(VOVworld)-លោកអ្នកនាងជាទីមេត្រី ! ក្នុងចំណោមសំបុត្រទាំង១៧៩ដែលបាន
ផ្ញើរមកកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមពីគ្រប់ទិសទី
លើពិភពលោក កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រនិង ទូរស័ព្ទចំនួន២
ពីមិត្តឡុង ពេងហុងនិងមិត្តរតនៈ មកពីខេត្តកំពង់ចាម(កម្ពុជា) ។សូមអរគុណ
បណ្តាប្រិយមិត្តអ្នកស្តាប់ដែលបានផ្ញើរសំបុត្រនិងទូរស័ព្ទមកកម្មវិធី។
|
បន្ទប់អានសម្រាប់កុមារនៅបណ្ណាល័យហាណូយ |
លោកអ្នកនាងជាទីមេត្រី! នៅពេល វិស្សមកាលមកដល់ម្តងៗ ក្រៅពី
ដំណើរទេចរណ៍ ការហាត់ប្រាណ ការអានសៀវភៅក៏ជាសកម្ម ភាពពេញទៅ
ដោយអត្ថប្រយោជន៍សម្រាប់ប្អូនៗកុមារៗក្នុងឱកាសវិស្សមកាល នេះ។ ក្នុងនាទី
ប្រអប់សំបុត្រពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមជាមួយ មិត្តអ្នកស្តាប់ទីទី
កន្លែងមួយដែលគួរឲ្យទៅសម្រាប់កុមារក្នុងប៉ុន្មានថ្ងៃសម្រាក វិស្សមកាល នោះ
គឺបណ្ណាល័យហាណូយ មានអាស្រ័យដ្ឋានលេខ៤៧ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem
ក្រុងហាណូយ។ សូមអញ្ជើញអស់លោកអ្នកនាង តាមដានស្តាប់។
“ប្អូនចូលចិត្តអានសៀវភៅនៅបណ្តាល័ណាស់។នៅទីនេះមានសៀវ ភៅច្រើនមុខ
ច្រើនប្រភេទ។ ប្អូនចូលចិត្តអានសៀវភៅ អក្សរសាស្ត្រជាងរឿងគំនូរ។ដោយសារ
រឿងអក្សរសាស្រ្តជួយប្អូនយល់ពី សាច់រឿងនិងមានការអត់ធ្មត់ជាង”។
“ ប្អូនចូលចិត្តមកទីនេះណាស់ដោយសារប្អូនបានលេងផងនិងបានអាន សៀវ
ភៅផង។ ប្អូនចូលចិត្តគ្រប់ប្រភេទសៀវភៅសៀវភៅទាំងអស់ ជាពិសេសមកទី
នេះប្អូនបាន អាននូវសៀវភៅពីប្រវត្តិសាស្ត្រ ដើម្បីយល់ដឹងនូវការអង់អាចក្លា
ហានរបស់ បុព្វបុរសនៃជំនាន់មុន។
ខាងលើនេះជាការចែករំលែករបស់ប្អូនៗកុមារពេលមកអានសៀវភៅ នៅ
បណ្តាល័យហាណូយ។ត្រូវបានបង្កើតនាថ្ងៃទី១៥តុលាឆ្នាំ១៩៥៦ បណ្ណាល័យហា
ណូយបានបើកទ្វារបំរើមិត្តអ្នកអានគ្រប់វ័យ។ បន្ទប់អានសម្រាប់ កុមារស្ថិតនៅ
ជាន់ទី៤ ដែលនៅទីនេះមានសៀវភៅគ្រប់ប្រភេទដែលប្អូនៗ កុមារនិយមចូលចិត្ត
ដូចជា រឿងគំនូរ អក្សរសាស្ត្រវៀតណាម អក្សរសាស្ត្រ បរទេស សៀវភៅជាភា
សាអង់គ្លេស ភាសាបារាំង និងភាសាជប៉ុន។ ធ្នើសៀវ ភៅបានរៀបជាជួរជាប់
