អញ្ជើញទស្សនាកោះ Con Co ដ៏ស្រស់ស្អាតនៅភាគកណ្ដាលវៀតណាម

Chia sẻ
(VOVworld) - នាសបា្តហ៏កន្លងទៅក្នុងចំណោមសំបុត្រ
ទាំង២៣៨ដែលបានផ្ញើរមកកាណាល់ផ្សាយជាភាសារ
បរទេសនៃវិទ្យុសំលេងវៀតណាមពីគ្រប់ទិសទីលើ
ពិភពលោក កម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន
សំបុត្រនិងទូរស័ព្ទចំនួន​​៤ពីមិត្តអ្នកស្ដាប់នៅកម្ពុជា​។
(VOVworld) - នាសបា្តហ៏កន្លងទៅក្នុងចំណោមសំបុត្រទាំង២៣៨ដែលបានផ្ញើរមក
កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមពីគ្រប់ទិសទីលើពិភព
លោក កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន​​៤ពីមិត្តអ្នក
ស្ដាប់នៅកម្ពុជា​។សូមអរគុណបណ្តាប្រិយមិត្តអ្នកស្តាប់ ដែលបានផ្ញើរសំបុត្រនិង
ទូរស័ព្ទមកកម្មវិធី។ក្នុងសំបុត្ររបស់ខ្លួន មិត្តសម្បត្តិនៅរាជធានីភ្នំពេញបានសំណេះ
សំណាលថា៖​ “តាមកម្មវិធី ខ្ញុំបានស្គាល់និងយល់ដឹងបន្ថែមអំពីកោះស្រស់ស្អាតជា
ច្រើននៅវៀតណាមដូចជាកោះ​Co To កោះ Phu Quoc ឬកោះ Ly Son។ខ្ញុំសង្ឃឹមថា
កម្មវិធីបន្តមានអត្ថបទល្អៗដែលឧទ្ទាមនាមអំពីកោះផ្សេងៗ ទៀតនៅវៀតណាម”។
តាមការសំណូមពររបស់មិត្តសម្បត្តិ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្ដាប់ពេលនេះ
យើងខ្ញុំសូមឧទ្ទេសនាមអំពីកោះស្រស់ស្អាតមួយរបស់ វៀតណាមនោះគឺកោះ Con
Co។
អញ្ជើញទស្សនាកោះ Con Co ដ៏ស្រស់ស្អាតនៅភាគកណ្ដាលវៀតណាម - ảnh 1
៧០%នៃផ្ទៃដីកោះ Con Co ត្រូវបានគ្រប់ដណ្ដប់ដោយព្រៃបឋម

កោះ Con Co ស្ថិតនៅចម្ងាយ២៨គីឡូម៉ែត្រប៉ែកខាងកើតឆ្នេរសមុទ្រ Cua Tung នៅ
ស្រុក Vinh Linh ខេត្ត Quang Tri ភាគកណ្ដាលវៀតណាម។នេះជាកោះមួយដ៏រហោ
ស្ថាន ដោយមានព្រៃបឋមស្រូបយក៧០%ផ្ទៃដី។ស្រុកកោះ Con Co ទើបនឹងបាន
បង្កើតឡើងកាលពីឆ្នាំ២០០៤។កោះនេះមានផ្ទៃដីសរុបចំនួន២,៣គីឡូម៉ែត្រក្រឡា
ដោយបរិមាណប្រជាជនចំនួន៤រយនាក់។អ្នកស្រី Nguyen Thi Thuy Trang កម្មា
ភិបាលវប្បធម៌មួយរូបនៃស្រុកកោះ Con Co បានឲ្យដឹងថា បើទោះបីជា មានទំហ៊ុំ
តូចក្ដី ប៉ុន្តែ Con Co មានប្រវត្តិសាស្ត្រតស៊ូប្រឆាំងសត្រូវឈ្លានពាន ដ៏អង់អាចក្លា
ហាន។ទីនេះទទួលបានកិត្តិនាម “វីរៈជនក្នុងការតស៊ូ ប្រឆាំងចក្រពត្តិអាមេរិក”
រហូតទៅដល់២លើក។
“ក្រោយពីកិច្ចព្រមព្រៀងហ្សឺណែវត្រូវបានចុះហត្ថលេខានាខែកក្កដាឆ្នាំ១៩៥៤
Con Co ក្លាយទៅជាកោះមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ចំពោះបដិវត្តន៍
សង្គមនិយម។យល់ច្បាស់អំពីប្រការនេះ នាថ្ងៃទី៨ សីហា ឆ្នាំ១៩៥៩ កងទ័ពវៀត
ណាមបានទៅកសាងជំរុំទ័ពនៅកោះ Con Co អះអាងនូវអធិប តេយ្យភាពរបស់
វៀតណាមចំពោះកោះនេះ។គិតតាំងពីពេលនោះ ការប្រយុទ្ធប្រឆាំងការពារកោះ
របស់កងកម្លាំងយុទ្ធជននៅ Con Co បានអូសបន្លាយក្នុង អំឡុង២១ឆ្នាំតាំងពីឆ្នាំ
១៩៥៤ដល់ឆ្នាំ១៩៧៥។កងកម្លាំងយុទ្ធជននៅទីនេះបានប្រយុទ្ធដោយភាពអង់
អាចក្លាហាន ហើយដណ្ដើមបានជ័យជំនះសំខាន់ជាច្រើន។”
អញ្ជើញទស្សនាកោះ Con Co ដ៏ស្រស់ស្អាតនៅភាគកណ្ដាលវៀតណាម - ảnh 2
អ្នកទេសចរអាចទៅជ្រមុជទឹកទស្សនាផ្កាថ្មនិងត្រីសមុទ្រនៅពេលទៅកាន់ Con Co

