អុជបំភ្លឺក្តីសុបិនសម្រាប់កុមារក្រីក្រនិងមានស្ថានភាពលំបាកនៅតំបន់ព្រៃភ្នំ

Chia sẻ

(VOVWORLD) -  បន្ទាប់ពីសកម្មភាពដ៏វិជ្ជាមានសម្រាប់ឆ្ពោះទៅសហគមន៍មក សមាគមការពារសិទ្ធិកុមារវៀតណាម បានរួមសហការជាមួយក្រុមហ៊ុន អាកាសចរណ៍ Vietjet និងមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាម រួមទាំងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ  ដើម្បីនាំកម្មវិធី “បំភ្លឺក្តីសុបិន” លើកទី ៦ ឆ្នាំ ២០១៩ ទៅកាន់ប្អូនៗកុមារ ដែលមានស្ថានភាពលំបាក ប្អូនដែលជំនះពុះពាររាល់ការលំបាក នៅតាមតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម។

អុជបំភ្លឺក្តីសុបិនសម្រាប់កុមារក្រីក្រនិងមានស្ថានភាពលំបាកនៅតំបន់ព្រៃភ្នំ - ảnh 1កម្មវិធី“ បំភ្លឺក្តីសុបិន្ត” បានរៀបចំផ្តល់អំណោយដល់កុមារនៅស្រុក Sin Ho ខេត្ត Lai Chau

ជាមួយនឹងប្រធានបទ “បំភ្លឺក្តីសុបិនសម្រាប់កុមារនៅតំបន់ព្រៃភ្នំ ដែលមានស្ថានភាពលំបាក”នោះ កម្មវីធី “បំភ្លឺក្តីសុបិន” បានឆ្ពោះទៅ គោលដៅ កៀរគរប្រភពកម្លាំង ទាំងខាងសំភារៈនិងស្មារតី ដើម្បីប្រគល់ផ្ទះមេតាធម៌ចំនួនពីរគ្រឿងនិងអាហារូបករណ៍ចំនួន ១០០០ ចំណែក ក៏ដូចជាអំណោយជាង ៣០០០ កញ្ចប់សម្រាប់ប្អូនៗកុមារផងដែរ។ ម្យ៉ាងវិញទៀត កម្មវិធីក៏បានរួមចំណែក លើកទឹកចិត្តអោយប្អូនកុមារអោយរួមគ្នា បង្កាត់អណ្តាតភ្លើងដ៏កក់ក្តៅសម្រាប់ប្អូនទាំងអស់គ្នា។

លោកស្រី Nguyen Thi Thanh Hoa ប្រធានសមាគមការពារសិទ្ធិកុមារវៀត ណាមបានអះអាងថា កុមារគឺជាមុខសញ្ញា ដែលត្រូវសង្គមទាំងមូលផ្តោតការ យកចិត្តទុកដាក់និងការពារជានិច្ច។ យ៉ាងណាមិញ នៅប្រទេស វៀតណាម បច្ចុប្បន្ន នៅមានប្អូនៗកុមារជាច្រើន កំពុងស្ថិតក្នុងស្ថានភាពលំបាកដែលមានបំណងប្រាថ្នា បាន “អុជបំភ្លឺក្តីសុបិន”ផងដែរ។ ហេតុដូច្នេះ សមាគមការ ពារសិទ្ធិកុមារវៀតណាម រំពឹងទុកថា កម្មវិធី “បំភ្លឺក្តីសុបិន” ឆ្នាំនេះ នឹងបានរៀបចំឡើង ចំទៅនឹងឱកាស ចាប់ផ្តើមឆ្នាំសិក្សាថ្មី ដើម្បីធ្វើជាកម្លាំងចលករ លើកទឹកចិត្តស្មារតីសិក្សារៀនសូត្ររបស់សិស្សានុសិស្សទាំងអស់គ្នា។ លោកស្រី Hoa បានសំណេះសំណាលថា៖ “សម្រាប់ប្អូនកុមារទាំងអស់គ្នា ឆ្នាំសិក្សាថ្មីគឺពោរពេញទៅដោយអត្ថន័យ  ដើម្បីជួយអោយប្អូនៗមានកម្លាំងចិត្ត សម្រាប់ហាត់ ពត់លត់ដំខ្លួនក្នុងឆ្នាំសិក្សាថ្មី។ ខ្ញុំគិតថា កម្មវីធីនេះនឹងរួមដំណើរទៅសាលាជាមួយប្អូនៗ។ នេះគឺជាក្តីសុបិនដ៏សាមញ្ញមួយ ប៉ុន្តែក៏សមស្របណាស់”។

