ទំនៀមទំលាប់ធ្វើកូនប្រសារប្រុសរបស់ជនជាតិថៃនៅភាគពាយ័ព្យ

Chia sẻ

(VOVWORLD) -  និទាឃរដូវជារដូវដែលដើមឈើរីកស្គុះស្គាយចេញផ្លែផ្កា ហើយក៏ជារដូវ សម្រាប់បុរសនារីជនជាតិថៃនៅតំបន់ព្រៃភ្នំភាគពាយ័ព្យស្វែងយល់ចិត្តថ្លើមគ្នាឈានទៅរៀបអាពាហ៍ពិពាហ៍ផងដែរ។ ក្នុងជីវភាពអាពាហ៍ពិពាហ៍ ជនជាតិថៃនៅតំបន់ ភាគពាយ័ព្យមានទំនៀមទំលាប់ដ៏ពិសេសមួយដោយមានលក្ខណៈមនុស្ស សាស្ត្រជ្រាលជ្រៅ នោះគឺទំនៀមទំលាប់កូនប្រុសទៅធ្វើកូនប្រសារផ្ទះខាងស្រី។

កាលពីដើម តាមទំនៀមទំលាប់របស់ជនជាតិថៃនៅតំបន់ភាគពាយ័ព្យ ពេលបុរសនារីចាប់ចិត្តស្រឡាញ់គ្នា ចង់ឆ្ពោះទៅរកជីវភាពអាពាហ៍ពិពាហ៍ គ្រួសារខាងប្រុសត្រូវរៀបចំពិធីស្ដីដណ្ដឹងយ៉ាង ហោចណាស់ពី២ដល់៣លើកនៅកម្រិតខុសៗគ្នានៅផ្ទះខាងស្រីទើបឈានដល់ការរៀបអាពាហ៍ពិពាហ៍។ លើក ទី១ ម្ដាយខាងប្រុសនឹងរួមជានារីម្នាក់ទៀតក្នុងវង្សត្រកូលមកផ្ទះខាងស្រីដើម្បីជួបជុំ សំណេះ សំណាល ស្វែងយល់ត្រួសៗអំពីគ្រួសារកូនក្រមុំ ហើយមានតែបងប្អូន នារី២ខាងជួបគ្នាប៉ុណ្ណោះ។ លើកទី២ គ្រួសារខាងប្រុសនឹងម្ចាស់ការនាំយកចេក ផ្អែម អំពៅក្រអូបមកជួបសំណេះសំណាលជាក់ស្ដែងជាងអំពីការរៀបអាពាហ៍ ពិពាហ៍ជូនកំលោះនិងក្រមុំ។ លើកទី៣ គ្រួសារខាងប្រុសនឹងពឹងមេអណ្ដើកបន្ត មកផ្ទះខាងស្រីដើម្បីនិយាយស្ដីយ៉ាងជាក់ច្បាស់ជាង ដោយយកតាមអាហារ បន្តិចបន្តួចដូចជាស្រា បាយដំណើប ត្រីអាំងគ្រប់២-៣ស្ពក។ លើកនេះ មិនបង្ខំ ត្រូវមានជ្រូកទេ ប៉ុន្តែត្រូវមានមាន់ស្ងោរមួយគូ។ លើកទី៤ បង្ខំឲ្យត្រូវមានជ្រូក មានមាន់សម្រាប់ទទួលទាន ហើយមានវត្តមានបងប្អូនគ្រប់គ្នាក្នុងវង្សត្រកូល ទាំងខាងឪពុកនិងខាងម្ដាយរបស់កូនក្រមុំ ក៏ដូចជាបងប្អូននៅជិតខាងផងដែរ។ លោក Cam Vui សិប្បករ សមាជិកសមាគមន៍អក្សរសាស្ត្រសិល្បៈប្រជាប្រិយ វៀតណាមនៅស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖ “នៅពេលចូលស្ដីដណ្ដឹងលើកទី៤នេះ គ្រួសារ ទាំងសង្ខាងនឹងឯកភាពគ្នាលើ គ្រប់បែបបទ ដូចជាគ្រួសារខាងស្រីទាមទារបណ្ណាការសាច់ប្រាក់ប៉ុន្មាន មកធ្វើកូន ប្រសារប្រុសផ្ទះខាងស្រីរយៈពេលប៉ុន្មាន ជាដើម គឺពេលនោះគ្រួសារខាងប្រុស នឹងជ្រើសរើសថ្ងៃខែជាវេលាល្អដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជូនគូប្ដីប្រពន្ធក្មេង”។    

