ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៤៥៩ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ យើងខ្ញុំក៏ទទួលបានសារលិខិតរបស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងមនុស្សវៀតណាម។

លោកអ្នកនាងជាទីមេត្រី។ ដើម្បីជួយឲ្យមិត្តអ្នកស្តាប់ទទួលបានព័ត៌មានក្នុងកម្មវិធីវិទ្យុនៅវេលាសមស្របជាងនេះ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ យើងខ្ញុំនឹងកែសម្រួលកាលវិភាគរបស់កម្មវិធីផ្សាយសម្លេងមួយចំនួន។ ជាក់ស្តែង កម្មវិធីផ្សាយជាភាសារខ្មែរ ចេញផ្សាយនៅវេលាម៉ោង ៥:៣០ នឹងត្រូវបានកែសម្រួលទៅម៉ោង ១៧៖០០ ទន្ទឹមនឹងនោះ កម្មវិធីនៅវេលាម៉ោង ២៣៖០០ នឹងត្រូវបានកែសម្រួលទៅម៉ោង ២១៖០០ ជារាងរាល់ថ្ងៃ។

នាពេលខាងមុខនេះ យើងខ្ញុំនឹងខិតខំបន្ថែមទៀត ដើម្បីនាំមកនូវខ្លឹមសារកាន់តែទាក់ទាញ និងព័ត៌មានកាន់តែលឿនទៅកាន់មិត្តអ្នកស្តាប់ទាំងអស់។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្រពីមិត្តអ្នកស្តាប់ ជា សុខចាន់ មកពីកម្ពុជា ដែលមានបំណងចង់ស្វែងយល់អំពីរបរតម្បាញចរបាប់នៅភូមិ My Nghiep ស្រុក Ninh Phuoc ខេត្ត Ninh Thuan។ នេះជាភូមិចាមបុរាណមួយដែលប្រកប់របរតម្បាញចរបាប់ប្រពៃណីអស់រយៈពេលជាច្រើនជំនាន់មកហើយ។ រួមជាមួយភូមិកុលាលភាជន៍ Bau Truc របរតម្បាញចរបាប់នៅភូមិ My Nghiep ត្រូវបានចាត់ទុកជានិមិត្តសញ្ញាដ៏អស្ចារ្យនៃអរិយធម៌ចាម្ប៉ា។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ក្នុងអតីតកាល ជនជាតិចាមនៅភូមិ My Nghiep បានចាត់ទុកការត្បាញក្រណាត់ គឺជាស្តង់ដារសម្រាប់វាយតម្លៃភាពប៉ិនប្រសប់របស់ស្ត្រីម្នាក់ៗ។ 

មិត្ត ជា សុខចាន់ និងប្រិយមិត្តជាទីមេត្រី។ មុខរបរតម្បាញចរបាប់នៅភូមិ My Nghiep ត្រូវបានមរតកដល់កូនចៅជំនាន់ក្រោយ តាមរយៈការផ្ទេរពីម្តាយទៅកូន។ នៅក្នុងអតីតកាល ជនជាតិចាមនៅទីនេះបានចាត់ទុកការត្បាញក្រណាត់ គឺជាស្តង់ដារសម្រាប់វាយតម្លៃភាពប៉ិនប្រសប់របស់ស្ត្រីម្នាក់ៗ ហើយក៏ជាស្តង់ដារមួយសម្រាប់នារីចាម ល្អទាំងចិត្ត ល្អទាំងកាយ។

