អក្សរវៀតបុរាណ

PHUONG LIEN Theo VOV WORLD -
Chia sẻ
(VOV World) - ក្នុងសំបុត្រដែលបាន
ផ្ញើមកកម្មវិធី មិត្ត ហេង ជីវ័ន មកពី
កម្ពុជាបានសួរថា៖ “តាមខ្ញុំដឹងព្យញ្ជនៈ
អក្សរវៀតណាមនាបច្ចុប្បន្នគឺអក្សរឡា
តាំង។ ខ្ញុំមានបំណងស្វែងយល់អំពី
ប្រភពដើមនៃអក្សរបស់ប្រជាជនវៀត
ណាម”។ ដើម្បីឆ្លើយសំណួរពោល
ខាងលើរបស់មិត្ត សូមអញ្ជើញមតិ្ត
តាមដានអត្ថបទសរសេក្រោមចំណង
ជើងថា៖ “អ្នកស្វែងរកអក្សររបស់
ដំណាក់កាលស្តេច Hung ឡើងវិញ”​
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្តាប់ពេលនេះ ។

លោកអ្នកនាងជាទីមេត្រី!

ក្នុងសប្តាហ៍កន្លងមកកម្មវិធីផ្សាយជាភាសារខ្មែរកណាល់ផ្សាយជាភាសារបរទេសនៃ
វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរសព្ទជាច្រើនរបស់មិត្តអ្នកស្តាប់ពីកម្ពុជា
ក៏ដូចជាវៀតណាម។ សូមថ្លែងអំណរគុណ លោក Nguyen Van Den (ខេត្ត Dong Nai ភាគខាងត្បូងវៀតណាម) បានធ្វើជូនកម្រងកំណាព្យដ៏ពិហេះនិងមានអត្ថន័យជាច្រើន
សំរាប់​កម្មវិធី។ ជាពិសេស ក្នុងសំបុត្រដែលបានផ្ញើមកកម្មវិធី មិត្ត ហេង ជីវ័ន មកពី
កម្ពុជាបានសួរថា៖ “តាមខ្ញុំ ដឹងព្យញ្ជនៈអក្សរវៀតណាមនាបច្ចុប្បន្នគឺអក្សរឡាតាំង។ ខ្ញុំមានបំណងស្វែងយល់អំពីប្រភពដើមនៃអក្សរបស់ប្រជាជនវៀតណាម”។ មិត្ត ហេង​
ជីវ័ន ជាទីមេត្រី! ដើម្បីឆ្លើយសំណួរពោលខាងលើរបស់មិត្តសូមអញ្ជើញមតិ្តតាមដាន
អត្ថបទសរសេក្រោមចំណងជើងថា៖ “អ្នកស្វែងរកអក្សររបស់ស្តេច Hung ឡើងវិញ”​ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ ។

អក្សរវៀតបុរាណ - ảnh 1
“អ្នកស្វែងរកអក្សររបស់ស្តេច Hung ឡើងវិញ” - លោកគ្រូ Do Van Xuyen (Image: ttvh.vn)


ជាងពាក់កណ្ដាលសតវត្សកន្លងមក បើទោះបី មិនម៉ែនជាអ្នកវិទ្យាសាស្ត្រក្តី ប៉ុន្តែ
លោកគ្រូ Do Van Xuyen នៅទីក្រុង Viet Tri ខេត្ត​ Phu Tho ភាគខាងជើងវៀតណាម នៅពេលដែលបានលឺកន្លែងណាបានរកឃើញវត្ថុបុរាណឆ្លាក់អក្សរ លោកបាន ប្រញាប់ចេញដំណើរដោយមិនខ្វាល់ខ្វាយពីការលំបាកឬឆ្ងាយដាច់ស្រយ៉ាល។លោកបានបញ្ជាក់ថា៖ តាំងពីរាជកាលស្តេច Hung ជនវៀតណាមបានមានអក្សរ។
នេះគឺជាអក្សរ Khoa Dau ដែលជនវៀតណាមបុរាណបានបង្កើត រាប់ពាន់ឆ្នាំមុននេះ
។ នាបច្ចុប្បន្ន អក្សរ Khoa Dau ត្រូវបានរក្សានៅសារមន្ទីរខេត្ត  Son La (ភាគខាងជើង
វៀតណាម) និងលើពិភពលោក។

