ក្រុមឧបករភ្លេងក្នុងបណ្ដាពិធីបុណ្យរបស់ជនជាតិចាម

NGA ANH Theo VOV -
Chia sẻ
Vovworld-តូរតន្ត្រីនិងរបាំចម្រៀងមាន 
តួនាទីដ៏សែនសំខាន់ក្នុងជីវភាពរស់ ​
នៅខាងស្មារតីរបស់ជនជាតិចាម។
នៅបណ្ដាពិធីបុណ្យប្រពៃណីក្នុងពិធី
សម្ដែង​ចម្រៀងរបាំប្រជាប្រិយរបស់
ជនជាតិចាម ដែលមិនអាចខ្វះបាន
ក្រុមឧបករភ្លេង ជា​កត្តា​នាំមកនូវភាព
ដោយឡែក ពោពេញទៅ ដោយព័រ
វប្បធម៍ជនជាតិចាម។ ឧបករ​ភ្លេង​
ប្រពៃណីរបស់ជនជាតិចាមសម្បូរ
បែបនិងពហុបែបណាស់ រួមមាន
គ្រឿងដំដូចជាស្គរ Ghi nang,
Paranung រឺត្រែ Saranai ជាដើម។

ក្រុមឧបករភ្លេងក្នុងបណ្ដាពិធីបុណ្យរបស់ជនជាតិចាម - ảnh 1
ស្គរ Paranung (ninhchutour.com)



        Vovworld-​ក្នុងបណ្ដាពិធីបុណ្យទានរបស់ជនរួមជាតិជាជនជាតិចាមគ្មាន
ពេលណាខ្វះស្នូរស្គរ Paranung ឡើយ។ នេះជាប្រភេទស្គរមូល នៅផ្ទៃស្គរទាំង
សង្ខាងធ្វើដោយស្បែកនិងបាន​រឹតភ្ជាប់ដោយខ្សែត្បាញឈាងគ្នា។​ស្គរបានប្រគុំ
រូមស្នូរជាមួយត្រែ Saranai និងស្គរ Ghi nang។​ ក្នុងពេលលេង បណ្ដាព្រឹទ្ធាចារ្ស
ដាក់ស្គូរនៅមុខពោះ ដោយប្រើម្រាមដៃទះ​លើស្បែកដើម្បីបន្លឺស្នូរសម្លេងមាន
សង្វាក់ខុសពីគ្នា។​ តាមទស្សនា​ទាន​របស់ជនរួមជាតិជាជនជាតិចាមនោះ ក្រុម
វត្ថុចំនួន៣គឺ ស្គរ Paranung ត្រែ Saranai និងស្គរ Ghi nang ជានិមិត្តរូបរបស់មនុស្ស
១នាក់។ លោក Quang Dung សិប្បករមួយនាក់របស់មជ្ឈមណ្ឌលវប្បធម៍ព័ត៌មាន
ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានឲ្យដឹងថា៖

        “ត្រែ Saranai ជាដំណាងឲ្យបបូរមាត់។ រីឯស្គរ Paranung ដំណាងឲ្យពោះ។​
ស្គរ Ghi nang ដំណាងឲ្យក្បាលជង្គង់។ ត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang ត្រូវបានលេងក្នុងប៉ុន្មានទិវាបុណ្យរបស់ជនជាតិ។ ពិធីបុណ្យសព្វក៏ប្រើត្រែ
Saranai ផង។”

ក្រុមឧបករភ្លេងក្នុងបណ្ដាពិធីបុណ្យរបស់ជនជាតិចាម - ảnh 2
ស្គរ Ghi nang មានរូបរាងប្រហាក់ប្រហែលនឹងស្គរ Com របស់ជនជាតិ Kinh ប៉ុន្តែធំជាង។ (m.danviet.vn)

