ជនជាតិ Thai នៅវៀតណាម

LAN ANH Theo VOV -
Chia sẻ
Vovworld-ជនជាតិ Thai ភាគច្រើនរស់នៅដំបន់ព្រៃភ្នំភាគ
ខាងជើង​និងប៉ែកខាងជើងភាគកណ្ដាលវៀតណាមដូច
ជាខេត្ត Lai Chau, Dien Bien, Son La, Yen Bai, Hoa Binh,
Nghe An ជាដើម។ ជនជាតិ Thai មានភាសានិង​អក្សរ​
ដោយឡែក។ ភាសា Thai ចំណុះកាណាល់ភាសា Tay-
Thai។ ជនជាតិ Thai បាន​រស់នៅកន្លែងវាលស្រែធំនិង ប្រមូលផ្ដុំនៅជំវិញភ្នំរឺតាមមាត់ទន្លេរឺក្នុងភូមិលើដំបន់
វាល​ទំនាបរស់នៅផ្ទះផុតឈើពីដីនិងដាំស្រូវទឹក។

ជនជាតិ Thai នៅវៀតណាម - ảnh 1
ជនជាតិ Thai នៅវៀតណាម (baomoi.com)



        Vovworld-សារៈមន្ទីជនជាតិវិទ្យា អាស័យដ្ឋានមួយបានតាំងបង្ហាញ​ឧទ្ទេស
នាមអំពីរចនាបទស្ថាបយ្យកម្មពិសេសរបស់បណ្ដាជនជាតិវៀតណាមបានលៃទុក
បរិវេណដ៏ធំទូលាយមួយឧទ្ទេសនាមអំពីជនជាតិ Thai។ បងស្រី Nguyet មន្ត្រី សារមន្ទីបានឧទ្ទេសនាមថា៖

        “ជនជាតិ Thai និងជនជាតិ Tay មានចំនួនប្រជាជនច្រើនបំផុត។ ជនជាតិ Thai វៀតណាមបានចែកជា២ក្រុម ជនជាតិ Thai ខ្មៅ និងជនជាតិ Thai ស។ ជន​ជាតិ
Thai ត្រូវបែងចែកការសំគាល់ដោយសម្លាក់បំពាក់។ មុននេះជនជាតិ Thai ខ្មៅបាន​
ស្លៀក​​ពាក់អាវខ្មៅសំពត់ខ្មៅ។ ជនជាតិ Thai សស្លៀកពាក់អាវសសំពត់ខ្មៅ។
លក្ខណៈ​មួយទៀតគឺសំគាល់តាមរយៈផ្ទះនៅ។”

        នៅតំបល់នីមួយៗនោះជនជាតិ Thai បានចែកជាច្រើនផ្នែក។ Luong Van Thiet មន្ត្រីស្រាវជ្រាវនៅសារៈមន្ទីជនជាតិវិទ្យាបានឲ្យដឹងថា៖

        “ប្រសិនបើគិតនៅដំបន់នីមួយៗនោះ ជនជាតិ Thai នៅបានបែងចែក​ជាផ្នែក​
តូចៗ។ ឧទ្ទាហរណ៍នៅ Nghe An ក្រុមជនជាតិ Thai ខ្មៅបានចែកជា២ក្រុម​ផ្សេងៗ​
គ្នា រួមមាន Man Thanh និង Tay Muoi។ រីឯផ្នែក Thai សនៅមានឈ្មោះហៅ​ផ្សេង​
ទៀតគឺ Tay Muong, Tay Doជាដើម។”

        អំពីពិភពព្រលឹង ជនជាតិ Thai មានទស្សនាទានពហុទេវតានិងរក្សាទម្លាប់ធ្វើ​
សក្ការៈបូជា​ជីដូនជីតា។ ដោយសារជីវភាពរស់នៅផ្សាភ្ជាប់នឹងការផលិតកម្ម​
កសិកម្ម​ដូច្នេះមានទម្លាប់យកទឹកក្នុងរាត្រីឆ្លងចូលឆ្នាំថ្មី ពិធីបុណ្យទទួលស្នូរ​ផ្គរ
លាន់​ឆ្នាំថ្មីនិងពិធីបុណ្យបួងសួងរដូវអំណោយផលផ្សេងៗទៀត។ ចំពោះអ្នកស្លាប់
គេ​មានទស្សនាទានថាអ្នកស្លាប់គឺចេញទៅបន្តរស់នៅពិភពផ្សេងទៀត ដូច្នេះពិធី​បុណ្យសពគឺពិធីជូនដំណើរអ្នកស្លាប់ទៅជាមួយ “muong muoi”។ ជនជាតិ Thai មាន
ត្រកូលជាច្រើន ត្រកូលនីមួយៗមានការកំណត់តំណមផ្សេងៗគ្នា ឧទ្ទាហរណ៍
ត្រកូល Lo តមមិនពិសារសាច់បក្សី ត្រកូល Quang តមសត្វខ្លាជាដើម។ ប៉ុន្តែ ដោយ​សារប្រភពដើមផ្សេងៗគ្នាដូច្នេះការធ្វើសក្ការបូជារបស់ជនជាតិ Thai ខ្មៅនិង Thai
ស ក៏មានចំណុចដោយឡែកដែរ។ បង Thiet បានឲ្យដឹងទៀតថា៖

        “ប្រភពដើមរបស់ជនជាតិ Thai ខ្មៅគឺប្រជាជនផលិតកម្មតាមបែបស្រែ​ចម្ការ​ផ្លាស់ទីលំនៅច្រើន។ ស្រែចម្ការមិនស្ថិរភាពដូច្នេះជនជាតិ Thai ខ្មៅបួងសួង​ទេវតា​ច្រើនជាងដើម្បីជីវភាពរស់នៅរបស់គេបានធូរស្រាលជាង។ រីឯជនជាតិ Thai ស​
ដាំ​ស្រូវទឹកដូច្នេះផលិតកម្មកសិកម្មដាំស្រូវទឹកម្ចាស់ការនិងទិន្នផលខ្ពស់ជាងដូច្នេះ
គេធ្វើសក្ការបូជាតិចជាង។”

        រស់នៅភាគច្រើនផ្អែកទៅលើការដាំស្រូវទឹក ដូច្នេះជនជាតិ Thai បានមាន​បទ​ពិសោធន៍ធ្វើធារាសាស្ត្រធ្វើស្រែកាំជណ្ដើរ។ ដាំស្រូវទឹកជាសកម្មភាព​ផលិតកម្ម​សំខាន់របស់ជនជាតិ Thai ស្រូវអង្ករជាប្រភពស្បៀងអាហារសំខាន់ ពិសេសគឺស្រូវ
ដំណើប។ តាំងពីច្រើនជំនាន់មកជនជាតិ Thai នៅអនុវត្តបទពិសោធន៍​ប្រពៃណី
របស់ខ្លួនក្នុងការផលិតកម្មកសិកម្មនិងមោទនភាពជាមួយអ្វីៗដែលជីដូនជីតាគេ
ដែលបានបន្សល់ទុកមក៕

ប្រតិកម្មទៅវិញ