ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung

TO TUAN
Chia sẻ

(VOVworld)-ជនជាតិ Nung មានអត្តសញ្ញាណវប្បធម៌
និងទំនៀមទម្លាប់ដោយ ឡែករបស់ខ្លួន​ តាមនោះ នៅ
ក្នុងពិធីមង្គលការរបស់ពួកគេក៏មានលក្ខណៈវិសេស
 វិសាលជាច្រើនដែរ។ ពីមុន  បុរសនារីជនជាតិ Nung
រៀបការ ជាមួយគ្នាគឺអាស្រ័យលើឪពុកម្តាយជាអ្នកទុកដាក់ ប៉ុន្តែតាមការ
វិវឌ្ឍន៍របស់សង្គមពីមួយថ្ងៃទៅ មួយថ្ងៃនោះ ទំនៀមទម្លាប់ចាស់គំរិលមួយ
ចំនួនត្រូវលុបបំបាត់។ ដូច្នេះ ក្មេង បុរសនារីជនជាតិ Nung មានសេរីភាព
 ក្នុងការស្វែងយល់ចិត្តគូរស្រកររបស់ ខ្លួនដើម្បីឈាន​ដល់ការកសាងគ្រួ
សារ។

(VOVworld)-ជនជាតិ Nung មានអត្តសញ្ញាណវប្បធម៌និងទំនៀមទម្លាប់ដោយ
ឡែករបស់ខ្លួន​ តាមនោះ នៅក្នុងពិធីមង្គលការរបស់ពួកគេក៏មានលក្ខណៈវិសេស
 វិសាលជាច្រើនដែរ។ ពីមុន  បុរសនារីជនជាតិ Nung រៀបការ ជាមួយគ្នាគឺអា
ស្រ័យលើឪពុកម្តាយជាអ្នកទុកដាក់ ប៉ុន្តែតាមការវិវឌ្ឍន៍របស់សង្គមពីមួយថ្ងៃទៅ
មួយថ្ងៃនោះ ទំនៀមទម្លាប់ចាស់គំរិលមួយចំនួនត្រូវលុបបំបាត់។ ដូច្នេះ ក្មេង
បុរសនារីជនជាតិ Nung មានសេរីភាព ក្នុងការស្វែងយល់ចិត្តគូរស្រកររបស់
ខ្លួនដើម្បីឈាន​ដល់ការកសាងគ្រួសារ។

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung - ảnh 1
រូបថតៈ dangcongsan.vn


        បុរសនារីជនជាតិ Nung ពេលដល់វ័យរៀបអាពាហ៍ពិពរហ៍ ពោលគឺអាយុ
១៥ដល់១៦ ជាធម្មតាស្វែងយល់ចិត្តគ្នាតាមរយៈការទៅធ្វើស្រែ ចំការ ឬចូលរួម
ក្នុងបណ្តាពិធីបុណ្យនានាផងដែរ។ ក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃ អាពាហ៍ពិពាហ៍
សម្រាប់ជនជាតិ Nung គឺសំខាន់ណាស់។ ជនជាតិ Nung បានអនុញ្ញាតឲ្យកូនៗ
មានសេរីភាពក្នុងការជ្រើសរើសគូរស្រករ ប៉ុន្តែក៏ត្រូវឆ្លងកាត់ឪពុកម្តាយទាំងសង
ខាងយល់ព្រមដែរ។​លោក Luong Van Thiet កម្មាភិបាលស្រាវ ជ្រាវវប្បធម៌ជន
ជាតិ Nung នៅសារមន្ទីរជនជាតិវៀតណាមបានឲ្យដឹងថា៖

        “នៅពេលបុរសនារីនោះជ្រើសបានគូរស្រកររបស់ខ្លួនដើម្បីរៀប អាពារហ៍
ពិពារហ៍គឺគូស្រករនោះ ត្រូវយកគ្រឿងបញ្ជាំមួយ។ចំពោះបុរសអាចនឹងយកមួក
 ឬកងដៃ ហើយចំពោះនារីវិញនឹងយកកន្សែងមួយសម្រាប់ធ្វើជា គ្រឿងបញ្ជាំ
ចិត្តសម្រាប់ជូនដំណឹងដល់ឪពុកម្តាយ។​បន្ទាប់ពីបុរសជូនដំ ណឹងរួច គឺគ្រួសារ
របស់គាត់នឹងស្វែងយល់បន្ថែមអំពីគ្រួសារខាងស្រី ហើយការ ងារមួយទៀតគឺ
មានសារសំខាន់ពិសេស គឺ បុរសពេលរៀបការរួចអាចមានកូនបាន ដោយហេតុ
នេះ ខាងប្រុសក៏ត្រូវពិនិត្យមើលថា តើនារីនោះមានសុខភាពល្អដែរ ឬទេ”។