អុជបំភ្លឺក្តីសុបិនសម្រាប់កុមារក្រីក្រនិងមានស្ថានភាពលំបាកនៅតំបន់ព្រៃភ្នំ - ảnh 2កម្មវិធីក៏បានរួមចំណែក លើកទឹកចិត្តអោយប្អូនកុមារអោយរួមគ្នា បង្កាត់អណ្តាតភ្លើងដ៏កក់ក្តៅសម្រាប់ប្អូនទាំងអស់គ្នា 

រួមដំណើរជាមួយកម្មវីធីនេះតាំងពីដើមមក ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានបំណង ចង់អោយរាល់ការរួមចំណែករបស់បុគ្គលិកនៃក្រុមហ៊ុន នឹងនាំមកនូវការលើកទឹកចិត្តសម្រាប់ប្អូនដែលមានស្ថានភាពលំបាក ដើម្បីបង្កាត់ភ្នក់ភ្លើងនៃក្តីសង្ឈឹម បណ្តុះពន្លកអំពីអនាគតដ៍ត្រចះត្រចង់សម្រាប់ប្អូនៗ សម្រាប់ក្រុមគ្រួសារ និងសម្រាប់ប្រទេសជាតិទាំងមូល។ លោក Duong Hoai Nam នាយកការិយាល័យភាគខាងជើង និងជាប្រធានសម្ព័ន្ធសមាគមយុវជន Vietjet បានចែករំលែកថា៖ “ខណៈពេលដែល សមាគមគាំពារសិទ្ធិកុមារវៀតណាមបានរៀបចំកម្មវិធី “បំភ្លឺក្តីសុបិន” រូបខ្ញុំផ្ទាល់ឃើញថា កម្មវីធីនេះគឺសមស្របណាស់និងមានអត្ថន័យ មនុ សាស្ត្រយ៉ាងជ្រាលជ្រៅផងដែរ។ យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងបានអូសបន្លាយក្នុងរយៈពេលយូរ និងរីកសាយភាយកាន់តែច្រើនទៀត ដើម្បីសហគ្រាសនិងសង្គមទាំងមូល នឹងស្គាល់ដល់កាន់តែច្រើន ដើម្បីជួយអោយប្អូនណាមួយមិនទាន់មានក្តីសុបិននឹងមានក្តីសុបិន ហើយប្អូនដែលមាន ក្តីសុបិនហើយនឹងប្រែក្លាយក្តីសុបិននោះ អោយក្លាយទៅជាការពិត”។

សូមគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម តែងតែកំណត់កុមារជាមុខសញ្ញាត្រូវបានសង្គមទាំងមូលផ្តោតការយកចិត្តទុកដាក់។ បច្ចុប្បន្ននេះ នៅវៀតណាម នៅមានប្អូនជាច្រើន ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ដែលត្រូវការបំភ្លឺក្តីសុបិន។ ហេតុដូច្នេះ សមាគមការពារសិទ្ធកុមារវៀតណាម សង្ឃឹមថា នឹងបន្តទទួលបានការរួមដំណើរនិងការជួយឧបត្ថម្ភពីអង្គការ បុគ្គល ក្នុងដំណើរការថែទាំនិងការពារកុមារលើទូទាំងប្រទេស។

លោកអ្នកនាងជាទីមេត្រីៗ ខាងលើនេះយើងខ្ញុំទើបបានណែនាំអំពីកម្មវិធី បំភ្លឺក្តីសុបិន សម្រាប់ប្អូនកុមារក្រីក្រនិងមានស្ថានភាពលំបាកនៅតំបន់ព្រៃភ្នំ។ សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ www.vovworld.vn ផងដែរ៕

ប្រតិកម្មទៅវិញ