សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់

MANH CUONG Theo VOV -
Chia sẻ

VOV-ក្នុងសប្ដាហ៍កន្លងទៅ​កាណាល់
ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម​ទទួល បានសំបុត្រនិង
ទូរសព្ទចំនួន១៦៣ពីប្រទេសនិងដំបន់
ដែនដីចំនួន២៩លើ​ពិភពលោក។ ក្នុង
នាទីប្រអប់សំបុទ្រមិត្តអ្នកស្ដាប់ពេល
នេះ យើងខ្ញុំសូមឧទ្ទេសនាម​អំពី
សកម្មភាពរដូវ វិស្សមកាលឆ្នាំ២០១៣
នៅប្រទេសវៀតណាមសំរាប់កុមារ
ជំទង់តាមសំណូមពររបស់មិត្តអ្នក 
ស្ដាប់មួយចំនួន។

សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់ - ảnh 1
សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់ (vov.vn)



        VOV-ក្នុងឱកាសវិស្សមកាលជាប្រចាំឆ្នាំ បណ្ដាអាគ៌ាវប្បធម៍ស្រុកទីក្រុងលើ
គ្រប់​ទិស​ទីនៅវៀតណាមសុទ្ធតែបានរៀបចំសកម្មភាពគួរឲ្យទាក់ទាញនិងមាន
ប្រយោជន៍សំរាប់កុមារទូទាំងប្រទេស។ នៅទីនេះ ប្អូនៗបានរៀនមុខវិជ្ជានិស្ស័យ
រៀន​លទ្ធកម្មរស់នៅដើម្បីជួយអភិវឌ្ឍន៍លើគ្រប់វិស័យអំពីបញ្ញា រាងកាយ
សោភ័ណ្ឌ​ភាព។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងមកដល់នឹង
អាស័យដ្ឋាន​ជីវភាព​វិស្សមកាលមួយរបស់បណ្ដាកុមារ។

        តាំងពីម៉ោង៦ព្រឹក​អាគ៌ាកុមារទីក្រុង Cam Ranh ខេត្ត Ba Ria-Vung Tau ភាគខាង ត្បូងវៀតណាមមានភាពអ៊ូអរជាមួយស្នូរសម្លេង​និយាយ​សើចរបស់កុមារ។ នោះជា ថ្នាក់រៀនបាល់បោះបានបើកនៅម៉ោង៥និង​៤៥​នាទី ក្នុងថ្ងៃអង្គារ ថ្ងៃព្រហស្បត៍និង ថ្ងៃសៅជាប្រចាំសប្ដាហ៍។ ចូលរួមរៀនសុទ្ធ​តែ​ជាបណ្ដាកុមារជំទង់ដែលឆ្លៀតឱកាស សំរាក់វិស្សមកាលដើម្បីចូលរួមមុខវិជ្ជាកីឡាពេញនិយម។​នៅពេលមកដល់តារាង
ហាត់ពេលព្រឹក បណ្ដាប្អូនត្រូវបាន​លោក​គ្រូណែនាំបច្ចេកទេសសារវន្តរបស់វិញ្ញាសារ
បាល់បោះ។ មិត្ត Bui Ngoc Hoa សិក្ខាកាមនៃថ្នាក់រៀនបាល់បោះបានឲ្យដឹងថា៖

        “ខ្ញុំមិនបានចុះឈ្មោះចូលរួមជីវភាពវិស្សមកាលទេ ប៉ុន្តែខ្ញុំបានជ្រើសរើសថ្នាក់​
បាល់​បោះ​ដើម្បីប្អូនអាចបង្កើនកំពស់និងមានសុខភាពល្អ។ ខ្ញុំឃើញថារៀន​នៅ​ទីនេះសប្បាយរីករាយនិងល្អសំរាប់សុខភាពរបស់ខ្លួន។”

