ទិដ្ឋភាពនៃពិធីសែណ Het Khoan (រូបថតៈ http://www.baothainguyen.org.vn) |
ជនជាតិ Nung រៀបចំពិធីខួបកំណើត ពិធីអំណរជន្មាយុជូនឪពុកម្តាយ ជូនជីដូនជីតា សំដៅសម្តែងគុណកត្តញ្ញូ។ ក្នុងទម្លាប់របស់ជនជាតិ Nung ជនមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ទើបបានរៀបចំពិធីខួបកំណើត។ ហើយតាមទស្សនទានរបស់ជនជាតិ Nung ពិធីអំណរជន្មាយុជាពិធីបុណ្យមិនត្រឹមតែឆ្លងកាត់វត្តសង្សាជីវិត ប៉ុណ្ណោះទេ ថែមទាំងជួយថែទាំដល់សុខភាពផ្លូវចិត្តរបស់មនុស្សចាស់ ឲ្យប្រកប ដោយសុខភាពល្អនិងមិនសូវឈឺទៀតផង។ លោក Hua Van Thanh នៅ ឃុំ Minh Lap ស្រុក Dong Hy ខេត្ត Thai Nguyen បានឲ្យដឹងថា៖ “ការធ្វើពិធីខួបកំណើតសម្រាប់បុរសនិងនារីគឺសុទ្ធសឹងតែដូចគ្នាទាំងអស់។ តាមទស្សនៈទានពីចាស់ទុំក្នុងភូមិ គឺកូនចៅពេលធំដឹងក្តី រកស៊ីមានបាន តែងតែរៀបចំពិធីខួបកំណើតជូនដល់ឪពុកម្តាយ ក្នុងបំណងជូនពរឲ្យពួកគាត់រស់នៅប្រកបដោយភាពសប្បាយរីករាយនិងពោរពេញទៅដោយសេចក្តីសុខ”។
លោកយាយ Hoang Thi Xuan ជនជាតិ Nung នៅភូមិ La Doa ឃុំ Minh Lap ស្រុក Dong Hy បច្ចុប្បន្នមានអាយុ ៨៥ឆ្នាំ ក្នុងថ្ងៃខួបកំណើត លោកស្រី ត្រូវបានកូនចៅធ្វើពិធីខួបកំណើតជូន តាមទំនៀមទម្លាប់ប្រពៃណី។ ថ្ងៃរៀបចំពិធីបុណ្យ ជាឱកាសដើម្បីកូនចៅជួបជុំគ្នា សម្តែងការដឹងគុណនិងកត្តញ្ញូចំពោះអ្នកដែលបានចិញ្ចឹមបីបាច់ខ្លួនឲ្យធំដឹងក្តី។ តាមនោះដែរ ក្នុងពិធីអំណរថ្ងៃខួបកំណើតរបស់លោកយាយ Xuan កូនចៅពេលចូលរួមតែងតែមានកាដូរជូនពរ ក្នុងនោះ មានទាំងម្ហូបអាហារតាមទំនៀមទម្លាប់ដូចជា នុំ Day ពងមាន់ស្ងោ មាន់ស្ងោ និងជ្រូកខ្វៃជាដើម។ លោក Vuong Van Toan នៅភូមិ La Doan ឃុំ Minh Lap ស្រុក Dong Hy បានឲ្យដឹងថា៖ “ទំនៀមទម្លាប់របស់ជនជាតិយើងខ្ញុំគឺរៀបចំធ្វើពិធីបុណ្យខួបកំណើតជូនមនុស្សចាស់ក្នុងភូមិ ដើម្បីជូនពរឲ្យពួកគាត់មានអាយុយឺនយូរ។ ប៉ុន្តែ ក៏ត្រូវជ្រើសរើសថា តើឆ្នាំនោះ សាកសមជាមួយអាយុរបស់ជីដូនជីតាដែរឬក៏អត់ ទើបបានសម្រេចថានឹងរៀបចំពិធីបុណ្យតាមក្រោយ” ។
ទំនៀមទម្លាប់សំខាន់មួយក្នុងចំណោមទំនៀមទម្លាប់រៀបចំពិធីបុណ្យខួបកំណើត ជួនចាស់ទុំរបស់ជនជាតិ Nung គឺការបំប៉នអាហារជូនចំពោះម្ចាស់ពិធីបុណ្យ ដែលតាមភាសា Nung គេហៅថា “Pu xang, pu luong”។ ពោលគឺ តាមជំនឿ មនុស្សរស់បានគឺដោយសារមានព្រលឹង ហើយពាងអង្ករគឺនៅពេញ រីឯដើមឈើនៅជុំវិញគឺស្រស់ខៀវស្រងាត់។ ប៉ុន្តែដល់ពេលចាស់ទៅ មនុស្សយើងតែងតែមានរោគសញ្ញាដូចជា ឈឺច្រើនជាងមុន។ ហើយគេជឿថា ពេលនោះ ពាងផ្ទុកអង្ករក៏ត្រូវរលស់ទៅហើយ ដើមឈើក៏ចាប់ផ្តើមស្រពោនរុះរោយទៅដែរ។ ហេតុដូច្នេះហើយ គេបានរៀបចំធ្វើពីធីខួបកំណើត ដើម្បីបំពេញពាងអង្ករឲ្យមានព្រលឹងវិលមកវិញ ដាំដើមឈើឲ្យរីកលូតលាស់ឡើងវិញផងដែរ។ លោកស្រី Hoang Thi Hue គ្រូ Then នៅស្រុក Cao Loc ខេត្ត Lang Son បានឲ្យដឹងថា៖ “បន្ទាប់ពីរយៈពេល៣ថ្ងៃក្រោយពិធីសែន គ្រួសារនឹងយកអង្ករធ្វើបាយញាំដោយមិនបានបោះចោលនោះទេ។ កូនចៅក្នុងគ្រួសារត្រូវតែញាំបាយនោះឲ្យអស់ មិនអាចទុកឲ្យជ្រូក មាន់ស៊ីនោះទេ។ អត្ថន័យនៃទំនៀមទម្លាប់នេះគឺ ពេលដែល អង្ករក្នុងពាងអស់ កូនចៅត្រូវបំពេញ ដើម្បីឲ្យជីដូនជីតាមានសុខភាពល្អឡើងវិញ ”។
ពីធីខួបកំណើតរបស់ជនជាតិ Nung តាំងពីយូរណាស់មកហើយ បានក្លាយទៅជាលក្ខណៈស្រស់ស្អាតក្នុងជីវភាពព្រលឹងរបស់ជនជាតិ Nung។ មិនត្រឹមតែ សម្តែងនូវទស្សនៈខាងព្រលឹង អំពីការគោរពដឹងគុណ ចំពោះជីដូនជីតា ឪពុក ម្តាយប៉ុណ្ណោះទេ ហើយវាក៏ជាពេលវេលាមួយ ដើម្បីឲ្យកូនចៅ ត្រូវមើលឡើងវិញថា ខ្លួនបានធ្វើឲ្យជីដូនជីតាឪពុកម្តាយសុខសប្បាយហើយឬនៅ”៕