ឧទ្ទេសនាមអំពីឧបករណ៍ប្រើក្នុងការសម្តែងចម្រៀង Xam

VOVworld
Chia sẻ

លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសា ខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៧៩មកពីប្រទេសចំនួន៣៩ និងតំបន់ដែនដីលើពិភពលោក ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន ចំបុត្រចំនួនពីរ ពីមិត្តឡុងប៉េងហុងនិងមិត្ត រតនៈមកពីខេត្តកំពង់ចាម (កម្ពុជា)។ អរគុណច្រើនដែលមិត្តទាំងអស់បានតាមដានស្តាប់កម្មវិធីផ្សាយសម្លេងរបស់វិទ្យុ សម្លេងវៀតណាមជាប្រចាំ។

លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាខ្មែរវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៧៩មកពីប្រទេសចំនួន៣៩ និងតំបន់ ដែនដីលើពិភពលោក ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រ
ចំនួនពីរ ពីមិត្តឡុងប៉េងហុងនិងមិត្ត រតនៈមកពីខេត្តកំពង់ចាម (កម្ពុជា)។ អរគុណ
ច្រើនដែលមិត្តទាំងអស់បានតាមដានស្តាប់កម្មវិធីផ្សាយសម្លេងរបស់វិទ្យុសម្លេង
វៀតណាមជាប្រចាំ។

        លោកអ្នកនាងជាទីមេត្រី! បន្ទាប់ពីស្តាប់ការឧទ្ទេសនាមអំពីសិល្បៈចម្រៀង
Xam ក្នុងនាទីប្រអប់សំបុត្រនៃសប្តាហ៍មុន មិត្ត រតនៈ បានផ្ញើសំបុត្រមកកម្មវិធី របស់យើងខ្ញុំដោយស្នើឲ្យកម្មវិធីឧទ្ទេសនាមបន្ថែមអំពីប្រភេទសិល្បៈនេះ ជាពិ
សេសគឺឧបករណ៍សម្តែង។យោងតាមសំណូមពរនោះ ក្នុងនាទីប្រអបសំបុត្រ
ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពីឧបករណ៍ប្រើក្នុងការសម្តែងចម្រៀង
Xam ។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

ឧទ្ទេសនាមអំពីឧបករណ៍ប្រើក្នុងការសម្តែងចម្រៀង Xam  - ảnh 1
ឧបករណ៍ភ្លេងប្រើក្នុងការច្រៀងចម្រៀង Xam

        ដូចយើងខ្ញុំបានឧទ្ទេនាមនៅពេលមុននេះ ពីយូរណាស់មក ហើយចម្រៀង
Xam មានការវិវឌ្ឍន៍ឲ្យក្លាយទៅជាមុខរបរមួយសម្រាប់ជន ក្រីក្រនៅទីក្រុងហើយ
បានមតតកពីជំនាន់មួយទៅជំនាន់មួយ។ គេសម្តែងចម្រៀងនេះនៅគ្រប់ទិសទី
នៅតាមផ្សារ តាមដងវិថី ស្ថានីយ៍រថយន្ត ស្ថានីយ៍រថភ្លើងសាធារណជាដើមដែល
មានមនុស្សម្នាច្រើនកុះករទៅមក។ ដោយហេតុនេះ ឧបករភ្លេងជាប់ខ្លួន របស់ពូក គេទៅជាប់ជាមួយមានចាប៉ីទ្រនិងស្គរភ្លោះ។ សិល្បៈការិនី Mai Tuyet Hoa ប្រធាន
ក្រុម Xam Ha Thanh បានឲ្យដឹងថា៖

        “ដោយសារអ្នកច្រៀងចម្រៀង Xam ត្រូវធ្វើដំណើរទៅកន្លែងជាច្រើន ម្តង
នៅកន្លែងនេះ ហើយថ្ងៃស្អែកនៅផ្សារឬមាត់ទន្លេ ដូច្នេះ ពួកគេត្រូវមានឧបករណ៍
ផ្លេងតូច និងទម្ងន់ស្រាល។ ឧទាហរណ៍ទៅច្រៀងចម្រៀង Xam លើរថភ្លើងហើយ
កាន់ តាមឧបករណ៍ធ្ងន់គឺពិបាកធ្វើដំណើរណាស់។ ដូច្នេះ គេជ្រើសរើសឧបករណ៍
សមស្របងាយស្រួលយកទៅតាមខ្លួន”។

        នៅពេលមុននេះ គេធ្លាប់ប្រើចាបីខ្សែមួយ។ ប៉ុន្តែដោយសារ ពិបាករៀន
ពិបាកលេង ដូច្នេះគេជំនួសប្រភេទចាប៉ីនេះដោយចាប៉ីទ្រវិញ។ ហើយក្រុមច្រៀង
ចម្រៀង Xam ត្រូវតែមានចាបីទ្រ ​ចាប៉ីក្រដក់និងស្គូរភ្លោះ។ ជួនកាលតាមកាលៈ
ទេសៈ គេគ្រាន់តែត្រូវចាប៉ីទ្រនិង ចាប៉ីក្រដក់ សម្រាប់កំដរចង្វាក់ចំរៀង Xam ៖

        “ហេតុអ្វីបានជាគេជ្រើសរើសចាបីទ្រ។ ដោយសារស្នូរចាប៉ីទ្រដូចជាសម្លេង របស់អ្នកចំរៀងអញ្ជឹង។​ដោយហេតុនេះ លក្ខណៈតន្ត្រីនៅក្នុងសិល្បៈច្រៀង
ចម្រៀង Xam គឺសម្បូបែបណាស់។ នៅពេលមិនច្រៀងគេអាចកូតទ្រដើម្បី ឲ្យ
ដឹង ថាខ្លួនកំពុងនិយាយអ្វី។​តន្ត្រីក្នុងសិល្បៈច្រៀងចម្រៀង Xam គឺសម្បូបែប
ក្រៅពី ចង្វាក់ចំនួន៨នោះ ឧបករណ៍ភ្លេងក៏អាចបង្ហាញពីទឹកចិត្តរបស់មនុស្ស
ផងដែរ”។

        មិត្ត រតនៈនិងមិត្តអ្នកស្តាប់ជាទីមេត្រី។​តាមរយៈកម្មវិធីផ្សាយសម្លេងរបស់
យើងខ្ញុំ មិត្តអាចយល់បានខ្លះៗអំពីសិល្បៈច្រៀងចម្រៀង Xam ក៏ដូចជាឧបករ ណ៍ប្រើក្នុងការច្រៀងចម្រៀង Xam ។ យើងខ្ញុំនៅបន្តជូនដំណឹងទៅកាន់មិត្តទាំង អស់គ្នាអំពីប្រភេទសិល្បៈនេះតាមរយៈកម្មវិធីផ្សាយសម្លេងលើកក្រោយ។ រាល់ សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កា
ណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo. com.vn។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូម
ជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