ជាពិសេស នៅពេលស្ដីដណ្ដឹងលើកទី៤ គ្រួសារខាងប្រុសបង្ខំឲ្យត្រូវមាន មេអណ្ដើកនាំក្រុមគ្រួសារខាងប្រុសមកផ្ទះស្រី ហើយអនុវត្តន៍ពិធីការទាំងអស់ តាមទំនៀមទំលាប់។ ជាពិសេស មិនអាចខ្លះបានការច្រៀងឆ្លើយឆ្លងគ្នារវាង មេអណ្ដើកនៃគ្រួសារទាំងសង្ខាងបានឡើយ។ ពិធីជប់លៀង ការច្រៀងឆ្លើយឆ្លង គ្នាអាចអូសបន្លាយរហូតមួយយប់ទាល់ភ្លឺ ដោយគ្មានអារម្មណ៍ហត់នឿយទេ។ ហើយក៏ចាប់តាំងពីថ្ងៃនេះទទៅ កូនកំលោះបានក្លាយទៅជាសមាជិកផ្លូវការក្នុង គ្រួសារ ហើយធ្វើជាកូនប្រសារផ្ទះខាងស្រី ដើម្បីតបស្នងសងគុណការចិញ្ចឹមបីបាច់ របស់ឪពុកម្ដាយកូនក្រមុំ ហើយម្យ៉ាងវិញទៀត ក៏ដើម្បី គូប្ដីប្រពន្ធថ្មី មានពេល វេលាធ្វើពលកម្មផលិតកម្ម សន្សំសម្ចៃប្រាក់កាសនិងទ្រព្យសម្បត្តិសម្ភារៈបន្តិច បន្តួចមុនពេលចេញទៅរស់នៅដាច់ដោយឡែក។ លោក Tong Van Hia នៅឃុំ Chieng Ngan ទីក្រុង Son La ខេត្ត Son La ឲ្យដឹងថា៖ “ធ្វើកូនប្រសានៅផ្ទះខាងស្រីរយៈពេលប៉ុន្មាន ត្រូវបានសម្រេចដោយឪពុកម្ដាយខាងស្រី ប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវនៅពីមួយដល់ពីរឆ្នាំឡើង ទៅដែរ មានករណីខ្លះពី៣ដល់៥ឆ្នាំទើបបានសុំឲ្យរៀបចំពិធីទទួលកូនក្រមុំមកផ្ទះ ខាងប្រុសវិញ។ ប៉ុន្តែ ក៏ពឹងផ្អែកលើលក្ខណៈនៃគ្រួសារនីមួយៗដែរ ដូចជា គ្រួសារខាងប្រុសមានមនុស្សតិច ឬគ្មានមនុស្សដែលអាចធ្វើពលកម្មបាន គឺនៅ ធ្វើកូនប្រសារបានមួយឆ្នាំ ក៏អាចសុំឲ្យទទួលកូនក្រមុំមកផ្ទះបាន តែត្រូវ មានការយល់ព្រមពីឪពុកម្ដាយខាងស្រី”។
ក្នុងរយៈពេលនេះ កូនប្រសារប្រុសត្រូវបានចាត់ទុកថា ជាសមាជិកផ្លូវការ នៃគ្រួសារ ហើយទ្រព្យសម្បត្តិសម្ភារៈដែលរកបាន ក៏ជាទ្រព្យសម្បត្តិរួមរបស់ គ្រួសារអញ្ចឹងដែរ។ ហេតុដូច្នេះ មានគ្រួសារខ្លះៗដែលមានដល់៣-៤ជំនាន់ជា មួយនឹងគូប្ដីប្រពន្ធជាច្រើនរួមរស់ជាមួយគ្នា នៅតែរក្សាបាននូវសុភមង្គល។ លោកស្រី Ca Thi Thinh នៅភូមិ Co Puc ឃុំ Chieng Ngan ទីក្រុង Son La ឲ្យដឹងថា៖ “កូនប្រសារស្រី កូនប្រសារប្រុសកាលពីមុនក៏ហត់នឿយបង្គួរដែរ ដូចជា ត្រូវឆាប់ក្រោកពីដំណេកជាងអ្នកដទៃ។ ចាប់ពីការហូបចុក ការធ្វើដំណើរ និងការ និយាយស្ដី សុទ្ធតែមានលក្ខខ័ណ្ឌផងដែរ។ ចំពោះកូនក្រមុំ ក្រៅពីភាពឧស្សាហ៍ ព្យាយាម ពូកែខាងមេផ្ទះ ថែមទាំងប៉ិនប្រសព ដេប៉ាក់កន្សែង ត្បាញ់ក្រណាត់ ទៀតផង។ ចំណែកកូនប្រសារប្រុស ក្រៅពីការងារហត់នឿយ ត្រូវចេះឆ្លៀត ពេលជួយការងារផ្ទះមួយចំនួនទៀត។ ធ្វើបានយ៉ាងដូច្នេះ ទើបត្រូវបានចាត់ទុក ថា ជាកូនប្រសារស្រីនិងកូនប្រសារប្រុសល្អ”។
សង្គមអភិវឌ្ឍ នាសព្វថ្ងៃ ទំនៀមទម្លាប់កូនកំលោះធ្វើកូនប្រសារផ្ទះខាង ស្រីរបស់ជនជាតិថៃ ភាគពាយ័ព្យ មិននៅចាប់បង្ខំទៀតឡើយ ប៉ុន្តែគ្រួសារជន ជាតិថៃជាច្រើននៅតែរក្សា តែមិនចាប់បង្ខំអំពីពេលវេលាដូចកាលពីមុនទៀតទេ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់គូប្ដីប្រពន្ធថ្មី មានជីវភាពស្ថិរភាព។ ជនរួមជាតិនៅទីនេះតែងតែចាត់ទុកថា នេះជាទំនៀមទម្លាប់ប្រកបដោយ លក្ខណៈមនុស្សសាស្ត្រជ្រាលជ្រៅក្នុងជីវភាពអាពាហ៍ពិពាហ៍៕

ប្រតិកម្មទៅវិញ