        ស្គរ Ghi nang មានរូបរាងប្រហាក់ប្រហែលនឹងស្គរ​ Com របស់ជនជាតិ Kinh
ប៉ុន្តែធំជាង។ ក្នុងពេលសម្ដែង ស្គរ Ghi nang ក៏បានដើរតាមគូរនិងដាក់ឈាងគ្នា
ម្ខាងដាក់ជាប់នឹងដី និងម្ខាងឆ្ពោះទៅមេឃ។ បណ្ដាសង្វាក់ផុលផុសរបស់ស្គរ
Ghi nang បានរួមចំណែកធ្វើឲ្យបរិយាកាសនៃពិធីអ៊ូរអរជាង។

        រីឯត្រែ Saranai ជាឧបករភ្លេងប្រើដង្ហើម។ បណ្ដាសិប្បករបានប្រៀបត្រែ
Saranai ដូចជាផ្នែកចាប់ផ្ដើមរបស់ក្រុមឧបករចំនួន៣ ត្រែ Saranai ស្គរ Paranung
និង​ស្គរ Ghi nang ពីព្រោះស្នូរត្រែ Saranai បានចាប់ផ្ដើមឲ្យបទភ្លេងនីមួយៗ​រឺប្តូរ​ពី
បទនេះទៅបទនោះ។

ក្រុមឧបករភ្លេងក្នុងបណ្ដាពិធីបុណ្យរបស់ជនជាតិចាម - ảnh 3
ត្រែ Saranai ជាឧបករភ្លេងប្រើដង្ហើម។ (thailex.asia)

        ស្នូរត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang ជានិច្ចកាលធ្វើឲ្យជក់ទឹកចិត្ត​
អ្នកកំសាន្ត។​ ប៉ុន្តែដើម្បីប្រើប្រាស់បណ្ដាឧបករភ្លេងនេះបាននោះគឺមិនងាយ
ស្រួលឡើយ។ នោះគឺបណ្ដាបច្ចេកទេសពិបាកទាមទាត្រូវហ្វឺកហាត់ជាច្រើន។
បណ្ដាអ្នកដែល​ហាត់លេងឧបករទាំងនោះត្រូវរកកន្លែងឆ្ងាយពីភូមិដើម្បីមិនទុក
ឲ្យស្នូរត្រែស្គរមិន​រន្ទឺមកភូមិ។ ​លោក Quang Dung បានឲ្យដឹងថា៖

        “ត្រែ Saranai ស្គរ Paranung មិនត្រូវបានលេងក្នុងភូមិទេ។​ ក្នុងពេលហាត់រៀន
ត្រែ Saranai ស្គរ Paranung ត្រូវមកស្រែចំការណាមួយនោះឆ្ងាយពីភូមិដើម្បីលេង។
ដោយបានលឺថា កុំ​លេង​ក្នុងភូមិដោយសារខ្លាចបីសាចព្រាយមកចូលភូមិ។”

        ត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang ជាក្រុមឧបករភ្លេងចំនួន៣​ដែល​មិនអាចខ្វះបានក្នុងឱកាសពិធីបុណ្យរបស់ជនជាតិចាម។ ប្រសិនបើខ្វះ​មួយណា​ក្នុងចំណោមឧបករភ្លេងចំនួន៣នេះនឹងមិនបង្កើតបាននូវសង្វាក់ស្នូរពិសេសនិង​ជនជាតិចាមមិនដែលលេងបទភ្លេងក្នុងពេលខ្វះឧបករមួយក្នុងចំណោមឧបករ
ភ្លេងវិសេសវិសាលនេះឡើយ។ ត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang របស់​ជនជាតិចាមត្រឹមតែមានវត្តមានក្នុងពិធីបុណ្យ មិនបំរើជីវភាពរស់នៅធម្មតា​របស់​
ប្រជាជនឡើយ។ នោះជាបណ្ដាឧបករភ្លេងពិសិទ្ធិ ផ្សាភ្ជាប់មនុស្សជា​មួយពិភព
​ទេវតា៕

ប្រតិកម្មទៅវិញ