ឧទ្ទេសនាមអំពីសិល្បៈច្រៀងចម្រៀងប្រជាប្រិយ Xam

Chia sẻ
(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរ ទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន២០៥មកពីប្រទេសនិងតំបន់ ដែនដីលើពិភពលោកចំនួន៣៦ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួល បានសំបុត្រចំនួន៣មកពីមិត្តស្រី លីន មិត្ត ប៊ុនថន ពីទីក្រុងតាខ្មៅ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសាបរ ទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន២០៥មកពីប្រទេស
និងតំបន់ ដែនដីលើពិភពលោកចំនួន៣៦ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសា
ខ្មែរទទួល បានសំបុត្រចំនួន៣មកពីមិត្តស្រី លីន មិត្ត ប៊ុនថន ពីទីក្រុងតាខ្មៅនិង
មិត្តចាន់ថា មកពីខេត្តកណ្តាល កម្ពុជា។ សូមអរគុណដែលមិត្តទាំងអស់បានរួម
ដំណើរ ជាមួយយើងខ្ញុំតាមរយៈកម្មវិធីផ្សាយសម្លេង។ ក្នុងនាទីប្រអប់សំបុត្រ
ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីសិល្បៈច្រៀងចម្រៀងប្រជាប្រិយ Xam។
សូមអញ្ជើញ លោកអ្នកនាង​តាមដានស្តាប់។

        មិត្តស្រីលីននិងមិត្តអ្នកស្តាប់ជាទីមេត្រី!

        ចុងសតវត្សទី១៩និងដើមសតវត្សទី២០ នៅតំបន់ដីសណ្ដទន្លេក្រហមគឺ ពេញនិយមប្រភេទសិល្បៈសម្តែងប្រជាប្រិយ នោះគឺច្រៀងចម្រៀងប្រជាប្រិយ
Xam។ ដោយការរីកសាយភាយយ៉ាងខ្លាំងក្លា ពីប្រភេទសិល្បៈកំសាន្តសម្រាក  ក្រោយពីការប្រមូលផលនោះ ច្រៀងចម្រៀងប្រជាប្រិយ Xam បានរីកចំរើនក្លាយ ទៅជាមុខរបររកស៊ីមួយសម្រាប់ជនក្រីក្រនៅទីក្រុងនិងបានមរតកពីជំនាន់មួយ
ទៅជំនាន់មួយ។ តាមរយៈសម័យកាល ចម្រៀងប្រជាប្រិយ Xam បានក្លាយទៅ
ជា ប្រភេទវប្បធម៌ប្រជាប្រិយវិសេសវិសាលនៅទីក្រុងហាណូយ។ សិល្បៈការិនី
Mai Tuyet Hoa ប្រធានក្រុមច្រៀង Xam Ha Thanh បានឲ្យដឹងថា៖

“ពាក្យពេជ្រក៏ដូចជាភ្លេងក្នុងចំរៀង Xam នឹងជ្រាបចូលអារម្មណ៍របស់អ្នកស្តាប់
ភ្លាមមួយរំពេច។ ឧទាហរ ប្រភេទចំរៀង Quan Ho ឬ Ca Tru យើងត្រូវ គិតពិចា
រណាបន្តិច ទើបយល់ថាអ្នកនិពន្ធចង់និយាយអំពីអ្វី។​ចំពោះចំរៀង ប្រប្រិយ
Xam វិញ យើងត្រូវការអ្វី ស្រឡាញ់អ្វី និងចូលចិត្តអ្វី យើងអាចស្តីត្រង់ ដោយ
ពាក្យពេជ្រសាមញ”។

ឧទ្ទេសនាមអំពីសិល្បៈច្រៀងចម្រៀងប្រជាប្រិយ Xam - ảnh 1
សិល្បៈករ​ សិល្បៈការិនីសម្តែងច្រៀង Xam Cho
(រូបថតៈ http://quehuongonline.vn/)