        នៅកន្លែងផ្សេងទៀតរបស់អាគ៌ាកុមារ បឹងហែលទឹកជាកន្លែងប្រមូលផ្ដុំកុមារ​
និង​ឪពុកម្ដាយជាច្រើន។ ចាប់ផ្ដើមពីម៉ោង៦និង៣០នាទីព្រឹក នៅទីនេះបានមាន​សិស្សានុស្សិសជាង៤០នាក់។ ប្រការពិសេសគឺសិក្ខាកាមមានវ័យអាយុខុសពីគ្នា។​មានមិត្តជាច្រើនមានអាយុ១០ឆ្នាំ មានមិត្តទើបមានអាយុ៤ឆ្នាំក៏ត្រូវបានឪពុក​ម្ដាយ​
ឲ្យទៅរៀនដែរ។ ដោយថ្នាក់មានមិត្តអាយុខុសគ្នា​ដូច្នេះលោកគ្រូក៏បានបែងចែក​ថ្នាក់តាមវ័យអាយុដើម្បីមានវិធីបង្រៀនសមស្រប។​ប្អូន Nguyen Khanh Hoang អាយុ៨ឆ្នាំបានឲ្យដឹងថា៖

        “ប្អូនចូលចិត្តរៀនហែលទឹកបានជាម្ដាយបានឲ្យទៅរៀន។ ខ្ញុំហែលទឹកមិនទាន់
​បាន​ទេ ប៉ុន្តែជិតបានហើយ។ ដំបូងលោកគ្រូបានបង្រៀនរបៀបបណ្ដែតខ្លួន ក្រោយ
​នោះ​បង្រៀនកាយវិការដៃនិងជើង។ ប្រសិនបើខ្ញុំហែលទឹកបានម្ដាយនឹង​សរសើរ។”

        តាមលោក Nha Quang Lan គ្រូបង្រៀនហែលទឹកនៅអាគ៌ាកុមារ​ Cam Ranh ថា ការបង្រៀនហែលទឹកត្រូវបានអាគ៌ាកុមារនិងសម្ព័ន្ធយុវជនទីក្រុង សម្ព័ន្ធ​យុវជន
ស្រុកជាច្រើនយកចិត្តដាក់បញ្ជូលក្នុងកម្មវិធីសកម្មភាពវិស្សមកាលឆ្នាំ​២០១៣។

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក សិស្សានុស្សិសចូលចិត្តណាស់និងឪពុកម្ដាយក៏​យក​ចិត្តទុកដាក់ដល់ការឲ្យកុមារចុះឈ្មោះរៀនហែលទឹកដែរ។ ​នេះជារបៀបអប់រំបង្កើត​សមត្ថភាពហែលទឹកសំរាប់ប្អូនៗ។ ទី២គឺកាត់បន្ថយគ្រោះថ្នាក់លង់ទឹក​ប្រចាំឆ្នាំ​
សំរាប់ប្អូនៗ។”

        ក្រៅពីបណ្ដាវិញ្ញាសារកីឡានោះអាគ៌ាកុមារទីក្រុង Cam Ranh ក៏បានរៀបចំ​
បណ្ដា​ថ្នាក់រៀនតូរតន្ត្រី​គូគំនូរសំរាប់កុមារទៀតផង។ ក្រោយរយៈពេល៩ខែ​រៀន​
សូត្រនៅសាលា អាចនិយាយបានថា​នេះជារយៈពេលគួរឲ្យទាក់ទាញបំផុតក្នុង​ឆ្នាំ​ចំពោះប្អូនៗកុមារ។

លោកអ្នកនាងជាទីមេត្រី!

         សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយ​ព័ត៏មាន​​​ពោលខាងលើ។ យើង​ខ្ញុំ​
សង្ឃឹម​​បន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។ សូមផ្ញើសំបុត្រ​មក​
កម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសនៃវិទ្យុសំលេង​
វៀត​ណាម​លេខ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។ ព័ត៏មាន​
ទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕

ប្រតិកម្មទៅវិញ