គងឃ្មោះក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Tho

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ន ក្រុមជនជាតិ Tho នៅវៀតណាម (ក្រុមជនជាតិ Tho មានឈ្មោះ ហៅផ្សេងៗដូចជា Keo  Mon  Cuoi  Ho  Dan Lai  Ly Ha  Tay Pong  Con Kha  Xa La Vang ) បានរស់នៅប្រមូលផ្ដុំគ្នាភាគច្រើននៅតាមស្រុក៖ Nghia Dan  Quy Hop  Tan Ky  ទីរួមខេត្ត Thai Hoa (នៃខេត្ត Nghe An) Nhu Xuan  Thuong Xuan (នៃខេត្ត Thanh Hoa) និងទីកន្លេងផ្សេងៗទៀត។ 
គងឃ្មោះក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Tho - ảnh 1 សកម្មភាពវាយគងឃ្មោះក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Tho (រូបថត៖  baonghean.vn)

យ៉ាងណាមិញភូមិស្រុកជាច្រើននៅតាមស្រុកព្រៃភ្នំនៃខេត្ត Thanh Hoa និង Nghe An នៅតែរក្សាលក្ខណៈវប្បធម៌ ដ៏វិសេសវិសាលដូចជា៖ សម្លៀកបំពាក់ប្រពៃណី ទំនុកចម្រៀងប្រជាប្រិយ និងរបាំជាដើម។ ក្នុងនោះ គងឃ្មោះជានិច្ចកាលបានដើរតួនាទីដ៏សំខាន់ និងពិសិដ្ឋ ក្នុងជីវភាពរស់នៅខាងវប្បធម៌ និងខាងវិញ្ញាណរបស់អ្នកភូមិផងដែរ។

កាលពីអតីតកាល បងប្អូនជនជាតិ  Tho ដែលរស់នៅតាមភូមិស្រុកនៅខេត្ត Nghe An និង Thanh Hoa តែងតែបង្កើតភូមិនៅក្នុងព្រៃក្រាស់ (ភូមិនីមួយៗ មានគ្រួសារប្រមាណ ១០ គ្រួតែប៉ុណ្ណោះ)។ នៅពេលមានសត្វព្រៃសាហាវមកបំផ្លិចបំផ្លាញម្ដងៗនោះ អ្នកភូមិតែងតែ វាយគងឃ្មោះ។ ក្រោយពេលបានលឺសំលេងគងឃ្មោះ សត្វសាហាវទាំងឡាយភ័យស្លន់ស្លោហើយរត់ចូលក្នុងព្រៃជ្រៅ។ តាំងពីពេលនោះមក ស្នូរគងឃ្មោះប្រៀបដូចជាអាវុធ ដើម្បីប្រឆាំងនឹងសត្វសាហាវ និងបណ្ដេញឧបទ្រុឌចង្រៃ។ យូរ ៗ ទៅបងប្អូនជនជាតិបានវាយគងឃ្មោះជាប្រចាំ ហើយច្រៀងបទចម្រៀងប្រជាប្រិយជនជាតិ Tho ឲ្យគ្នាស្ដាប់ទៅវិញទៅមកក្រោមពន្លឺព្រះចន្ទពេញវង់ បន្ទាប់ពីប៉ុន្មានថ្ងៃធ្វើការងាយហត់នឿយនៅវាលស្រែចំការ។

ឈុតគងឃ្មោះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសហគមន៍ជនជាតិ Tho។ គងឃ្មោះត្រូវបានចាត់ទុកជាវត្ថុពិសិដ្ឋ ដែលជាតំណតភ្ជាប់រវាងជីវិតរបស់មនុស្សជាមួយទេវតា ហើយជាកន្លែងផ្ដាំផ្ញើមនោសញ្ចេតនា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Tho។

គងឃ្មោះក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Tho - ảnh 2  សកម្មភាពវាយគងឃ្មោះក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Tho (រូបថត៖  baonghean.vn)

នាបច្ចុប្បន្ននេះ ក្នុងឱកាសបុណ្យទាននានាដូចជា ពិធីអំណរស្រូវថ្មី ឬពិធីច្រត់នង្គ័ល បងប្អូនជនជាតិ Tho តែងតែរៀបចំពិធីវាយគងឃ្មោះ។ ជារឿយៗ បងប្អូនជនជាតិតែងតែជ្រើសរើសយកថ្ងៃជាវេលាល្អនាដើមឆ្នាំថ្មីនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមប្រតិទិនច័ន្ទគតិ ដើម្បីរៀបចំពិធីបុណ្យគងឃ្មោះ ដោយមានគោលបំណងបណ្ដេញឧបទ្រុឌចង្រៃ ហើយបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន រដូវអំណោយផល រកស៊ីមានបាន ភូមិស្រុកសុខសន្តត្រាណក្នុងឱកាសឆ្នាំថ្មី។

បរិយាកាសនៃពិធីបុណ្យកាន់តែមានភាពសប្បាយរីយរាយ ខណៈដែលមានស្នូរគងឃ្មោះជាមួយសំនៀងច្រៀង និងសម្លេងស្រែកហ៊ោកញ្ជ្រៀវ។ លោកស្រី Truong Thi Ly នៅឃុំ Nghia Xuan ស្រុក Quy Hop ខេត្ត Nghe An បានចែករំលែកថា៖

