ក្នុងកម្មវិធីផ្សាយដំបូងនៅឱកាសឆ្នាំថ្មី យើងខ្ញុំសូមផ្ញើជូនលោកអ្នកនាងនិងមិត្ត អ្នកស្តាប់សេចក្តីជូនពរឆ្នាំថ្មីរបស់អគ្គនាយកនៃវិទ្យុសម្លេងវៀតណាម លោក
Nguyen Dang Tien ជូនចំពោះមិត្តអ្នកស្តាប់ក្រៅប្រទេសនិងសហគមន៍ជន
វៀតណាមនៅឯបរទេស។
|
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien ជូនចំពោះមិត្តអ្នកស្តាប់ក្រៅប្រទេសនិងសហគមន៍ជន វៀតណាមនៅឯបរទេស។ (Image: Internet) |
លោកអ្នកនាងមិត្តអ្នកស្តាប់ក្រៅប្រទេសនិងជនវៀតណាមនៅឯបរទេសជាទី
មេត្រី!
ក្នុងឆ្នាំ ២០១២ ស្ថានភពលោកលើពិភពលោកប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ សេដ្ឋកិច្ចសកលលោកកំពុងប្រឈមមុខនឹងការលំបាក់សាកល្បងជាច្រើន ពិសេសគឺវិប័ត្តប្រាក់បំណុលសាធារណៈនៅអឺរ៉ុប។ ក្នុងការលៈទេសៈបែបនេះ វៀតណាមក៏ត្រូវបានរងឥទ្ធពលផងដែរ។ ប៉ុន្តែ វៀតណាមបានជំនះពុះពារលើ រាល់ការលំបាក់សាកល្បងអាស្រ័យទៅលើការអនុវត្តគោលនយោបាយសេដ្ឋកិច្ច
សមស្រប។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់វៀតណាមទទួលបានជាង ៥% ម៉ាក្រូសេដ្ឋកិច្ចនៅបានស្ថិរភាពបណ្ដាគោលនយោបាយសុខុមាលភាពសង្គមនិង សន្តិសុខការពារប្រទេសត្រូវបានធានារឹងមាំ។ ដោយមានគោលនយោបាយ កិច្ចការបរទេសឯករាជ្យ ពហុភាគី ពហុបែប សមាហរណកម្មអន្តរជាតិ វៀតណាម ទទួលបានសមិទ្ធិសំខាន់ នាឆ្នាំ ២០១២ រួមចំណែកលើកកំពល់ឋានៈរបស់
វៀតណាមលើវេទិការអន្តរជាតិនិងតំបន់បង្កើតបរិយាកាសងាយស្រួលសំរាប់កិច្ច
សហប្រតិ បត្តិការនិងការអភិវឌ្ឍន៍ រួមចំណែកការពារអធិបតេយ្យភាពនិងបូរណ
ភាពដែនដី។ បណ្ដាការផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ និងសកម្មភាព
នៃក្រសួងការបរទេសវៀតណាមបានក្លាយទៅជាស្ពានតភ្ជាប់ជនវៀតណាមនៅ
ឯបរទេស ចំនួនជាង ៤ លាននាក់ ឆ្ពោះទៅមាតុប្រទេស។
ក្នុងឆ្នាំ ២០១២ វិទ្យុសម្លេងវៀតណាមបន្តពង្រឹងនិងពង្រីកប្រពៃណីរបស់ស្ថាប័ន ឃោនាលើគ្រប់មជ្យោបាយដោយមានគ្រប់រូបភាពសារព័រត៌មានទាំងឡាយគឺ៖
ផ្សាយវិទ្យុ ការសែតសរសេរ ទូរទស្ស និងការសែតអេឡេចត្រូនិក។ នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមបន្តអះអាងនូវឋានៈរបស់ខ្លួនជាមជ្ឃដ្ឋានសារព័ត៌មាន
បដិវត្តន៍វៀតណាមក្នុងតំបន់និងលើសកលលោក។
ជាពិសេស គេហទំព័រជាភាសារនៃវិទ្យុសម្លេងវៀតណាមគឺ៖ vovworld.vn ទោះបីទើបតែដាក់ដំណើរការបានរយៈពេល ១ ឆ្នាំ ក្តី ប៉ុន្តែ បានក្លាយទៅជា
ស្ពាន់តភ្ជាប់រវាងមិត្តអ្នកស្តាប់និងជនវៀតណាមនៅឯបរទេសជាមួយវិទ្យុស
ម្លេងវៀតណាម។
នាឆ្នាំ ២០១៣ វិទ្យុសម្លេងវៀតណាមបន្តពង្រីកបណ្ដាសមិទ្ធិដែលទទួលបាន ផ្លាស់ប្តូថ្មីខ្លឹមសារនិងរបៀប ដើម្បីបំរើមិត្តអ្នកស្តាប់ កាន់តែល្អជាង ពីមួយ ថ្ងៃ
ទៅមួយថ្ងៃ។ក្នុងឱកាសចូលឆ្នាំសកល ២០១៣ តាងនាមកម្មាភិបាល អ្នកយក
ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមខ្ញុំសូមជូនពរអស់លោកអ្នកនាងមិត្តអ្នកស្តាប់
ក្រៅប្រទេសនិងជនវៀតណាមនៅឯបរទេសចូលឆ្នាំថ្មីមួយមានសុខភាពល្អ
សម្បូរុងរឿង សុភមង្គល គ្រប់ប្រការ! ៕