ឧទ្ទេសនាមអំពីសារមន្ទីរធម្មជាតិវៀតណាម

VOVworld
Chia sẻ

លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស  នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៤៩មកពី៣៥ប្រទេសនិងតំបន់ ដែនដីទូទាំងពិភពលោក ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៤មកពីមិត្តស្រី លីន មិត្ត ប៊ុន ថន មកពីក្រុងតាខ្មៅ និងមិត្តហេង សំទិត្យ មិត្តពីសី មាសមកពីរដ្ឋធានីភ្នំពេញ(កម្ពុជា) ។ សូមថ្លែងអំណរគុណចំពោះមិត្តទាំង អស់គ្នាតែងតែរួមដំណើរជាមួយកម្មវិធីផ្សាយសម្លេងរបស់យើងខ្ញុំ។​ក្នុងនាទីប្រអប សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំធ្វើការឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពី សារមន្ទីរធម្មជាតិវៀតណាម។​​សូមអញ្ជើញអស់លោកអ្នកនាងតាមដានស្តាប់។

លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស 
 នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៤៩មកពី៣៥ប្រទេសនិងតំបន់
 ដែនដីទូទាំងពិភពលោក ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន
សំបុត្រចំនួន៤មកពីមិត្តស្រី លីន មិត្ត ប៊ុន ថន មកពីក្រុងតាខ្មៅ និងមិត្តហេង
សំទិត្យ មិត្តពីសី មាសមកពីរដ្ឋធានីភ្នំពេញ(កម្ពុជា) ។ សូមថ្លែងអំណរគុណចំពោះ
មិត្តទាំង អស់គ្នាតែងតែរួមដំណើរជាមួយកម្មវិធីផ្សាយសម្លេងរបស់យើងខ្ញុំ។​ក្នុង
នាទីប្រអប សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំធ្វើការឧទ្ទេសនាមជាមួយមិត្ត
អ្នកស្តាប់អំពី សារមន្ទីរធម្មជាតិវៀតណាម។​​សូមអញ្ជើញអស់លោកអ្នកនាងតាម
ដានស្តាប់។

ឧទ្ទេសនាមអំពីសារមន្ទីរធម្មជាតិវៀតណាម - ảnh 1
ទិដ្ឋភាពនៅសារមន្ទូីរធម្មជាតិ


        ស្ថិតនៅទីតាំងលេខ១៨A វិថី Hoang Quoc Viet ខ័ណ្ឌ Cau Giay រដ្ឋធានី
ហាណូយ សារមន្ទីរធម្មជាតិ វៀតណាមបានបង្ហាញវត្ថុតាងគំរូរាប់ពាន់ប្រភេទ
ដែលឧទ្ទេសនាមអំពីបុរេប្រវត្តិនិងការវិវឌ្ឍន៍របស់មនុស្ស រួមទាំង ភាពសម្បូរបែប
របស់ធម្មជាតិនោះ កំពុងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញនិងចាំបាច់សម្រាប់
មជ្ឈដ្ឋានវ័យក្មេង។

        “ថ្ងៃនេះប្អូននាំគ្នាមកកំសាន្តទីនេះឲ្យស្គាល់ហើយថ្ងៃក្រោយនាំប្អូនៗ” មក
ទស្សនាទៀត។ មកទីនេះ ប្អូនៗនឹងបានឃើញស្វតកម្រជាច្រើនប្រភេទដែល
ប្អូនៗធ្លាប់តែឃើញលើទូរទស្សន៍តែប៉ុណ្ណោះ។ ដូចជាប្អូនបង្កើតរបស់អូនចូលចិត្ត
 មើលសត្វដាយណូស័ ប៉ុន្តែមិនដែលឃើញផ្ទាល់ទេ ”។

   នោះជាការចែករំលែករបស់ Phuong Linh នៅសាលា Duong Xa, ស្រុក Gia Lam
ក្រុងហាណូយនៅពេលប្អូនបានមកទស្សនាសារមន្ទីរធម្មជាតិវៀតណាម។ តាម
ប្អូនថា នេះជាការរកឃើញអស្ចារ្យមួយ ហើយសារមន្ទីរធម្មជាតិវៀតណាម ជួយឲ្យ
ប្អូនទទួលបានចំណេះដឹងច្រើនអំពីភូមិសាស្ត្រ អំពីជីវសាស្ត្រ ដែលប្អូន ត្រឹមតែ
ស្គាល់តាមរយៈសៀវភៅរៀនប៉ុណ្ណោះ។