កោះ Con Co មានសក្ដានុពលអភិវឌ្ឍន៍អេកូទេសចរណ៍ដ៏ធំធេងណាស់។ទីនេះ
មានអាកាសធាតុត្រជាក់ស្រួលព្រៃបឋមខៀវស្រងាត់ធំល្វឹងល្វើយដោយមានរុក្ខ
ជាតិជាច្រើនប្រភេទដែលគ្មានលើដីគោកនោះឡើយ។កោះនៅមានប្រព័ន្ធអេកូ
ឡូស៊ីផ្កាថ្មដ៏សម្បូរបែប និងកន្លែងនេសាទមានផ្ទៃដីជិត៩ពាន់គីឡូម៉ែត្រក្រឡា
ដែល នាំមកនូវប្រភពជលផលដ៏ធំសម្បើមដោយមានច្រើនប្រភេទកម្រនិងមាន
តំលៃសេដ្ឋកិច្ចខ្ពស់ដូចជាបង្កងធំនិងក្ដាមថ្ម។ទន្ទឹមជាមួយនឹងតំលៃអំពីជីវចម្រុះ
 កោះ Con Co នៅមានតំលៃជាច្រើនអំពីទេសភាព វប្បធម៌ និងប្រវត្តិសាស្ត្រ។នេះ
គឺជា ឧត្តមភាពដើម្បីបង្កើតឡើងផលិតផលទេសចរណ៍លំហែកាយទេសចរណ៍
កីឡា លេងកំសន្តដូចជាស្ទូចត្រី ជ្រមុជទឹកទស្សនាផ្កាថ្ម ទស្សនាព្រៃបឋមនិងកេរ្តិ៍
ដំណែលប្រវត្តិសាស្ត្រ។លោក Nguyen Van Duong នៃមជ្ឈមណ្ឌលពន្លឿនទេស
ចរណ៍ខេត្ត Quang Tri បានឲ្យដឹងថា៖
“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកដោយការខំប្រឹងប្រែងរបស់ខេត្ត Quang Tri
និយាយរួមក៏ដូចជាស្រុកកោះ Con Co និយាយដោយឡែក យើងខ្ញុំបានអញ្ជើញ
អ្នកជំនាញការគុយបាមកជួយឧបត្ថម្ភកសាងផែនការមេ ដើម្បីអាចពង្រីកយ៉ាង
សក្ដានុពលទេសចរណ៍នៅកោះ Con Co នាពេលខាងមុខ តាមនោះ ធ្វើមូលដ្ឋាន
ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយតំលៃទេសចរណ៍នៅខេត្តទៅដល់ភ្ញៀវទេសចរ
ជាតិនិងអន្តរជាតិ។”
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ
 កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។នាទី
ប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់
ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