|
គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានបង្ហាញមុខផលិតផលសៀវភៅបង្ហាតបង្រៀន
អេលិចត្រូនិក Classbook (vov.vn) |
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេង
វៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១១៩របស់មិត្តអ្នកស្តាប់មកពី
ប្រទេសចំនួន១៦លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួល
បានសំបុត្រចំនួន៣ ពីមិត្តសុខា មុនី និងស៊ីថានៅកម្ពុជា។ តាមសំណូមពររបស់
មិត្តអ្នកស្តាប់មួយចំនួន ដែលក្នុងនោះមានមិត្ត សុខានៅរាជធានីភ្នំពេញកម្ពុជា
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយ
លោកអ្នកនាងអំពីសៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក ជាផលិតផលថ្មីមួយ
មានផលប្រយោជន៍និងប្រសិទ្ធភាពនៅវៀតណាម។
តាំងពីឆ្នាំ២០០៩មក គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានរួមផ្សំជាមួយដៃគូកូរ៉េខាងត្បូងដើម្បីអនុវត្តពិសោធន៍សៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក។
នាឆ្នាំ២០១២ គ្រឹះស្ថានបោះពុម្ភផ្សាយបានបង្កើតក្រុមហ៊ុនភាគហ៊ុនសៀវភៅ
អេលិចត្រូនិកបង្ហាត់បង្រៀនដើម្បីអភិវឌ្ឍន៍សៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក។ គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានបង្ហាញមុខផលិតផលសៀវភៅ
បង្ហាតបង្រៀនអេលិចត្រូនិក Classbook ពីថ្នាក់ទី១ដល់ថ្នាក់ទី១២នាថ្ងៃទី២៦មិថុនា
ឆ្នាំ២០១៣ ឆ្ពោះទៅមុខសញ្ញាអតិថិជនជាសិស្សានុស្សិសវៀតណាមជិត១៥លាន
នាក់។
នេះជាកំព្យុទ័រក្តាដោយជនវៀតណាមស្ថាបនានិងអភិវឌ្ឍន៍សំដៅបំពេញ
តម្រូវការបង្រៀននិងរៀនសូត្ររបស់គ្រូបង្រៀននិងសិស្សានុស្សិសដោយដាក់
ឈ្មោះថា Classbook។ បណ្ដាសៀវភៅបង្ហាត់បង្រៀន សៀវភៅមេរៀនរួមជាមួយសៀវភៅស្រាវជ្រាវឧបត្ថម្ភសំរាប់ការរៀនសូត្ររបស់កម្មវិធីពីថ្នាក់ទី១ដល់ថ្នាក់ទី
១២ត្រូវបាន digital និងបញ្ចូលក្នុងផលិតផលនេះ។ អ្នកប្រើប្រាស់អាចធ្វើអាជីវកម្ម
បណ្ដា software យ៉ាងងាយស្រួល។ ជាមួយប្រសិទ្ធិភាពនិងលទ្ធភាពអនុវត្តដ៏ទូលំ
ទូលាយលើស្ថានភាពជាក់ស្ដែងនោះ សៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក
ទទួលបានរង្វាន់លើកទឹកចិត្តក្នុងវិស័យបច្ចេកវិទ្យាមានយថាទស្សន៍នៅការ
ប្រឡងអ្នកពូកែវៀតណាមឆ្នាំ២០១២។ លោក Ngo Van Hai អ្នកលក់សៀវភៅ
Classbook នៅបណ្ណាគារ Bach Khoa ទីក្រុងហាណូយ បានឲ្យដឹងថា៖
“ក្រៅពីសៀវភៅបង្ហាត់បង្រៀនពីថ្នាក់ទី១ដល់ថ្នាក់ទី១២នោះ Classbook
ត្រូវបានរៀបចំរួមមានទូដាក់សៀវភៅសំរាប់បណ្ដា software ទាក់ទិនដល់ការ
រៀនសូត្រ ឧទាហរណ៍ដូចជា software កាលវិភាគជួយឲ្យគ្រូបង្រៀននិង
សិស្សានុស្សិសរៀបចំបណ្ដាខ្លឹមសារទាក់ទិនដល់ការរៀនសូត្រ រឺ software អំពី
ការកំណត់ជួយឲ្យសិស្សានិស្សិសបង្កើតឡើងសេចក្តីកំណត់នៅថ្នាក់រៀនតាម
ប្រធានបទ ការងារត្រូវអនុវត្តមួយ។”
Classbook ជាដំណោះស្រាយដ៏ល្អមួយសំរាប់បណ្ដាសិស្សានុស្សិស ជំនូស
ឲ្យការត្រូវនាំយកសៀវភៅជាច្រើនសំរាប់បណ្ដាមុខវិទ្យានោះ សិស្សានុស្សិស
ត្រឹមតែនាំយក Classbook តែមួយគឺអាចប្រើប្រាស់ក្នុងគ្រប់មុខវិទ្យា។ សង្ឃឹមថា
ក្រោយ Classbook នឹងមានដៃគូជាច្រើនផ្សេងទៀតដូចជាគ្រឹះស្ថានអប់រំវៀត
ណាមចូលរួមដើម្បីអាចមាន Classbook ដ៏ពហុបែបនិងសមស្របជាង។
មិត្តសុខានិងមិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មាន
ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តា
មិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi ឬEmail:VOV5khmer@
yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww
.vovworld.vn៕