មិត្តអ្នកស្តាប់ជាទីមេត្រី! ជាសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ឆ្នាំទេសចរណ៍ជាតិបានរៀបចំដោយប្តូវេន តាមខេត្ត ក្រុងទូទាំងប្រទេស។ ហើយ សកម្មភាពដែលបានរៀបចំនោះ នឹងមានទ្រង់ទ្រាយ តាមលក្ខណៈដោយឡែករបស់តំបន់នីមួយៗដែលទទួលរៀបចំផងដែរ។ ឆ្នាំ២០១៨ ខេត្ត Quang Ninh បានទទួល រៀបចំព្រឹត្តិការណ៍ធំៗមួយចំនួនក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ២០១៨។
ឈូងសមុទ្រ Ha Long-Quang Ninh |
ចំណុចគួរឲ្យកត់សម្គាល់ក្នុងឆ្នាំទេសចរណ៍ជាតិ២០១៨ Ha Long-Quang Ninh គឺ ជាពិធីប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៨ Ha Long-Quang Ninh និងកម្មវិធី Carnaval Ha Long 2018 ដែលបានរៀបចំឡើងនៅសួនឧទ្យាន Sun World Ha Long Complex នាថ្ងៃទី២៨មេសាឆ្នាំ ២០១៨។ កម្មវិធីសិល្បៈ វប្បធម៌ ត្រូវបានរំពឹងទុកថា នឹងនាំមកជូនភ្ញៀវទេសចរនូវលក្ខណៈវប្បធម៌វិសេសវិសាលរបស់តំបន់នីមួយៗក្នុងទឹកដីខេត្ត Quang Ninh។ ជាពិសេស នៅស្រុកកោះ Co To នឹងបានប្រព្រឹត្តទៅជាលើកដំបូង សប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍ Co To ផង ដែរ។
ទន្ទឹមជាមួយគ្នានោះ អគ្គនាយកដ្ឋានទេសចរណ៍និងទស្សនាវដ្តីទេសចរណ៍ក៏បាន បំផុសការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសលើកទី៨ ដោយប្រធានបទ “ខ្ញុំស្រឡាញ់វៀតណាម” ក្រោមការគាំពាររបស់សមាគមសិល្បៈថតរូបវៀតណាម។ ការប្រឡងនេះប្រព្រឹត្តទៅចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០១៨។មុខសញ្ញាចូលរួមការប្រ ឡងគឺពលរដ្ឋវៀតណាមទាំងអស់ដែលរស់នៅក្នុងនិងក្រៅប្រទេសគ្មាន កំណត់អាយុឡើយ។ ខ្លឹមសារគឺឆ្លុះបញ្ចាំងពីទឹកដី មនុស្សនិងវប្បធម៌របស់វៀតណាមដោយភ្ជាប់ជាមួយប្រធានបទ “ខ្ញុំស្រឡាញ់វៀត ណាម” ។ ឆ្នាំ២០១៨ជាឆ្នាំដំបូងដែលគណៈចាត់តាំងបានទទួលរូបថតឌីជីថល ចូលរួមការប្រឡង និង file រូបថត jpg។ លោកស្រី Nguyen Thi Thanh Huong អគ្គនាយិការរង នៃអគ្គនាយកដ្ឋានទេសចរណ៍ និងជាប្រធាន គណៈចាត់តាំងការប្រឡងបានឲ្យដឹងថា៖ “ការប្រឡងរូបថតអំពីទេស ចរណ៍បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍ប្រជា ជន ពីអ្នកថតរូប ទាំងភ្ញៀវទេសចរ ដើម្បីឲ្យពួកគេនឹងយកចិត្តទុកដាក់ លើវិស័យទេសចរណ៍និងកត់ទុកភាពស្រស់ស្អាតតាមរយៈដំណើរទេស ចរណ៍ដែលគេបានទៅទស្សនា។ សំខាន់បំផុត គឺកសាងមូលដ្ឋានទិន្នន័ យរូបថត បម្រើសកម្មភាពពន្លឿនការផ្សព្វផ្សាយទេសចរណ៍។ តាមនោះយើងខ្ញុំនឹងជ្រើសរើសនូវរូបថតពិសេស ឆ្លុះបញ្ចាំងពីទឹកដីនិងមនុស្ស វៀតណាម សម្រាប់បម្រើសកម្មភាពផ្សព្វផ្សាយនៅក្នុង និងក្រៅប្រទេស”។
ពិធីប្រគល់ពានរង្វាន់និងការតាំងពិពណ៌រូបថត គ្រោងនឹងរៀបចំឡើងនាខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនោះ តំបន់ជាច្រើនក្នុងទូទាំងប្រ ទេសក៏រួមសហការគ្នា រៀបចំបណ្តា ព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ពិសេសដើម្បីជួយជម្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៨ផងដែរ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែល យើងខ្ញុំទើបផ្តល់ជូន។ ប្រសិនបើមិត្តមានចម្ងល់អាចផ្ញើមកសំបុត្រនិង comment មកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ សម្លេងជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email៖ vov5khmer@gmail.com៕