        បានបង្កើតនាឆ្នាំ២០០៦ ដោយផ្ទៃដីចំនួន៣០០ម៉ែត្រក្រឡា សារមន្ទីរធម្ម
 ជាតិវៀតណាមកំពុងបង្ហាញវត្ថុតាងគំរូជាង៤ម៉ឺនប្រភេទ រួមមាន សត្វល្មូន សត្វ
ល្អិត ត្រី គំរូហ្វូស៊ីល រុក្ខជាតិជាច្រើននៅវៀតណាម សុទ្ធតែបានអ្នកជំនាញ​ការ
ស្រាវជ្រាវចងក្រងជាសម្រាំងទុក។ នៅទីនេះ ពីគំរូហ្វូស៊ីលដាយណូស័រដ៏ កម្រ
មានទៅដល់គំរូដែលបានឃើញប្រចាំថ្ងៃដូចជា ផ្សិត ដង្កូវ សត្វខ្លា ខ្លាឃ្មុំ និង
សត្វល្អិតច្រើនប្រភេទ សុទ្ធតែបានតាំងបង្ហាញសម្រាប់បម្រើអ្នកមកទស្សនា។
ទាំង អស់នេះ​បានសម្តែងឡើងវិញ ភាពបហុបែបនៃធម្មជាតិហើយទាក់ទាញ
បានការ ចូលរួមទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករ។ សាលារៀន
ខ្លះ ក៏បានរៀបចំឲ្យសិស្សានុសិស្សទៅទស្សនានៅសារមន្ទីរនេះដើម្បីស្វែងយល់
 ជាក់ស្តែងផងដែរ។ អ្នកគ្រូ Nguyen Thu Hien នៅសាលាវិទ្យាល័យ Kieu Ky
 ស្រុក Gia Lam បានចែករំលែកថា៖

        “ចំពោះគ្រូបង្រៀនវិញ ការបង្រៀនលើវិស័យធម្មធាតិគឺជួបការលំបាកគឺ គំរូ
 ដើម្បីបង្រៀនជាក់ស្តែងមិនសូវមាន។​តាមនោះ​ការដែលបានទៅទស្សនាផ្ទាល់
ភ្នែកគឺមានអត្ថប្រយោជន៍ណាស់។​ ពោលគឺនៅចំណុចខ្លះរបស់សត្វ ណាមួយ
 ដែលមិនទាន់យល់ច្បាស់នោះ ពេលមកទីនេះ បានអ្នកមគ្គទេសណែនាំនិង
 ឃើញផ្ទាល់ផ្នែក ហើយថតរូបទៀតយកទៅឲ្យកូនសិស្សមើលជាក់ស្តែង ពិតជា
 សិស្សរបស់ខ្ញុំនឹងចូលចិត្តណាស់”។

        មិនត្រឹមតែតាំងបង្ហាញនូវវត្ថុតាំងតែប៉ុណ្ណោះ នៅសារមន្ទីធម្មជាតិថែមទាំង
 មានរោងបញ្ជាំងខ្សែភាពយន្ត 3D ស្តីពីវិទ្យាសាស្ត្រនិងធម្មជាតិដោយខ្លឹមសារ
សម្បូរ បែប ពោរពេញទៅដោយអត្ថប្រយោជន៍ អំពីប្រវត្តិសាស្ត្រធម្មជាតិ ពិភព
សត្វ រុក្ខ ជាតិ ជួយឲ្យប្អូនៗមានការចាប់អារម្មណ៍លើធម្មជាតិ។

        លោកអ្នកនាងជាទីមេត្រី! ជាសារមន្ទីរដំបូងនៅវៀតណាមបង្ហាញពីធម្មជាតិ
 សារមន្ទីរធម្មជាតិវៀតណាម មិនត្រឹមតែជាទីមកដល់សម្រាប់ស្រាវជ្រាវអំពីសត្វ
រុក្ខជាតិ​ប៉ុណ្ណោះទេ ថែមទាំងជាទីតាំងសម្រាប់មិត្តវ័យក្មេងស្វែងរកនូវធម្មជាតិ អច្ឆ
រិយទៀតផង។​ សង្ឃឹមថា ព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូននោះនឹងជួយ ឲ្យ
មិត្តមានបន្ថែមទីមកដល់ទស្សនាក្នុងថ្ងៃសម្រាក។​នាទីប្រអប់សំបុត្ររបស់យើង
 ខ្ញុំបានបញ្ចប់ត្រឹមនេះ។​ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត ណាម លេខ
៤៥ វិថី Ba Trieu រដ្ឋធានីហាណូយឬ email៖vov5khmer@ yahoo. com. vn។ លោក
អ្នកនាងក៏អាចផ្ញើរយោបល់ឬស្ដាប់នាទីនេះឡើង វិញនៅលើគេហទំព័រ vovworld.
vn ផងដែរ៕

ប្រតិកម្មទៅវិញ