឃុំ Hoa Bac ដើម្បីអនុវត្តន៍សាកល្បងទម្រង់ ទេសចរណ៍សហគមន៍។ លោក Dinh Van Nhu មេក្រុមសហប្រតិបត្តិការទេស ចរណ៍អេកូឡូស៊ីសហគមន៍ ឲ្យដឹងថា កាលពីដំបូងត្រូវបានអាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភកម្ចីទុនចំនួន៤០០លានដុង ហើយលោកបានខ្ចីបន្ថែមដើម្បីបង្កើត ទម្រង់ទេសចរណ៍នេះ។
ភ្ញៀវទេសចរមកដល់ទីនេះ មានឱកាសសម្របខ្លួនចូលក្នុងជីវភាពរស់នៅ របស់ជនជាតិ Co Tu តាមរយៈសកម្មភាពប្រចាំថ្ងៃដូចជា ធ្វើក្បូនដោយខ្លួនឯង ហើយចែវក្បូនតាមដងទន្លេ Cu De ត្បាញកាផា ចាប់ត្រីទឹកជ្រោះ ហើយទស្សនានា រី Co Tu ត្បាញចរបាប់ ត្បាញឫស្សី ជាដើម។ នៅពេលយប់ ភ្ញៀវទេសចរនឹង ចូលរួមដុតភ្លើងជំរុំ រាំគង់ឃ្មោះ និងច្រៀងឆ្លើយឆ្លងគ្នា។ រហូតមកដល់បច្ចុប្បន្ន នេះ ទម្រង់ទេសចរណ៍ហូមស្ទេបានទាក់ទាញភ្ញៀវទេសចរជាង១ពាន់នាក់មក ទស្សនាទៅហើយ។ លោក Dinh Van Nhu ឲ្យដឹងថា ទម្រង់នេះបានរួមចំណែក បង្កើតការងារធ្វើចិញ្ចឹមជីវិតសម្រាប់សមាជិកក្រុមទេសចរណ៍។
“ប្រសិទ្ធភាពគឺយើងមានប្រាក់ចំណូល។ ក្រុមសិល្បៈ រាំនៅពេលយប់ ទទួលបានទឹកប្រាក់១០ម៉ឺនដុងម្នាក់ ចំណែកឯក្រុមចម្អិនអាហារបម្រើភ្ញៀវ ទេសចរ ទទួលបាន២០ម៉ឺនដុងម្នាក់។ បច្ចុប្បន្ននេះ ដោយសារតែការផ្ទុះ រាលដាលនៃជម្ងឺកូវីដ ១៩ បានជាបរិមាណភ្ញៀវថយចុះដែរ”។
ទម្រង់ទេសចរណ៍សហគមន៍ផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu - ảnh 2ភ្ញៀរទេសចរសម្របខ្លួនចូលក្នុងជីវភាពរបស់មាមីងបងប្អូនជនជាតិ Co Tu។
នាពេលកន្លងមក គណៈកម្មាធិការប្រជាជនទីក្រុង Da Nang មន្ទីរទេស ចរណ៍ទីក្រុង Da Nang មានគោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភក្រុម សហប្រតិបត្តិការទេសចរណ៍សហគមន៍របស់ប្រជាជននៅស្រុកព្រៃភ្នំ Hoa Vang។ ជាក់ស្ដែងគឺ ហ្វឹកហ្វឺនការងារបម្រើភ្ញៀវ បើកថ្នាក់បង្រៀនត្បាញចរបាប់ ត្បាញឫស្សី ហើយរៀបចំឲ្យបងប្អូនទៅទស្សនា សិក្សារៀនសូត្រទម្រង់នៅតំបន់ ផ្សេងៗទៀត។ លោក Tan Van Vuong នាយករងមន្ទីរទេសចរណ៍ទីក្រុង Da Nang ឲ្យដឹងថា៖
“នាពេលខាងមុខ មន្ទីរទេសចរណ៍ គណៈកម្មាធិការប្រជាជនស្រុក Hoa Vang នឹងជំរុញខ្លាំងការវិនិយោគ បង្កើតសេវាកម្មទេសចរណ៍ ដើម្បីបម្រើភ្ញៀវ ហើយបង្កើនការផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ អញ្ជើញក្រុមហ៊ុនទេសចរណ៍មក ស្ទង់មតិ កសាងទួរទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ។ គោលដៅគឺបង្កើតការងារ ធ្វើ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន”។
ទម្រង់ទេសចរណ៍សហគមន៍ហូមស្ទេ ជាផលិតផលថ្មីមួយ ដែលបាននិង កំពុងរួមចំណែកធ្វើពិពិធកម្មផ្នែកទេសចរណ៍នៃទីក្រុង Da Nang។ ទម្រង់នេះមិន ត្រឹមតែសំដៅអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់ការអភិវឌ្ឍទេស ចរណ៍ជាមួយនឹងវប្បធម៌ប្រពៃណី រួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ ពិសេសដោយឡែករបស់ជនជាតិ Co Tu នៅមូលដ្ឋានទៀតផង៕

ប្រតិកម្មទៅវិញ