ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ngai

Chia sẻ
(VOVWORLD) - ភូមិ Tam Thai ឃុំ Hoa Thuong ស្រុក Dong Hy ខេត្ត Thai Nguyen គឺជា កន្លែងប្រមូលផ្តុំគ្នាយ៉ាងច្រើនបំផុតរបស់ក្រុមជនជាតិ Ngai ។ ពួកគេបានបង្កើតភូមិ ដើម្បីរួមរស់ជាមួយគ្នានៅតាមជើងភ្នំ Cai និងភ្នំ Hot អស់រយៈពេលជិត ១០០ ឆ្នាំមកហើយ។ 

នាប៉ុន្មានឆ្នាំ ដើម សតវត្សរ៍ទី ២០ ដោយសារស្ថានភាពនៃជីវភាពរស់នៅលំបាកនោះ វង្សត្រកូលជនជាតិ Ngai ចំនួន ៤ គឺ Tran  Tham  Diep  និង Lam នៅ Ha Coi ខេត្ត Quang Ninh បានសម្រេចចិត្តធ្វើចំណាកស្រុក ដើម្បីស្វែងរកទឹកដីថ្មី។ នៅពេលមកដល់ខេត្ត Thai Nguyen ដោយសង្កេតឃើញភូមិសាស្ត្រអំណោយផលនោះ ពួកគេបានសម្រេចចិត្តស្នាក់នៅ និងប្រកបមុខរបរនៅទីនេះតាំងពីពេលនោះមក។ ដោយឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ផ្នត់វប្បធម៌របស់ជនជាតិ Ngai ត្រូវបានផ្លាស់ប្ដូរឲ្យសមស្របនឹងនិន្នាការអភិវឌ្ឍន៍របស់សង្គម ដែលក្នុងនោះមាន ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍ផងដែរ។

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ngai - ảnh 1 ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ngai (រូបថត៖ VOV4)

កាលពីមុន កំលោះ និងក្រមុំជនជាតិ Ngai បានរៀបការជាមួយគ្នាតាម ការរៀបទុកដាក់របស់ឪពុក ម្តាយ ប៉ុន្តែនាបច្ចុប្បន្ន ទំនៀមទំលាប់នេះត្រូវបានផ្លាស់ប្តូរ ពោលគឺ កំលោះ និងក្រមុំអាចស្វែងយល់ចិត្តគ្នាដោយសេរីដើម្បីក្លាយទៅជាគូស្រករ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ngai បានប្រព្រឹត្តិទៅចាប់ពីខែ ១០ ដល់ខែ ៣ តាម ប្រតិទិនច័ន្ទគតិជារៀងរាល់ឆ្នាំ។ តាមទំនៀមទម្លាប់ប្រពៃណីរបស់ ជនជាតិ Ngai ថាពិធីអាពាហ៍ពិពាហ៍ភាគច្រើនគឺខាងកូនកំលោះជាអ្នករៀបចំ។ បើសិនជា គ្រួសារមានកូនប្រុសដែលគ្រប់អាយុរៀបការហើយ គឺពឹងបងប្អូន មិត្តមិត្តភក្តិជួយឧទ្ទេនាមកូនក្រមុំឲ្យ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ngai ត្រូវបានអនុវត្តគ្រប់ជំហានដូចជា៖ ពិធីភ្ជាប់ពាក្យ ពិធីមើលរាស្សី ពិធីស្ដីដណ្ដឹង ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជួបជុំញាតិសណ្ដាន។ នៅពេលរើសកូនប្រសារស្រី ដែលត្រូវចិត្តហើយនោះ ខាងកូនកំលោះនឹងស្នើសុំសាច់ញាតិ ធ្វើជាមេអណ្ដើក ដើម្បីនាំយកគ្រឿងជំនូនជូនខាងកូនក្រមុំ ដើម្បីសុំភ្ជាប់ពាក្យ។ លោក Tham Dich Tho ប្រជាជនមួយរូប នៅ ភូមិ Tam Thai ឃុំ Hoa Thuong ស្រុក Dong Hy បានឲ្យដឹងថា៖

“កាលពីមុន យើងខ្ញុំបានពឹងមេអណ្ដើក ដើម្បីសាកសួរចិត្តគ្នា។ ប្រសិនជា កូនកំលោះ និងកូនក្រមុំមានរាស្សីល្អនឹងគ្នា គឺមេអណ្ដើកនឹងជួបសំណេះសំណាលជាមួយខាងកូនក្រមុំ។ នៅពេលខាងកូនកំលោះ និងកូនក្រមុំបានឯកភាពគ្នាហើយ គឺខាងកូនកំលោះនឹងទៅលេងផ្ទះខាងកូនក្រមុំដើម្បីសំណេះសំណាល។ ប្រសិនបើភាគីទាំងពីរបានចុះសម្រុងគ្នាហើយ យើងនឹងជ្រើសរើសថ្មីល្អ ដើម្បីរៀបចំពិធីចុះស្ដីដណ្ដឹង“។