ផលិតផលតម្បាញ់ចរបាប់នៅភូមិ My Nghiep សព្វថ្ងៃនេះ នៅតែរក្សាបានគ្រប់ដំណាក់កាល រូបមន្តសម្ងាត់ សម្ភារៈ និងក្បូរក្បាច់រចនាដែលត្រូវបានបន្សល់ទុកមកតាំងពីបុរាណកាល។ នៅឆ្នាំ២០២៣ មានភ្ញៀវទាំងជាតិនិងអន្តរជាតិប្រមាណ ៥០,០០០នាក់ មកកាន់ភូមិតម្បាញ My Nghiep ដើម្បីទស្សនា និងស្វែងយល់អំពីរបរតម្បាញចរបាប់របស់ជនជាតិចាម។ មកដល់ទីនេះ ភ្ញៀវទេសចរណ៍នឹងបានមើលឃើញបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករក្នុងការបង្កើតឡើងផលិតផលចរបាប់ដ៏ស្អាតអស្ចារ្យ។ អ្នកទស្សនាក៏អាចស្តាប់រឿងរ៉ាវអំពីការឡើងចុះនៃរបរត្បាញចរបាប់ ដើម្បីយល់ដឹងថា ខ្សែអំបោះត្រូវឆ្លងកាត់ដំណាក់កាល និងពេលវេលាជាច្រើន ដើម្បីបង្កើតឡើងក្រណាត់ចរបាប់ដ៏ចម្រុះពណ៌។

បន្តកម្មវិធីថ្ងៃនេះ គឺជាសំបុត្ររបស់មិត្តអ្នកស្តាប់ គឹម សុភ័ណ្ឌ មកពីកម្ពុជា ដែលមានបំណងចង់ស្តាប់ការឧទ្ទេសនាមអំពី ព្រៃលិចទឹកប្រៃ Bau Ca Cai ដែលជាព្រៃកោងកាងធំជាងគេក្នុងខេត្ត Quang Ngai។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2បច្ចុប្បន្ននេះ ព្លិចទឹកប្រៃ Bau Ca Cai ជាគោលដៅទេសចរណ៍ធម្មជាតិដ៏វិសេសវិសាលក្នុងខេត្ត Quang Ngai។ រូបថត៖ TTXVN

មិត្ត គឹម សុភ័ណ្ឌ និងមិត្តអ្នកស្តាប់ទាំងអស់។ Bau Ca Cai គឺជាតំបន់ព្រៃលិចទឹកប្រៃដែលមានផ្ទៃដីប្រហែល ១២០ ហិកតា ស្ថិតនៅក្នុងភូមិ Thuan Phuoc ស្រុក Binh Son ខេត្ត Quang Ngai។ ដោយមានទីតាំងនៅជិតសមុទ្រ Bau Ca Cai ត្រូវបានរៀបចំទៅជាតំបន់ព្រៃការពារនៅមាត់សមុទ្រ ដើម្បីទប់ស្កាត់រលកសមុទ្រ និងកែលម្អបរិស្ថានអេកូឡូស៊ី។ មកទស្សនា Bau Ca Cai ភ្ញៀវទេសចរណ៍បានលង់ខ្លួនទៅក្នុងរូបភាពធម្មជាតិដ៏រហោស្ថាន។ មកដល់ព្រៃកោងកាង ភ្ញៀវទស្សនាអាចអង្គុយលើទូកតូចៗ ធ្វើដំណើរឆ្លងកាត់ព្រៃឈើម្កាក់ពណ៌ស រីករាយជាមួយទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់ កម្រមាន។

នៅរដូវនីមួយៗ Bau Ca Cai មានសម្រស់គួរឲ្យទាក់ទាញ ធ្វើអោយភ្ញៀវទេសចរជាច្រើនមិនអាចមើលរំលងបាន។ នៅរដូវផ្ការីក ដើមឈើម្កាក់ពណ៌សដុះពន្លក បង្កើតឡើងទេសភាពព្រៃឈើបៃតងដ៏ធំល្វឹងល្វើយ។ នៅរដូវក្តៅ តំបន់ព្រៃកោងកាងមានពណ៌លឿងភ្លឺ។ នៅពេលរដូវស្លឹកឈើជ្រុះមកដល់ ដើមម្កាក់នៅសល់តែមេឃឈើពណ៌ស បង្កើតឡើងទេសភាពដ៏គួរឲ្យទាក់ទាញ។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