ជញ្ជាំង ហើយនៅកណ្តាលគឺតុអង្គុយអានសៀវភៅ ។ នៅខាងស្តាំដៃជាកម្រាល
ឈើរហើយនេះជាកន្លែងសម្រាប់ក្មេងតូចៗនិងម្តាy
យដែលទើបនឹងបានបណ្ណាល័យកសាងបន្ថែម។ ចំពោះកុមារមិនទាន់ចេះអក្សរ
បណ្ណាល័យហាណូយក៏បានអនុញ្ញាត្តឲ្យឪពុកម្តាយមកអានសៀវ ភៅឲ្យកូន
ស្តាប់។ អ្នកស្រី Pham Tuyet Hoa គ្រូបង្រៀននៅសាលាមតេយ្យ Quang Trung
បានឲ្យដឹងថា អានសៀវភៅគឺជួយលត់ដំអត្តចរិតជាច្រើន សម្រាប់កុមារ៖
“ឆ្នាំនេះជាឆ្នាំដំបូងដែលកូនខ្ញុំបានមកអានសៀវភៅនៅទីនេះ ។ កូនខ្ញុំ
កំពុងរៀនថ្នាក់ទី១ហើយចេះអានអក្សរហើយ។ ខ្ញុំឲ្យកូនមកទីនេះអានសៀវភៅ
ដោយសារអានសៀវភៅមានអត្ថប្រយោជន៍ជាច្រើន។ ទីមួយកូនរៀនបានពី
ចរិតមតចត់និងផ្តោតអារម្មណ៍ជាង ជាពិសេសគឺបង្កើតឲ្យកូននូវចំណងចំណូល
ចិត្តអានសៀវភៅ”។
ដូចទៅនឹងឈ្មោះ បន្ទប់អានសម្រាប់កុមារ។នៅក្នុងបន្ទប់នេះ ប្អូនកុមារជា
ម្ចាស់បរិយាកាស លង់ខ្លួនក្នុងពិភពសៀវភៅ។ ប្អូនខ្លះអង្គុយនៅតុអានសៀវភៅ
ផងហើយយូរៗទៅងាកទៅមើលមិត្តនៅជុំវិញ។ ប្អូនខ្លះអង្គុយនៅនឹងច្រកចេញ
ចូល ហើយប្អូនខ្លះចូលចិត្តឈរអាននៅជិតធ្នឹមរៀបសៀវភៅ។ក្នុងបរិយាកាសនេះ
គ្មានអ្វីៗសំខាន់ជាងអ្វីដែលលាក់ទុកនៅក្នុងទំព័រសៀវភៅនីមួយៗទេ។ បណ្ណា
ល័យហាណូយជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់ប្អូនកុមារនៅ ពេលសម្រាក់
វិស្សមកាល។ឪពុកម្តាយក៏អាចអានសៀវភៅជាមួយកូនដែរ។ពោលគឺកូនអាននៅ
បន្ទប់អានសម្រាប់កុមារ ហើយឪពុកម្តាយអាននៅបន្ទាប់អាន សម្រាប់មនុស្ស
ពេញវ័យ។ប្រសិនបើគ្រួសារណាចង់ចំណាយពេលពេញមួយថ្ងៃនៅបណ្ណាល័យ
ហាង Café Heilo នៅជាន់ទី១មានបម្រើម្ហូបអាហារនិង ភេសជ្ជៈ។បណ្តាល័យហា
ណូយបើកទ្វារពីម៉ោង៨ព្រឹករហូតដល់ម៉ោង ៥ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មាន
ដែលយើងខ្ញុំទើបបកស្រាយ។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហា ណូយឬ email៖ vov5khmer@
yahoo.com. vn។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់ យើង ខ្ញុំសូមបញ្ចប់នៅត្រឹម
នេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