        បើប្រៀបនឹងប្រភេទតន្ត្រីប្រជាប្រិយដទៃ ច្រៀង Xam ជាប្រភេទតន្ត្រីជិតដិត ជាមួយនឹងអក្សរសាស្ត្រប្រជាប្រិយបំផុត។ អត្ថបទចម្រៀង Xam គឺសម្បូបែប ពី
ចំរៀងប្រជាប្រិយ សុភាសិត ទៅដល់កំណាព្យរបស់កវីល្បីៗឈ្មោះដូចជា កវី
Nguyen Khuyen កវី Tan Da កវី Nguyen Khuyen ជាដើម។ ខ្លឹមសាររបស់ ចម្រៀង
Xam គឺស្តីពីជីវភាពរស់នៅក្នុងសង្គម មានចរិតលក្ខណៈមនុស្សសាស្រ្ត ។​នោះ
គឺការៀបរាប់អំពីជីវិតមនុស្ស ការលំបាកវេទនារបស់ជនក្រីក្រ។ ហើយនោះក៏ជា រឿងកំប្លែងសប្បាយមានចរិត តិះដៀលទម្លាប់អាក្រក់ រួមទាំងចោទប្រកាន់ពួកជិះ ជាន់គាបសង្កត់ប្រជាជនទៀតផង។ អាចនិយាយបានថា អ្នកច្រៀងបទចម្រៀង
ប្រជាប្រិយ Xam ជាជននិទានរឿងមានទេពកោសល្យ។ ហើយនៅទីកន្លែងណា ក៏អាចជាឆាកសម្រាប់ច្រៀងចម្រៀង Xam ផងដែរ ​នៅតាមផ្សារ​តាមផ្លូវ ឬនៅកន្លែង
ដែលមានមនុស្សធ្វើដំណើរទៅវិញទៅមកក៏អាចសម្តែងបានទាំងអស់។

        ចម្រៀង Xam មានចង្វាក់ចំនួន២នោះគឺ ចម្រៀង Xam Cho និងចម្រៀង Xam
co dao។ ចម្រៀង Xam Cho មានចង្វាក់ខ្លាំងដោយប្រើឧបករណ៍ភ្លេង  Bau និង​
Nhi។ ចំពោះចម្រៀង Xam co dao វិញ គឺចង្វាក់ទន់ភ្លន់។​ កញ្ញា Nguyen Ngoc Tu
និស្សិតឆ្នាំទី២ មុខជំនាញល្ខោនជនជាតិ សាលាមហោស្រពនិងភាព យន្តបានឲ្យ
ដឹងថា៖

        “ប្អូនបានរៀនច្រៀង Xam ​៧ខែហើយ។ ទោះបីជាស្រុកកំណើតរបស់ប្អូន គឺមិនមែនជាប្រភពដើមរបស់ចម្រៀង Xam ក៏ដោយ ប៉ុន្តែប្អូនជក់ចិត្តទៅនឹងប្រ ភេទសិល្បៈនេះតាំងពីនៅតូចម្លេះ។ ប្អូនបានអង្គុយស្តាប់ជីដូនជីតាច្រៀងហើយ
ជក់ចិត្តតែម្តង។ ចំរៀង Cheo គឺមានពាក្យជួនជាច្រើនប៉ុន្តែ ចម្រៀង Xam វិញ
គឺសាមញ្ញណាស់”។

        មិត្តស្រីលីននិងមិត្តអ្នកស្តាប់ជាទីមេត្រី!

        តាមរយៈព័ត៌មានដែលយើងខ្ញុំទើងនឹងផ្តល់មក សង្ឃឹមថាមិត្តនឹងស្គាល់អំពី សិល្បៈច្រៀងចម្រៀង Xam នៅវៀតណាម។​ជាពិសេស ដើម្បីជិតស្នីទជាមួយជីវ ភាពរស់នៅប្រចំាថ្ងៃ រួមជាមួយការសម្តែងតាមមុខផ្សារ Dong Xuan នៅទីក្រុង
ហាណូយ មានវគ្គបណ្តុះបណ្តាលច្រៀងចម្រៀង Xam ឥតគិតថ្លៃដែលបានមជ្ឈ មណ្ឌលអភិវឌ្ឍន៍សិល្បៈតន្ត្រីវៀតណាមរៀបចំនៅសាលាភូមិ Hao Nam ។ដើម្បី
ដឹងព័ត៌មានបន្ថែម មិត្តអាចផ្ញើសំបុត្រមកកម្មវិធីតាមអាស័យដ្ឋាន កម្មវិធីផ្សាយ
ជា ភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ
៤៥ Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