អាស័យដ្ឋានទេសចរណ៍ស្មិនស្មាតពេញនិយមមួយចំនួនលើពិភពលោក

VAN DO Theo VOV WORLD -
Chia sẻ

(VOV)-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជា
ភាសាបរទេសវៀតណាមទទួលបានសំបុត្រនិង
ទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្តាប់មកពីកម្ពុជានិង
ប្រទេសនិងតំបន់ដែនដីលើទូទាំងពិភពលោក។  
 ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ 
តាមសំណូមពររបស់មិត្តបញ្ញាជានិស្សិតកម្ពុជា
មួយនាក់កំពុងសិក្សារនៅមហាវិទ្យាល័យពហុប
ច្ចេកទេសហាណូយ យើងខ្ញុំនឹងឧទ្ទេសនាមជា
មួយអស់លោកអ្នកនាងអំពីអាស័យដ្ឋានទេស
ចរណ៍ស្មិនស្មាតពេញនិយមមួយចំនួនលើ
ពិភពលោក។



(VOV)-ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសវៀតណាមទទួលបាន
សំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្តាប់មកពីកម្ពុជានិងប្រទេសនិងតំបន់ដែនដី លើទូទាំងពិភពលោក។    

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់មិត្តបញ្ញាជានិស្សិត
កម្ពុជាមួយនាក់កំពុងសិក្សារនៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយ យើងខ្ញុំ
នឹងឧទ្ទេសនាមជាមួយអស់លោកអ្នកនាងអំពីអាស័យដ្ឋានទេសចរណ៍ស្មិនស្មាត
ពេញនិយមមួយចំនួនលើពិភពលោក។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រសិនបើ មិត្តកំពុងរៀបចំផែនការទៅទេសចរណ៍នោះ
គឺគ្មានអ្វីល្អជាងទួរទេសចរណ៍ស្មិនស្មាតដើម្បីស្ងប់ចិត្ត លុបចោលរាល់កង្វង់ទាំង
អម្យាលម៉្មាននិងស្វែងរកពេលវេលាសុខសានត្រាណក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រសិនបើមិត្តសួរខ្លួនឯងថា៖ យើងនឹងធ្វើអ្វី?ប្រសិនបើមិនបាននិយាយលេង មិន
បានប្រើប្រាស់ទូរស័ព្ទ ប្រើអ៊ីនធឺណែត និងត្រូវហូបម្ហូបបួសក្នុងរយៈពេល១
សប្ដាហ៍ឬ១០ថ្ងៃនោះ?។ មិត្តត្រូវជឿជាក់ថាមិត្តគឺទុកចិត្តខ្លួនឯងទៅថានឹងទទួល
បានភាពសុខសានត្រាណក្នុងអារម្មណ៍ជាពុំខាន។

 

អាស័យដ្ឋានទេសចរណ៍ស្មិនស្មាតពេញនិយមមួយចំនួនលើពិភពលោក - ảnh 1
ពុទ្ធិកៈវិជ្ជាស្ថាននិកាយ Truc Lam នៅស្រុកកោះ Tam Dao ខេត្ត Vinh Phuc (Image: dantri.com.vn)

ពុទ្ធិកៈវិជ្ជាស្ថាននិកាយ Truc Lam នៅស្រុកកោះ Tam Dao ខេត្ត Vinh Phuc

ពុទ្ធិកៈវិជ្ជាស្ថាននិកាយ Truc Lam ជាពុទ្ធិកៈវិជ្ជាស្ថាន១ក្នុងចំណោមពុទ្ធិកៈវិជ្ជាស្ថាន
ធំបំផុតរបស់វៀតណាម។ ពុទ្ធិកៈវិជ្ជាស្ថានថ្មីនេះបានកសាងឡើង​កាលពីសតវត្ស៍
ទី៣មក។ តំបន់នេះត្រូវបានចាត់ទុកជាតំបន់ចាប់បដិសន្ធិពុទ្ធសាសនាដំបូងនៅ
វៀតណាម។

ជាប្រចាំឆ្នាំ ពុទ្ធិកៈវិជ្ជាស្ថាននេះតែងតែរៀបចំវុគ្គតាំងសមាធិ ក្នុងរយៈពេល៧ថ្ងៃ
 សំរាប់មនុស្សមានអាយុជាង១៨ឆ្នាំ ដោយមិនប្រកាន់សាសនា។ បណ្ដាអ្នកចូល​រួមកម្មវិធីតាំងសមាធិនេះនឹងបានហូបម្ហូបបួសដោយឥតគិតថ្លៃ​។  ​មិត្តអាចចុះ
ឈ្មោះចូលរួមវគ្គតាំងសមាធិនេះ តាមគេហទំព័រ៖ truclamtaythien. com. ។ មិត្តក៏អាចស្រាវជ្រាវអំពីរបៀបតាំងសមាធិនៅ website នេះដែរ។ ​ព្រះមហាថេនៈ
 Thich Kien Nguyet ចៅអធិកា​ ពុទ្ធិកៈវិជ្ជាស្ថាននិកាយ ​Truc Lam បានអោយដឹងថា៖

