សាលាមិត្តភាព៨០_កន្លែងបណ្ដុះពន្លកមិត្តភាព

VAN DO Theo VOV WORLD -
Chia sẻ
(VOV)_ទោះបីជាមកពីប្រទេសឆ្ងាយនិង​ 
មានជីវភាពរស់នៅខុសៗគ្នាក្តី ប៉ុន្តែចំពោះ​ 
និស្សិតកម្ពុជាម្នាក់ៗដែលមកដល់វៀត 
ណាមសុទ្ធតែមានគោលបំណងរួមគឺ 
សិក្សារល្អ រួមចំណែកក្នុងការពង្រឹងនិង 
ពង្រីកទំនាក់ទំនងកម្ពុជានិងវៀតណាម 
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

(VOV)_ទោះបីជាមកពីប្រទេសឆ្ងាយនិងមានជីវភាពរស់នៅខុសៗគ្នាក្តី ប៉ុន្តែចំ
ពោះនិស្សិតកម្ពុជាម្នាក់ៗដែលមកដល់វៀតណាមសុទ្ធតែមានគោលបំណងរួមគឺ
សិក្សារល្អ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជានិងវៀតណាមកាន់
តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ និងដើម្បីជួយឧបត្ថម្ភនិស្សិតកម្ពុជាម្នាក់ៗ  សម្របខ្លួនចូលក្នុងជីវភាពរស់នៅនៅវៀតណាម ក៏ដូចជាធ្វើអោយសុបិន្តនានា
របស់និស្សិតកម្ពុជាម្នាក់ៗក្លាយទៅជាការពិតជាក់ស្ដែង នោះ សាលាមិត្តភាព ៨០
នៅទីរួមខេត្ត Son Tay ( ជាយទីក្រុងហាណូយ)​បានខំប្រឹងប្រែងជានិច្ចក្នុងបុព្វហេតុ
អប់រំនិងបណ្ដុះប ណ្ដាល ក្លាយទៅជាទីកន្លែងបង្ហាត់បង្រៀនភាសា  វៀតណាម និង
ថ្នាក់សិក្សារត្រៀមសំរាប់មហាវិទ្យាល័យនានាគួរអោយទុកចិត្តចំពោះនិស្សិតកម្ពុជា​។​  

សាលាមិត្តភាព៨០_កន្លែងបណ្ដុះពន្លកមិត្តភាព  - ảnh 1
សាលាមិត្តភាព៨០

ស្ថិតចំងាយពីមជ្ឈមណ្ឌលរដ្ឋធានីហាណូយជាង៤០គីឡូមែត្រ តាមទិកខាង
លិច បណ្ដាអាគារខ្ពស់ៗរបស់សាលាមិត្តភាព៨០លេចធ្លោ នៅលើវាលស្រែដ៏ខៀវ
ស្រងាត់និងជួរដើមឈើជាជួរៗផុតកន្ទុយភ្នែក។ ឈានជើងចូលក្នុងបរិវេណសិក្សា
គឺបណ្ដា អាគា៣ជាន់និង៤ជាន់តៗគ្នា ដោយបន្ទប់សិក្សារនិងបន្ទប់ពិសោធនានា  តាមបទដ្ឋានអន្តរជាតិ។ ក្រៅពីនោះគឺបរិវេណអន្តេរវាសិកដ្ឋានសំរាប់និស្សិត កម្ពុជា ដ៏ល្អ ស្អាត មានបណ្ណាល័យ បន្ទប់ internet បន្ទប់ប្រជុំ ​កង់ទិន​ និងបន្ទប់បាយ​។ ពេលទើបមកដល់វៀតណាម និស្សិតកម្ពុជាភាគច្រើនសុទ្ធតែមានវ័យក្មេង មិនចេះ
ភាសាវៀតណាម អ្វីៗទាំងអស់សុទ្ធតែថ្មីម្មោង។ មិត្តបញ្ញា អាយុ១៩ឆ្នាំបានអោយ
ដឹងថា÷

“ ខ្ញុំមិនធ្លាប់​បានមក​ប្រទេសវៀតណាមទេ ពីមុនមក​។ នេះគឺជាលើកដំបូងរបស់ខ្ញុំ។ ហើយមកដល់សាលានេះ ខ្ញុំបានឃើញការរាក់ទាក់ ​ការគួរសម​ ការយកចិត្តទុកដាក់ របស់សាលា ពិតជាល្អណាស់ ។ ​គោលបំណងរបស់ខ្ញុំមកទីនេះ គឺចង់សិក្សាល្អ​ដើម្បី
ទៅបំរើមាតុភូមិ​

សាលាមិត្តភាព៨០_កន្លែងបណ្ដុះពន្លកមិត្តភាព  - ảnh 2
អ្នកគ្រូ Vu Thi Anh​នាយិកាសាលា

ដោយមានគោលដៅជួយឧបត្ថម្ភនឹងបណ្ដុះបណ្ដាប្រភពធនធានមនុស្សសម
រាប់ប្រទេសមិត្តកម្ពុជា តាំងពីពេលបង្កើតនាឆ្នាំ១៩៨០មក សាលាមិត្តភាព៨០ បាន
ក្លាយទៅជាទីកន្លែងបណ្ដុះបណ្ដាលភាសាវៀតណាម ក៏ដូចជា​ចំណេះ​ដឹងជាសារវ័ន្ត ដើម្បីនិស្សិតកម្ពុជាទៅសិក្សារមហាវិទ្យាល័យផ្សេងៗបាន​ល្អប្រសើ។ ឧទ្ទេសនាមអំ
ពីសាលា  អ្នកគ្រូ  Vu Thi Anh​នាយិកាសាលា បានអោយដឹងថា÷​ដោយមានប្រពៃណី អប់រំ និងបណ្ដុះបណ្ដាល គ្រប់កម្មាភិបាល អ្នកគ្រូ លោកគ្រូរបស់សាលាជានិច្ចកាល
ខំប្រឹងប្រែងបង្ហាតបង្រៀន និងថែទាំអោយនិស្សិតកម្ពុជាម្នាក់ៗបានល្អបំផុត។ នាបច្ចុប្បន្ន បរិមាណនិស្សិតកម្ពុជាទៅរៀននៅសាលា​ បានកើនឡើងពីមួយថ្ងៃទៅ
មួយ ថ្ងៃ ពិសេសគឺបណ្ដានិស្សិតមិនមានអាហារូបករណ៍÷  ​