ជនជាតិ Ngai មានវិធីមើលរាស្សី ដោយផ្អែកលើទ្រឹស្តីនៃធាតុទាំង ៥ ។ ប្រសិនបើរាស្សីល្អនឹងគ្នា មេអណ្ដើកនឹងជូនដំណឹងដល់ខាងកូនក្រមុំ ព្រមទាំងនាំយកជំនូនទៅជូនខាងកូនក្រមុំ។ ក្រោយរយៈពេល ១០ ថ្ងៃ ប្រសិនបើខាងកូមប្រមុំមិនយល់ព្រមនោះ នឹងសងជំនូនទៅកាន់ខាងកូនកំលោះវិញ។ ប្រសិនបើ ខាងកូនក្រមុំយល់ព្រម នឹងមិនមានយោបល់អ្វីឡើយ។ ចាប់ពីពេលនោះមក កូនក្រមុំ និងកូនកំលោះអាចស្វែងយល់ចិត្តគ្នាទៅវិញទៅមក ដោយសេរី។ នេះក៏ជាពេលវេលា ដើម្បីមេអណ្ដើកសួរយោបល់ខាងកូនក្រមុំអំពីពិធីរៀបអាពាហ៍ពិពាហ៍ ហើយជូនដំណឹងដល់ភាគីកូនកំលោះ ដើម្បីត្រៀមរៀបចំពិធី ស្ដីដណ្ដឹង ។ លោក Tham Dich Tho បានឲ្យដឹងថែមទៀតថា៖ ក្រោយពិធីមើលរាស្សី ពី ១ ដល់ ៣ ខែ ខាងកូនកំលោះនឹងនាំយកជំនូនដើម្បីជូនដំណឹងដល់ខាងកូនក្រមុំអំពីវេលាចុះស្ដីដណ្ដឹង។ លោក Tham Dich Tho បានឲ្យដឹងថា៖

“ក្នុងពិធីចូលស្ដីដណ្ដឹង ខាងកូមកំលោះ នឹងនាំយកសត្វមាន់មួយគូ អង្ករដំណើប ស្រាពីរដប និងគ្រៀងដង្វាយជូនខាងកូនក្រមុំ។ របស់របរទាំងនេះ ត្រូវរៀបចំជាគូរ។ ក្រោយមក ខាងកូនកំលោះ និងកូនក្រមុំនឹងសំណេះសំណាលនឹងគ្នា ហើយទទួលទានអាហារជាមួយគ្នា ព្រមទាំងជ្រើសរើសថ្ងៃល្អ ដើម្បីរៀបចំពិធីមង្គលការ“។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិNgai តែងតែប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ។ នៅពេលខាងកូនកំលោះបាននាំយកនូវគ្រៀងជំនូនជូនខាងកូមក្រមុំហើយ គឺមួយថ្ងៃក្រោយអាចទៅទទួលកូមក្រមុំបានដែរ។ គ្រៀងជំនូនទាំងអស់ត្រូវបិទជាមួយក្រដាសពណ៌ក្រហម ដែលជានិមិត្តរូបនៃពណ៌សុភមង្គល សេចក្ដីសប្បាយរីយរាយ សម្បូរធូធារ។ ក្រុមមនុស្សនាំយកគ្រៀងដង្វាយ និងទទួលកូមក្រមុំរួមមាន៖ មេអណ្ដើមមួយនាក់ធ្វើជាប្រធានក្រុម តំណាងខាងកូមកំលោះ យុវជនមួយនាក់ ដែលនាំយកគ្រៀងជំនូនជាម្លូស្លាមួយនាក់ នារីអមកូនក្រមុំមួយនាក់ និងក្រុមមនុស្សផ្សេងទៀត។ លោក Tham Dich Tho បានឲ្យដឹងថែមទៀតថា៖

“នៅពេលទទួលកូនក្រមុំមកផ្ទះ គឺត្រូវអូជធូបថ្វាយដូនតា ខាង ឪពុកម្តាយ។ កូនប្រសារប្រុស បានអូជធូបថ្វាយដូនតាខាងកូនក្រមុំ ហើយកូនប្រសារស្រីបានអុជធូបថ្វាយដូនតាខាងកូនកំលោះ។ ក្រោយរយៈពេល ៣ ថ្ងៃមក ខាងកូនកំលោះ និងកូនក្រមុំបានជួបសំណេះសំណាលនឹងគ្នា ដើម្បីដកបទពិសោធន៍ផងដែរ“។

កាលពីអតីតកាល ជនជាត Ngai មិនសូវយកប្រពន្ធ ឬប្ដីមកពីក្រុមជនជាតិផ្សេងឡើយ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ ជនជាតិ Ngai អាចរៀបការនឹងគ្នាដោយសេរី ទើបជនជាតិ Ngai អាចយកប្ដី ឬប្រពន្ធមកជាក្រុមជនជាតិផ្សេងៗ។ របបរៀបអាពាហ៍ពិពាហ៍ាប្រពន្ធមួយ និងប្ដីមួយ របស់ជនជាតិ Ngai ត្រូវបានរក្សាទុកតាំងពីយូរណាស់មកហើយ ហើយបាតុភូតលែងលះគ្នាកម្រកើតមានណាស់សម្រាប់ជនជាតិ Ngai។

នាបច្ចុប្បន្ននេះ តួនាទីរបស់មេអណ្ដើកក្នុងពីធីរៀបអាពាហ៍ពិពាហ៍របស់ ជនជាតិ Ngai មិនសូវមានសារៈសំខាន់ដូចកាលមុនឡើយ។ លើលពីនេះទៅទៀត ពិធីរៀបអាពាហ៍ពិពាហ៍ក៏ត្រូវបានលុបចោលបែបបទមិនចាំបាច់នានា ដោយមានការ ជួយឧបត្ថម្ភរបស់អាជ្ញាធរ។ ប៉ុន្តែ ទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ជនជាតិ Ngai ដូចជា៖ ពិធីជួបជុំញាត្តិសណ្ដាន និងទំនៀមទម្លាប់បែងចែកចំណងដៃសម្រាប់កូនស្រី ដើម្បីរកស៊ីនៅតែត្រូវបាន ជនជាតិ Ngai នៅខេត្ត Thai Nguyen ថែរក្សាដដែលផងដែរ៕

ប្រតិកម្មទៅវិញ