“ អាចនិយាយបានថា៖ ស្មារតីនិកាយ Truc Lam បានផ្សាភ្ជាប់ពុទ្ធសាសនា​ជាមួយជីវភាពរស់នៅប្រចាំថ្ងៃ។ និងតាំងសមាធិជារបៀប១ ដើម្បីនាំមកនូវភាព
សុខសាន្តត្រាណ និងពង្រីកបញ្ញាស្មារតី។ វត្តជាកន្លែងបង្រៀនមនុស្សអំពី
សិលធម៌ យល់ដឹងច្បាស់អំពីក្រិតក្រមក្នុងជីវភាពរស់នៅ និងរៀបប្រដៅមនុស្ស
ទៀតផង។”


អាស័យដ្ឋានទេសចរណ៍ស្មិនស្មាតពេញនិយមមួយចំនួនលើពិភពលោក - ảnh 2
ពុទ្ធិកៈវិជ្ជាស្ថាន SUAN PA HIMAWAN, ខេត្ត LOEI ថៃ (Image: lonelyplanet.com)

ពុទ្ធិកៈវិជ្ជាស្ថាន SUAN PA HIMAWAN​ ស្ថិតនៅលើភ្នំ១ ខេត្ត LOEI ភាគឥស្សានថៃ ជាប់នឹងសួនជាតិ Phu Ruea ។ នៅទីនេះមានបរិយាកាស​តាំង​សមាធិនៅក្នុងផ្ទះនិងនៅខាងក្រៅផ្ទះ នៅក្បែរកន្លែងទឹកហូរន្ដាន់។ គោលការ
ណ៍នៅទីនេះបានបង្ខំមនុស្សតាំងសមាធិមិនបាននិយាយកុហក និងសម្លាប់
សត្វមាន​ជីវិត ទោះបីជាមូសក្តី។

អាស័យដ្ឋានទេសចរណ៍ស្មិនស្មាតពេញនិយមមួយចំនួនលើពិភពលោក - ảnh 3
DHARAMSALA, ឥណ្ឌា (Image: lonelyplanet.com)



DHARAMSALA, ឥណ្ឌា

ទីក្រុងនេះបានទាក់ទាញពុទ្ធសាសនិកជាច្រើនកុះករ។ ទន្ទឹមនឹងការតាំងសមាធិ 
មិត្តអាចរួមសហការជាមួយដំណើរទស្សនាជួរភ្នំ Himalaya ស្វែងយល់អំពីវប្បធម៌
ទីមេ។និងទៅតាមស្លាក់ស្នាមរបស់ព្រះពុទ្ធ។ ព័ត៍មានស្ដីពីកម្មវិធីតាំងសមាធិ 
មិត្តអាចស្វែងរកនៅលើ website : buddhapath.com.​

មិត្តបញ្ញា និងមិត្តអ្នកស្ដាប់ជាទីមេត្រី!

សង្ឃឹមថាមិត្តនឹងពេញចិត្តជាមួយបណ្ដាព័ត៍មានពោលខាងលើ។ ​ជាទី​បញ្ចប់​យើងខ្ញុំ​សូមអញ្ចើញលោកអ្នកនាងឆ្លើយសំនួរ​ខែ​កុម្ភៈគឺ កម្មវិធីផ្សាយ​ជាភាសា​ខ្មែរនៃវិទ្យុ​
សម្លេងវៀត​ណាមនាខែមករាបាន​ឧទ្ទេសនាមអំពីដំណើរ​ជំនះលើកំពូលភ្នំ Fansipan។ សូមលោកអ្នកនាងឲ្យដឹងថា​កំពូល​ភ្នំ Fansipan មានកំពស់ប៉ុន្មានបើប្រៀបនឹងនីវូទឹក​
សមុទ្រ។ រាល់ចំលើយ​សំបុត្រ  emailសូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារ
ខ្មែរ កាណាល់​​ផ្សាយជា​ភាសាបរទេស វិទ្យុសម្លេងវៀត​ណាម លេខ៤៥ វិថី Ba Trieu
 
ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@​yahoo​.com.vn។  ចំលើយត្រូវនិមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរ
នៃវិទ្យុសម្លេង​វៀត​ណាម៕ 

 

ប្រតិកម្មទៅវិញ