ជនរួមជាតិជនជាតិ O Du នៅ Tuong Duong ខេត្ត Nghe An

Chia sẻ
(VOVWORLD) - ក្នុងចំណោមសហគមន៍ជនជាតិទាំង ៥៤ នៅ វៀតណាមមានក្រុមជនជាតិខ្លះដែលមានចំនួនប្រជាជនត្រឹមតែរាប់រយនាក់ប៉ុណ្ណោះ ហើយមានកុលសម្ព័ន្ធមួយចំនួន ដែលទើបរកឃើញចាប់ពីឆ្នាំ ១៩៨៥។ 
ជនរួមជាតិជនជាតិ O Du នៅ Tuong Duong ខេត្ត Nghe An - ảnh 1 ជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ O Du នៅ Tuong Duong ខេត្ត Nghe An

ទោះបីជារស់នៅឆ្ងាយដាច់ស្រយាលនៅស្រុកព្រៃភ្នំខ្ពស់ ហើយមានទំនៀមទម្លាប់ប្លែកៗ និងជីវភាពរស់នៅដ៏វិសេសវិសាលក៏ដោយ ប៉ុន្តែពួកគេនៅតែជា ផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍បណ្ដាជនជាតិភាតរៈវៀតណាមបានឡើយ។ ក្រុមជនជាតិមួយក្នុងចំណោមក្រុមជនជាតិដែលមានចំនួនប្រជាជនតិចបំផុតរហូតមក ដល់ពេលនេះ គឺក្រុមជនជាតិ O Du ដែលរស់នៅតំបន់ Tuong Duong ខេត្ត Nghe An ។

ក្រុមជនជាតិ O Du ធ្លាប់មានប្រវត្តិសាស្ត្រផ្ទាល់ខ្លួន មានទីតាំងភូមិសាស្ត្រផ្ទាល់ខ្លួន ហើយមានជីវភាពរស់នៅមិនលាយឡំជាមួយក្រុមជនជាតិណាមួយឡើយ។
តាមរយៈរឿងរ៉ាវដំណាលរបស់ព្រឹទ្ធាចារ្យជនជនជាតិ O Du បានប៉ាន់ស្មានថា៖ ក្រុមជនជាតិ O Du ដើម គឺចំណុះរដ្ឋ Bon Man ដែលជាតំបន់ដីស្វ័យ័តកាលពីមុន នៃខេត្ត Xieng Khoang Hua Phan ប្រទេសឡាវ រហូតដល់ស្រុកព្រៃភ្នំភាគខាងកើតខេត្ត Nghe An នាបច្ចុប្បន្ន។ នាប៉ុន្មានឆ្នាំចុងសតវត្សរ៍ទី ១៤ សង្គម O Du បានឆ្លងកាត់ការប្រែប្រួល់ដ៏ធំធេង។ ក្នុងគ្រាវឹកវរ ក្រុមជនជាតិ O Du ត្រូវរំលាយបន្តិចម្តង ៗ ពួកគេត្រូវបានតាមប្រមាញ់ ដេញចាប់ រហូតដល់គ្រប់ច្រកល្ហក។ ដោយមានចំនួនប្រជាជនតិច ហើយ

មានកម្លាំងខ្សោយ ដើម្បីចៀសវាងគ្រោះថ្នាក់នៃការផុតពូជនោះ ប្រជាជន O Du ភាគច្រើនត្រូវលាក់ភាសានិយាយា ឈ្មោះ ទំនៀមទម្លាប់របស់ខ្លួន ហើយរស់នៅឡាយឡំគ្នាជាមួយក្រុមជនជាតិគ្នា។ កត្តានេះគឺជាមូលហេតុ ដែលបានពន្យល់អំពីជីវភាពរស់នៅរបស់ក្រុមជនជាតិ O Du នាបច្ចុប្បន្ននេះ ដែលមានឥទ្ធិពលយ៉ាងខ្លាំងពីសហគមន៍ជនជាតិជាភាតរៈ។

ដោយការស្នាក់នៅលាយលំគ្នាជាមួយក្រុមជនជាតិ Thai និងក្រុមជនជាតិ Kho Mu អស់រយៈពេលច្រើនឆ្នាំ ហើយក្លាយទៅជាលក្ខណៈវប្បធម៌ និងរបៀបរស់នៅដ៏វិសេសវិសាល ដើម្បីកំណត់អត្តសញ្ញាណជនជាតិ  O Du ។  លោកសាស្រ្តាចារ្យ Dang Nghiem Van ប្រធានការិយាល័យសិក្សាស្រាវជ្រាវវប្បធម៌ នៃសារមន្ទីរវប្បធម៍ជនជាតិវៀតណាមបានឲ្យដឹងថា៖ "ពិតណាស់ថា រហូតមកដល់ពេលនេះ ស្ទើរតែគ្មានក្រុមគ្រួសារណា ដែលជាជនជាតិ O Du សុទ្ធសាធឡើយ ពោលគឺ បើប្រពន្ធជាជនជាតិ O Du គឺប្ដីជាជនជាតិ Kho Mu វិញ ឬប្ដីជនជាតិ Thai គឺប្រពន្ធ ជនជាតិ O Du វិញ។ នេះគឺជាបាតុភូតសង្គមសាស្ត្រ ហើយក៏ជាមូលហេតុចម្បង ដែលធ្វើឲ្យប្រជាជន O Du ជាជនជាតិភាគតិច ដែលមានចំនួនប្រជាជនតិចទី ២ ក្នុងចំណោមជនជាតិទាំង ៥៤ នៅវៀតណាមផងដែរ"។