​“ ចាប់ពីពលេលបានបង្កើតមក សាលាមិត្តភាព៨០ បណ្ដុះបណ្ដាលនិស្សិត
កម្ពុ ជាបានជាង២៥០០នាក់។ តាមការស្ថិតិរបស់សាលាក្នុងរយៈពេល
ប៉ុន្មានឆ្នាំថ្មី
នេះ  គឺនិស្សិតកម្ពុជាភាគច្រើនមានគោលបំណងទៅសិក្សារផ្នែក
វេជ្ជសាស្ត្រនិង
សថ(៥៣%)។ បន្ទាប់នោះគឺបណ្ដាផ្នែកបច្ចេកទេស បច្ចេកវិទ្យាសារព័ត៍មាន (ស្មើ៣៣%) និងបណ្ដាផ្នែកផ្សេងៗ”ទៀតនាពេលខាងមុខនេះ សាលានឹង បន្ថែម
ការយកចិត្តទុកដាក់​ដល់ការ សិក្សារក្នុង សាលានិងទៅសិក្សារ ស្រាវជ្រាវនៅ ខាងក្រៅសាលា សំរាប់និស្សិតកម្ពុជា។ 

ជាង៣០ឆ្នាំបំពេញបេសកកម្ម ​លោកគ្រូ អ្នកគ្រូជាច្រើន​ជំនាន់បានឆ្លង់កាត់លើ ការលំបាកនិងកង្វះខាតជានិច្ច ដើម្បីជួយអោយនិស្សិតកម្ពុជាម្នាក់ៗ អាច់សិក្សារនិង
រស់នៅបានល្អប្រសើរ។ លោកគ្រូ ​Nguyen Minh Dat ​ដែលបានធ្វើការនៅទីនេះជាង
២០ឆ្នាំ​ហើយ​បាន​អោយដឹងថា÷​

“ ខ្ញុំជានិច្ចកាលចាត់ទុកប្អូនៗដូចជាកូន ចៅក្នុងគ្រួសារខ្លួន។ យើងមិន​ត្រឹមតែ ផ្គត់ផ្គង់ចំណេះដឹងសំរាប់ប្អូនៗក្នុងថ្នាក់រៀន​ប៉ុណ្ណោះទេ ថែមទាំង​ជួ​យប្អូនៗក្នុងការ
រស់ នៅទៀតផង ដូចជា÷ប្អូនៗមានជំងឺយើងត្រូវបញ្ជូនប្អូនៗទៅមន្ទីពេទ្យ…ជាដើម។”

វាយតំលៃខ្ពស់ចំពោះតួនាទីរបស់សាលាមិត្តភាព៨០ ក្នុងការបណ្ដុះ​បណ្ដាល ប្រភពធនធានមនុស្សដល់កម្ពុជា លោក អ៊ីមឬទ្ធី អតីតរដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជននិង
កីឡាកម្ពុ ជាបានអោយដឹងថា÷​

“ខ្ញុំឃើញថា÷នេះគឺជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល១ដ៏សំខាន់ ជាកន្លែង
ផ្តល់ នូវចំណេះដឹងមូលដ្ឋាននិង​  រឹងមាំសំរាប់និស្សិតម្នាក់ៗ។ ក្នុងរយៈពេល១ឆ្នាំ
សិក្សារ នៅសាលា បណ្ដានិស្សិតអាច​​អាន ​ស្ដាប់​ ​បកប្រែ  ​ជាមួយនោះគេយល់ដឹង
ច្បាស់អំពីវប្បធម៌  និងប្រពៃណី​របស់​​ វៀតណាមទៀតផង។​ “​

សាលាមិត្តភាព៨០_កន្លែងបណ្ដុះពន្លកមិត្តភាព  - ảnh 3
លោក អ៊ីមឬទ្ធី អតីតរដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជននិង កីឡាកម្ពុមកបំពេញទស្សនកិច្ចនៅសាលា

អាចនិយាយបានថា៖ក្នុងរយៈពេលបណ្ដុះបណ្ដាល១ឆ្នាំក្តី ប៉ុន្តែសាលាមិត្ត​ភាព៨០ បានផ្គត់ផ្គង់អោយនិស្សិតកម្ពុជាម្នាក់ៗនូវមូលដ្ឋានគ្រិះ​ភាសាវៀតណាម​​
គ្រប់គ្រាន់​ និង​រឹងមាំ ដើម្បីនិស្សិតកម្ពុជាគ្រប់រូបអាចឈានទៅ​មហាវិទ្យាល័យផ្សេងៗ
នៅវៀតណាម​ ដើម្បីថ្ងៃក្រោយ ត្រឡប់ទៅមាតុភូមិ​ រួម​ចំណែកជាក់ស្ដែង​ក្នុងបុព្វ ហេតុកសាងប្រទេសកម្ពុជាកាន់តែ​ជឿនលឿន​សម្បូររុងរឿង​៕ 

  

  

ប្រតិកម្មទៅវិញ