ឧទ្ទេសនាមអំពីពូជសណ្តែកមួយចំនួនដែលកំពុងផ្តល់មកនូវទិន្នផលខ្ពស់នៅវៀតណាម

BICH NGOC
Chia sẻ
(VOVworld)-យើងខ្ញុំមានក្តីសោមនស្សន៍
រីករាយដោយបាន ជួបជាមួយមិត្តអ្នក
ស្តាប់ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់
ពេលនេះ។ ក្នុងសប្តាហ៍កន្លងទៅ កា
ណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាម ទទួលបានសំបុត្រ
 ចំនួន១៨២របស់មិត្តអ្នកស្តាប់មកពី
ប្រទេសនិងតំបន់ដែនដីចំនួន ៣៥ក្នុង
នោះកម្មវិធីផ្សាយជា ភាសាខ្មែរទទួល
បានសំបុត្រចំនួន៣។ នោះគឺសំបុត្រ
របស់មិត្ត ឌី សុវណ្ណារី មិត្ត រម្យវុត្ថា មក
ពីខេត្តកណ្តាលនិងមិត្ត យីវីរៈ មកពី
ខេត្ត ស្វាយរៀង របស់កម្ពុជា។ក្នុងសំបុត្រ
របស់មិត្ត យីវីរៈសួរថា តើនៅវៀតណាម
ក្រៅពីដាំស្រូវ នោះមានដាំសណ្តែកដែរ
ឬទេ?ហើយសណ្តែកដាំនៅតំបន់ណា
និងបានបង្កាត់ពូជថ្មីដែរឬទេ?
(VOVworld)-ក្នុងសំបុត្ររបស់មិត្ត យីវីរៈសួរថា តើនៅវៀតណាម ក្រៅពីដាំស្រូវ នោះមានដាំសណ្តែកដែរឬទេ?ហើយសណ្តែកដាំនៅតំបន់ណានិងបានបង្កាត់
ពូជថ្មីដែរឬទេ? ចំពោះសំនួររបស់មិត យីវីរៈ យើងខ្ញុំសូមឆ្លើយដូចតទៅ៖ នៅវៀត
ណាម សណ្តែកមិនត្រឹមតែបានដាំនៅតំបន់ជាច្រើនលើទូទាំងប្រទេសវៀត
ណាមប៉ុណ្ណោះទេ ថែមទាំង បានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សណ្តែក
ចំណុះ វិទ្យាស្ថាន  ដំណាំស្បៀងអាហារវៀតណាម ធ្វើការស្រាវជ្រាវនិង
បង្កាត់ពូជថ្មី នាំមកនូវទិន្នផលខ្ពស់ជាងពួជសណ្តែកចាស់ៗ ជាក់ស្តែងគឺពូជ
សណ្តែកសៀងថ្មីទី២៦(ហៅកាត់ថាDT26) មានពេលវេលាលូតលាស់ខ្លីគឺពី
៨៩ដល់៩៥ថ្ងៃ និងទទួលបានទិន្នផលពី២១ដល់២៩ហាបក្នុង១ហិកតាលើស
ពី១៥%បើប្រៀបនឹងពូជសណ្តែកសៀង ផ្សេងៗ។ នៅវៀតណាមប្រភេទ
សណ្តែកនេះ គឺបន្សាំក្នុងរដូវរងារនិងនិទាឃរដូវ។ ហើយនាបច្ចុប្បន្ន ពូជ
សណ្តែកសៀង DT 26 កំពុងបានដាំយ៉ាងច្រើននៅខេត្តនានាក្នុងតំបន់វាល
ទំនាបទន្លេ Cuu Long។
ឧទ្ទេសនាមអំពីពូជសណ្តែកមួយចំនួនដែលកំពុងផ្តល់មកនូវទិន្នផលខ្ពស់នៅវៀតណាម - ảnh 1
ពូជសណ្តែកដី L27របស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សណ្តែក

        ចំពោះពូជសណ្តែកដី L27 ជាពូជអាចធន់នឹងជំងឺបាន​ល្អប្រៀបធៀប
នឹងពូជសណ្តែកផ្សេងទៀត ហើយទទួលបានទិន្នផលពី៣២ដល់៤៥ហាប
ក្នុង១ហិកតា រយៈពេលលូចលាស់ពី៩៥ដល់១២៥ថ្ងៃ។ បងស្រី Nguyen
Thi Thuy កម្មាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សណ្តែកឲ្យដឹងថា​៖

        “ក្នុងឆ្នាំ២០១៣កន្លងទៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សណ្តែក
បានរួមផ្សំ ជាមួយមន្ទីវិទ្យាសាស្ត្របច្ចេកវិទ្យាខេត្ត Ha Tinh (ភាគកណ្តាល
វៀតណាម)អនុវត្តន៍ផលិតកម្មរូបសណ្ឋានដាំដំណាំសណ្តែកដី L27លើផ្ទៃ
ដីជាង២០ហិកតា។​ ប្រជាកសិករនៅទីនេះ​មានការសប្បាយរីករាយចំពោះ
ទិន្នផលដែលទទួលបាន។ នារដូវរងារខាងមុខ មជ្ឈមណ្ឌលនឹងបន្តការ
បើកទូលាយការដាំដុះពូជសណ្តែក ដីថ្មីនេះ”។

ឧទ្ទេសនាមអំពីពូជសណ្តែកមួយចំនួនដែលកំពុងផ្តល់មកនូវទិន្នផលខ្ពស់នៅវៀតណាម - ảnh 2
ដើមសណ្តែកបាយ

        ទន្ទឹមនឹងនោះ ពូជសណ្តែកបាយ១៤ (DX14) ក៏ត្រូវបានមជ្ឈមណ្ឌល
ស្រាវ​ស្រាវនិងអភិវឌ្ឍន៍សណ្តែកជ្រើសរើស និងផ្ទេប្តូរដាំដុះនៅខេត្ត Nghe
An ខេត្ត Ha Tinh (ភាគកណ្តាលវៀតណាម) ។​ពូជ DX14 ឲ្យទិន្នផលខ្ពស់ ពី
២២ដល់២៥តោន ក្នុង១ហិកតា។ ប៉ុន្តែ ពូជសណ្តែកបាយ DX14 មានពេល
វេលាលូចលាស់វែងជាង ពូជសណ្តែកបាយផ្សេងៗពី៧ដល់១០ថ្ងៃ ដោយ
ហេតុនេះ គឺពិបាកដាំនៅតំបន់ព្រៃភ្នំ ពីព្រោះតំបន់ព្រៃភ្នំធ្លាប់មានទឹកជំនន់
ហើយត្រូវពូជមានពេលវេលាលូចលាស់ខ្លី។

        លោកអ្នកនាងជាទីមេត្រី! សង្ឈឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយ ព័ត៌មានពោលខាងលើ។​ មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល
នេះ សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរប្រចាំខែ​សីហា។ ចូរមិត្ត
ឲ្យដឹងតំលៃប្រាក់ពាណិជ្ជកម្មនាំចេញសំលៀកបំពាក់និងស្បែកជើងរបស់
កម្ពុជាក្នុងឆមាសទី១ឆ្នាំ២០១៤ទទួលបានប៉ុន្មាន? រាល់ចំលើយសំបុត្រ  email
សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់​ផ្សាយជាភាសា
បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem
រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@yahoo​.com.vn។  ចំលើយត្រូវ
និមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុ
សម្លេង​វៀត​ណាម៕

 

ប្រតិកម្មទៅវិញ