“តន្ត្រីរបស់ជនជាតិ Tho ពិតជាពិរោះណាស់។ នៅពេលស្ដាប់ស្នូរគងឃ្មោះម្ដងៗនោះ ខ្ញុំតែងតែមានអារម្មណ៍ចង់សម្របខ្លួនជាមួយស្នូរតន្ត្រីទាំងនេះ“។

ឈុតគងឃ្មោះរបស់បងប្អូនជនជាតិ Tho មាន គងឃ្មោះចំនួន ២ ដែលត្រូវបានព្យួរពីឆ្វេងទៅស្តាំ តាមលំដាប់លំដោយ ហើយគងឃ្មោះចុងក្រោយត្រូវបានគេហៅថាគងឃ្មោះមេ។ យោងតាមសិប្បការិនី Le Thi Dung នៅភូមិ Thang Son ឃុំ Yen Le ស្រុក Nhu Xuan ខេត្ត Thanh Hoa បានឲ្យដឹងថា៖ ជាទូទៅ គងឃ្មោះរបស់ជនជាតិ Tho  ត្រូវបាននារីជាអ្នកវាយ។ លោកស្រីបានសំណេះសំណាលថា៖

“តាមទំនៀមទំលាប់របស់ជនជាតិ Tho នៅពេលចូលរួមពិធីបុណ្យទាននោះ នារីជាអ្នកវាយគងឃ្មោះ ហើយបរុសជាអ្នកទូងស្គរវិញ។ ក្នុងពិធីបុណ្យទានដ៏សប្បាយរីយរាយ គឺតែងតែមានស្នូរគងឃ្មោះ ហើយតាមនោះ បន្តមរតកដល់កូនចៅជំនាក់ក្រោយអំពីប្រពៃណីវប្បធម៌របស់ជនជាតិខ្លួន“។

លោកស្រី Truong Thi Luu នៅឃុំ Nghia Mai ស្រុក Nghia Dan ខេត្ត Nghe An  គឺជាមនុស្សម្នាក់ដែលចងចាំបទចម្រៀងសារសងវាចារ ហើយជាអ្នកវាយគងឈ្មោះពិរោះបំផុតនៅភូមិ Cao។ ចាប់ពីពេលមានអាយុ ៣ ឬ ៤ ឆ្នាំ នាងត្រូវបានឪពុកម្តាយនាំទៅទស្សនាពិធីបុណ្យគងឃ្មោះនៅក្នុងភូមិ ហើយនៅពេលមានអាយុ ៥ ឬ ៦ ឆ្នាំ នាងចាប់ផ្ដើមរៀនប្រកបអក្សរ។ នៅពេលមានអាយុ ១៤ ឆ្នាំ នាងអាចវាយគងឈ្មោះយ៉ាងស្ទាត់ជំនាញ។ លោកស្រី Truong Thi Luu បានឲ្យដឹងថា របៀបលេងគងឃ្មោះ របស់ជនជាតិ Tho គឺមិនពិបាកប៉ុន្មានឡើយ ប៉ុន្តែមិនមែនថា មនុស្សគ្រប់គ្នាអាចលេងគងឃ្មោះបាននោះទេ ព្រោះថាវាមានទំនុកចម្រៀងខុសៗគ្នាជាច្រើន។ លោកស្រីបានចែករំលែកថា៖

“បើវាយគងឃ្មោះតាមចង្វាក់យឺតៗ គឺហៅថា គងឃ្មោះ Tu។ ក្រោយមកប្ដូរទៅជា ចង្វាក់គងឃ្មោះរហ័សរហួន ដូចជាចង្វាក់ Rock ដែលត្រូវបានហៅថា គងឃ្មោះ Xam។ បន្ទាប់មក គឺជាចង្វាក់គងឃ្មោះ Ba ពោលគឺមានចង្វាក់ស្រដៀងនឹង hip hop ។ អ្នកភូមិតែងតែវាយគងឃ្មោះនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យសែនខួបដូនតា ឬពិធីចម្រើនមាយុ។ ក្នុងពិធីទាំងនេះ អ្នកភូមិតែងតែប្រមូលផ្ដុំគ្នានៅផ្ទះម្ចាស់ពិធីបុណ្យ ហើយអ្នកភូមិអាចវាយគងឃ្មោះរំលងអធ្រាត្រផងដែរ“។

ទំនុកចម្រៀងគងឃ្មោះនីមួយៗត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវភាពរស់នៅខាងវប្បធម៌របស់ជនជាតិ Tho។ គងឃ្មោះក៏ជា
មនោសញ្ចេតនារបស់ដួងព្រលឹងមនុស្សជាមួយទេវាតា ជាមួយព្រៃភ្នំ ហើយជាការសារសងវាចាររវាងកំលោះ និងក្រមុំ ដើម្បីស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក។

ឆ្លងកាត់ការឡើងចុះ ទប់ទល់ជាមួយគ្រោះធម្មជាតិ សត្វសាហាវជាច្រើនមក បងប្អូនជនជាតិ Tho នៅតែរក្សាស្នូរគងឃ្មោះក្នុងវីវភាពរស់នៅវប្បធម៌ខាងព្រលឹង ព្រមទាំងរួមចំណែកធ្វើពិពិធកម្មអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍ជនរួមជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