 “អក្សរ Khoa Dau បានឆ្លាក់លើវត្ថុតាងដែលបានរកឃើញនៅ Sa Pa Xin Man Pa Mang
និងនៅភ្នំ Hoang Lien Son ភាគខាងជើងវៀតណាមគឺជា អក្សរបុរាណដំបូងរបស់ប្រជា
ជនវៀតណាម។ ដំណាក់កាលជាបន្តគឺដំណាក់កាលនៃអក្សរ logogram។ ប្រជាជនចិន
បានប្រកាស ២ ដងរួចទៅហើយថា៖ អាស្រ័យទៅលើប្រជាជនវៀតណាមទើបប្រជា
ជនចិនរកឃើញបានអក្សរ logogram របស់ខ្លួន។ តាមការស្រាវជ្រាវ យើងមិនស្វែងរក
logogram ទេ។ យើងស្វែងរកអក្សរ phonogram។ នេះគឺជាអក្សរបុរាណរបស់វៀតណាម។“

អក្សរវៀតបុរាណ - ảnh 2
អក្សរបុរាណរបស់វៀតណាម "Khoa Dau" (Image: giaoduc.net)


កើតឡើងនិងធំដឹងក្តីនៅខេត្ត Thai Binh ប៉ុន្តែ លោកគ្រូ Do Van Xuyen រស់នៅនិងធ្វើការ
នៅទីក្រុង Viet Tri ខេត្ត Phu Tho ភាគខាងជើងវៀតណាម។ នេះគឺជាមូលហេតុដែល
នាំលោកមកដល់តំបន់ដីស្រុកកំណើតដូនតាស្រេច Hung។ ក្នុងរយៈពេល​បង្រៀននៅ
ទីនេះលោកបានធ្វើជាក្សិណសាក្សីជាច្រើនដងនៅពេលដែលសិស្សានុសិស្សរបស់ខ្លួន
បានរកឃើញវត្ថុតាងបុរាណ ដូចជា កាំបិត ពូថៅធ្វើពីថ្ម ជាដើម។ ដោយមានគំនិតគិត
គូថា៖ ឃ្លាំងវប្បធម៌នៃប្រជាជនវៀតណាមក្នុងដំណាក់កាលស្តេច Hung កំពុងបាត់បង់ពី
មួយថ្ងៃទៅមួយថ្ងៃ លោក Do Van Xuyen បានស្រាវជ្រាវនិងប្រមូលផ្តុំបណ្ដាឯកសារអក្សរ
របស់ជនវៀតណាមបុរាណ។

 “ក៏ដូចជាបណ្ដាជំនាន់មុនៗ តាមរយៈការស្វែងយល់ខ្ញុំមានបំណងរួមចំណែកដ៏តិចតូច
ក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រវៀតណាមដើម្បីអ្នកជំនាន់ក្រោយបានយល់ច្បាស់លាស់
ជាងអំពីប្រភពដើមរបស់ខ្លួន។”

លោកគ្រូ Do Van Xuyen បានបង្ហាញថា៖ ចរិតលក្ខណៈនៃអក្សរ Khoa Dau គ្មាន សញ្ញា
ទេ។ ចំណុចវិសេសវិសាលនៃអក្សរ Khoa Dau គឺ៖ អក្សរនេះគ្រាន់តែពន្យល់ដោយភាសារ
វៀតណាម។ តាមលោក Do Van Xuyen ថា៖ ក្នុងពេលអធិប្បាយច្បាស់លាស់អក្សរ Khoa
Dau យើងអាចបកប្រែពីអក្សរវៀតណាមបុរាណដល់ភារសារវៀតណាមទំនើបនិងទៅវិញ។

អក្សរវៀតបុរាណ - ảnh 3
លោកគ្រូ Do Van Xuyen (Image: ttvh.vn)

មិត្ត ហេង ជីវ័ន ជាទីមេត្រី! ការរកឃើញនិងបញ្ជាក់បានអស្សរវៀតណាមបុរាណ គឺជា
មោទនភាពនៃប្រជាជនវៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ។ ទន្ទឹមនឹងនោះការរកឃើញ
នេះបានជួយឧបត្ថម្ភបណ្ដាអ្នកស្រាវជ្រាវនិងអ្នកបុរាណវិទ្យាមាន លក្ខណៈងាយស្រួល
ជាងក្នុងការស្វែងយល់ប្រវត្តិសាស្ត្រវៀតណាម។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើយើងខ្ញុំ​
សង្ឃឹម​បន្ត​ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមក​កម្មវិធី​
ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេង​វៀត​ណាម​លេខ
៤៥​ Ba Trieu ទីក្រុង Ha​Noi ឬ Email:​ vov5khmer@yahoo.com.vn

 

ប្រតិកម្មទៅវិញ