ស្រាក្រហម Da Lat។

PHUONG LIEN Theo VOVWORLD -
Chia sẻ

ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភា
សាបរទេស​នៃវិទ្យុសំលេងវៀតណាមទទួល
បានសំបុត្រ Email​និង​ទូរសព្ទ ចំនួន១៧៩
របស់មិត្តអ្នកស្តាប់មកពីប្រទេស​ចំនួន២៨
លើសកលលោក។ ក្នុង Emailផ្ញើមកកម្មវិធី​
ផ្សាយជាភាសាខ្មែរមិត្តគង់សុឋានរិទ្ឋនៅរាជ
ធានីភ្នំពេញកម្ពុជាបាន​មានសំណួរស្តីពីការ
ផលិតស្រាក្រហមនិងកន្លែងផលិតស្រា
ក្រហមល្បីឈ្មោះនៅវៀតណាម។ក្នុង
នាទីប្រអប់សំបុតមិត្តអ្នកស្តាប់ពេលនេះ
យើងខ្ញុំសូមឧទ្ទេសនាមជាមួយបណ្តាមិត្ត
អំពីស្រាក្រហម Da Lat។

      
                   
ស្រាក្រហម Da Lat។ - ảnh 1
ស្រាក្រហម Da Lat(រូបថត: Internet)


Vovworld-ស្ថិតនៅលើទឹកដីខ្ពង់រាប Lam Vien​ដំបន់​Tay Nguyen វៀតណាម Da Lat
ជាទីក្រុងទេសចរណ៍ល្បីឈ្មោះផងនិងជាទីកន្លែងផលិតស្រាក្រហមមានគុណភាព
ខ្ពស់ល្បីឈ្មោះនៅវៀតណាមផង។ផលិតផលស្រាក្រហម Da Lat មានវត្តមានលើទី
ផ្សារជាលើកដំបូងនាឆ្នាំ១៩៩៩។ស្រាក្រហមDa Lat​ត្រូវបានផលិតពីគ្រាប់ដើមមន
ដែលមានតែនៅដំបន់ខ្ពង់រាប Tay Nguyen។ដោយហេតុនេះស្រាទំពាំង Da Lat មាន
ក្លិនរសជាតិប្លែកពីស្រាក្រហមផ្សេងៗ។បង Soram ​ជាជនកម្ពុជា១រូបដែលធ្វើការនៅ
វៀតណាមដ៍យួរណាស់អោយដឹងថា៖បងបានរស់និងធ្វើការការនៅវៀតណាមដ៍យូរៗ
ណាស់។

​​​​​​​​​                   
ស្រាក្រហម Da Lat។ - ảnh 2
(រូបថត: Internet)

ប៉ុន្តែស្រាទំពាំងដែលបងចូលចិត្តជាងកែគឺស្រាក្រហមDa Lat។ពីព្រោះវាមានក្លិនរស
ជាតិដ៍ឈ្ងុយឆ្ងាញ់ណាស់បានជាស្របទៅនឹងនារីនិងជនចាស់ជរាទៀតផង។ពេល
វិលត្រឡប់មកប្រទេសម្តងៗបងសុទ្ឋតែទិញស្រាក្រហមជាអំណោយក្លិនរស់ជាតិ
ពិសេសនៃស្រាទំពាំងបានទាក់ទាញបង​ Igor Sukhomlin ជាអ្នកជំនាញការអាជីវកម្ម
១រូបនៃភោជនីយដ្ឋានអ៊ុយក្រែន។បងអោយដឹងថា៖” បងបានទិញដបស្រាក្រហម Da Latពេលទៅស្រាវជ្រាវទីផ្សារនៅ Mui Ne-Phan Thiet​ភាគខាងត្បូង។ស្រាក្រហម Da Lat មានរស់ចត់និងក្លិនធម្មជាតិពិបាកព័រណនាណាស់    “។

ជាពិសេសស្រាក្រហម Da Lat ​ត្រូវបានជ្រើសរើសជាភេសជ្ជះដែលបានប្រើប្រាស់ជា
ផ្លូវការក្នុងពិធីជប់លៀងជាកិត្តិយស់ជួនបណ្តាប្រមុខជាតិនៅសន្និសីទកំពូល APEC
លើកទី១៤នៅក្រុងហាណូយនាឆ្នាំ២០០៦។

មិត្តគង់សុឋានរិទ្ឋនិងមិត្តអ្នកស្តាប់ជាទីមេត្រី

សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន
សំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ
នៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba TrieuHa NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញ
នៅទំព័រ Websitewww.vovworld.vn៕

ប្រតិកម្មទៅវិញ