        ប្រសិនបើការងារស្វែងយល់ចិត្តគ្នាដំណើរការទៅបានរលូននោះ ទើប
ភាគីទាំងពីរជួបសំណេះសំណាលគ្នាត្រៀមរៀបចំអាពាហ៍ពិពាហ៍។ ពីធីអាពារហ៍
 ពិពារ​ហ៍របស់ជនជាតិ Nung ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃហើយទំនៀមទម្លាប់
 នៅបានរក្សាដដែល។ តាមទំនៀមទម្លាប់ ខាងកូនកំលោះត្រូវជ្រើសរើសចាស់ទុំ
មួយរូបធ្វើជា “អ្នកទទួល” និងខាងកូនក្រមុំគឺត្រូវជ្រើសរើស “អ្នកនាំ”ដែរ។ ទាំង
ពីររូបនេះ គឺត្រូវតែជាគ្រួសារមានសុភមង្គល មានទាំងកូនប្រុសកូនស្រី។ លោក​
Loc Cong Hung ជនជាតិ Nung នៅខេត្ត Lang Son ​ដែលជាអ្នកធ្លាប់ដើរតួរជា
“លោកទទួល” ក្នុងពិធីអាពាហ៍ពិពាហ៍បានឲ្យដឹងថា៖

        “តាមទំនៀមទម្លាប់របស់ជនជាតិ Nung គឺក្នុងពិធីទទួលកូនក្រមុំគឺត្រូវមាន
ជ្រូកខ្វៃមួយក្បាល។​ហើយក្នុងពិធីទទួលជាផ្លូវការពោលគឺក្នុងពិធីនាំកូនក្រមុំទៅ
 ផ្ទះប្តីវិញនោះ គឺត្រូវមានបាយដំណើបនិងមាន់មួយក្បាល។​ហើយក៏តាមទំនៀម
 ទម្លាប់ អ្នកនាំនិងអ្នកទទួលត្រូវជួបគ្នានៅពេលល្ងាចមុនមួយថ្ងៃ ដើម្បីត្រៀមរៀប
ចំឲ្យ ពិធីនាំនិងទទួលកូនក្រមុំ”។

        ខុសពីជនជាតិដទៃ ជនជាតិ Nung មានទម្លាប់ថា នៅពេលកូនស្រីរៀបការ
នោះ គឺឪពុកម្តាយរបស់នាងតែងតែទិញរបស់របរ សម្ភារៈសម្រាប់គ្រួសារថ្មីមួយ
ដួចជា តុ គ្រែ ពូក កន្ទេល ភួយ វាំងនន ឆ្នាំង ចានជាដើម។​លោក Hoang Trieu
ជនជាតិ Nung នៅឃុំ Chi Lang ខេត្ត Lang Son បានឲ្យដឹងថា៖

        “នៅពេលនាំកូនទៅផ្ទះប្តី តាមទំនៀមទម្លាប់ចាស់គឺត្រូវមានហឹបមួយ ដាក់
ខោអាវ និងទ្រព្យចំណងដៃតាមខ្លួន។ ឥឡូវនេះ ទ្រព្យចំណងដៃត្រូវបានយកទៅ
 មុនហើយ។​ ពេលក្រុមគ្រួសារខ្ញុំនាំកូនទៅដល់គ្រួសារកូនកម្លោះ គឺត្រូវធ្វើពិធីអុជ
 ធូបចូលគ្រួសារថ្មីឲ្យកូនស្រី”។

        នៅពេលដែលមកដល់មាត់ទ្វារផ្ទះកូនកំលោះ កូនក្រមុំនឹងត្រូវបានខាងកូន
 កំលោះស្រេចទឹកបន្តិចទៅលើជើងសំដៅជម្រចង្រៃ។ តាមទំនៀមទម្លាប់ កូនកំ
លោះជាអ្នកបោះជើងចូលក្នុងផ្ទះមុន ដើម្បីបញ្ជាក់ថាខ្លួនជាម្ចាស់គ្រួ សារ។​កូនក្រ
មុំត្រូវបាននាំទៅអាសនៈសែនព្រេនជីដូនជីតាហើយនៅ ទីនេះ​ខាងកូនកំលោះ
បានធ្វើពិធីបញ្ជូលក្នុងវង្សត្រកូលឲ្យកូនក្រមុំ។​ជនជាតិ Nung ក៏មាន ទំលាប់ជ្រើស
រើសនារីគ្រប់លក្ខ័ណ្ឌៈ​មាន គ្រួសារពោរពេញទៅដោយសុភមង្គល និង មានទាំង
កូនប្រុសនិងស្រីដើម្បីក្រាលកន្ទេលក្នុងបន្ទប់ផ្សំដំណែក។ នេះជាទំនៀម ទម្លាប់
មានចរិតលក្ខណៈបួងសួងឲ្យកូស្រករនេះជួបតែសេចក្តីសុខ សុភមង្គល និងឆាប់
មានកូនដើម្បីបន្តពូជពង្សវង្សត្រកូល។

        នាបច្ចុប្បន្ន ទំនៀមទម្លាប់ចាស់ក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Nung
ត្រូវបានកាត់បន្ថយខ្លះៗ ហើយកូស្រករមានពេលស្វែងយល់ចិត្តគ្នាមុននឹងឈាន
 ដល់អារពាហ៍ពិពាហ៍។ ជាពិសេស មង្គលការរបស់ជនជាតិ Nung បានផ្លាស់ប្តូរ
តាមរបៀបរស់នៅថ្មីជាជំហានៗ ហើយមិនខ្ជះខ្ជាយឡើយ៕

ប្រតិកម្មទៅវិញ