ជនរួមជាតិជនជាតិ O Du នៅ Tuong Duong ខេត្ត Nghe An - ảnh 2 ជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ
O Du នៅ Tuong Duong ខេត្ត Nghe An

ក្នុងនាមជាជនជាតិមួយ ដែលមានពេលវេលាធ្វើចំណាកស្រុកច្រើនបំផុតក្នុងចំណោមក្រុមជនជាតិភាគតិចវៀតណាម ក៏ធ្វើឲ្យ អត្តសញ្ញាណរបស់ជនជាតិ O Du សាបរលាបជាបណ្ដើរៗ។ នាឆ្នាំ ២០០៦ នៅពេលដែលជីវភាពរស់នៅកំពុងមានស្ថេរភាពបណ្តើរៗ ជនរួមជាតិជនជាតិ O Duបានផ្លាស់ប្តូរទីលំនៅម្តងទៀត ដើម្បីប្រគល់ដីធ្លាសម្រាប់គម្រោង កសាងវារីអគ្គិ សនី Ban Ve។ ក្រុមជនជាតិ O Du ត្រូវផ្លាស់ប្ដូរទីលំនៅទៅកាន់កន្លែងថ្មី ដែលបច្ចុប្បន្ននេះមានឈ្មោះថាភូមិ Vang Mon ឃុំ Nga My ស្រុក Tuong Duong ខេត្ត Nghe An។

បើទោះបី ជីវភាពរស់នៅយ៉ាងដុនដាបហាក់ដូចជាមិនអាចពន្លត់បានកម្លាំងរស់នៃប្រភពដើមដ៏ខ្លាំងក្លា ដែលបានផ្សារភ្ជាប់ក្នុងដូងចិត្តរបស់អ្នកភូមិគ្រប់រូប។ យោងតាមតួរលេខស្ថិតិបានឲ្យដឹងថា នាឆ្នាំ ១៩៣៥ ក្រុមជនជាតិ O Du មានចំនួនប្រជាជនត្រឹម ៣៤ នាក់តែប៉ុណ្ណោះ ប៉ន្តែរហូតមកដល់ពេលនេះ ចំនួនគ្រួសារ O Du ដែលរស់នៅឡាយឡំគ្នាជាមួយជនជាតិ Thai និង Kho Mu បានកើនឡើងជិត ៧០ គ្រួសារហើយស្មើនឹងជិត ៤០០-៥០០ នាក់។ជនរួមជាតិជនជាតិ O Du បានរស់នៅក្នុងផ្ទះផុតពីដី។

ស្ថាបត្យកម្មនៃផ្ទះនេះ មានដំបូលចំនួន ៤ដែលប្រក់ឆ្នុក ឬស្បូវ មុខផ្ទះបែរមុខទៅភ្នំ ហើយផ្ទះនីមួយតែងតែមានសរសរចំនួន ពី ៤ ទៅ ៨  ដែលត្រូវនឹងផ្ទះចំណួន ១ ឬ៣ ល្វែង។ លោក សាស្រ្តាចារ្យ Dang Nghiem Van បានឲ្យដឹងថា៖ “ផ្ទះឈើផុតពីដីរបស់ជនជាតិ O Du មានលក្ខណៈស្រដៀងគ្នា និងខុសពីគ្នា បើប្រៀបធៀបនឹងក្រុមជនជាតិដទៃ។ ប្រការនេះមានតម្លៃខ្ពស់ ហើយទាក់ទងនឹងជំនឿ។ នេះជាអាសនៈដូនតា។ នៅខាងក្នុងផ្ទះរបស់ប្រជាជន O Du គឺមានអាសនៈដូនតា ដែលមានលក្ខណៈខុសបម្លែកបើប្រៀបធៀបនឹងអាសនៈដូនតារបស់ជនជាតិ Kho Mu។ ពោលគឺខុសគ្នាអំពីទីតាំង និងរបស់របរដែលបានរៀបដាក់នៅអាសនៈដូនតា។ ប្រសិនបើអាសនៈដូនតា របស់ជនជាតិ O Du បានរៀបដាក់នៅល្វេងចុងក្រោយនៃផ្ទះ ពោលគឺជាល្វែងសម្ងាត់ដែលគ្មាននរណាម្នាក់អាចចូលបានឡើយ។ ប៉ុន្តែសម្រាប់ប្រជាជន O Du វិញ អាសនៈដូនតាត្រូវបានរៀបដាក់នៅជ្រុងខាងលើនៃកន្លែងដំណេក។ ដោយហេតុនេះ គេអាចសម្គាល់ជនជាតិ Kho Mu និងជនជាតិ O Du  ឬ ជនជាតិ O Du និងជនជាតិ Thai ផងដែរ”។

នាបច្ចុប្បន្ននេះ នៅភូមិ Vang Mon ឃុំ Nga My ស្រុក Tuong Duong ខេត្ត Nghe An ព្រឹទ្ធាចារ្យភូមិបានបើកថ្នាក់បង្រៀនភាសា O Du  ដើម្បីថែរក្សាការបង្រៀនដល់ជំនាន់វ័យក្មេង ដោយមានគោលបំណងបន្តមតរតកនូវកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លាដល់ជំនាន់វ័យក្មេង។ ជាមួយនឹងកេរដំណែលជាវាក្យសព្ទជិត ២០០ ពាក្យប៉ុណ្ណោះ ការបាត់បង់វប្បធម៌ដ៏ធំធេងនេះ បានតម្រូវឲ្យសហគមន៍ជនជាតិ O Du ត្រូវខិតខំប្រឹងប្រែងថែមទៀតក្នុងបុព្វហេតុស្ដារភាសានិយាយរបស់ជនជាតិខ្លួនឡើងវិញ៕

ប្រតិកម្មទៅវិញ