វត្ត Xiem Can - ត្រចេះត្រចង់ស្ថាបត្យកម្មខ្មែរនៅខេត្ត Bac Lieu

Hoang Hai
Chia sẻ
(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយ
ជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបាន
សំបុត្រចំនួន៩៣មកពីប្រទេសនិងតំបន់ដែនដីចំនួន
៣៦។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន
សំបុត្រចំនួន៣ពីមិត្តអ្នកស្ដាប់នៅកម្ពុជា។
(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន៩៣មកពីប្រទេសនិងតំបន់ដែនដីចំនួន
៣៦។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ពីមិត្តអ្នកស្ដាប់
នៅ កម្ពុជា។យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះសរដល់មិត្តអ្នកស្ដាប់ដែលក្នុង
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅបានចែករំលែកជាមួយការបាត់បង់អាយុជីវិតនិង
ទ្រព្យសម្បត្តិដ៏ធំធេងនៅខេត្តមួយចំនួនភាគខាងជើងវៀតណាមដោយគ្រោះធម្ម
ជាតិបណ្ដាលឡើង។ក្នុងនាទីប្រអប់សំបុត្រនាពេលនេះ​ ដើម្បីឆ្លើយតបនឹងសំបុត្រ
របស់កញ្ញា សុធារ៉ាដែល ចង់ស្វែងយល់បន្ថែមអំពីលក្ខណៈវប្បធម៌របស់ជនជាតិទាំង៥៤របស់វៀតណាម យើងខ្ញុំសូមឧទ្ទេសនាមជាមួយប្រិយមិត្តអំពីវត្ត Xiem
Can ដែលជាវត្តមួយមាន លក្ខណៈស្ថាបត្យកម្មខ្មែរដ៏វិសេលវិសាលនៅខេត្ត Bac
Lieu។
វត្ត Xiem Can - ត្រចេះត្រចង់ស្ថាបត្យកម្មខ្មែរនៅខេត្ត Bac Lieu - ảnh 1
ទេសភាពនៃវត្ត Xiem Can (រូបថត៖Vietnamplus)

មិត្តសុធារានិងប្រិយមិត្តជាទីមេត្រី!
វត្ត Xiem Can ត្រូវបានកសាងឡើងកាលពីឆ្នាំ១៨៨៧ នៅឃុំ Hiep Thanh ទីប្រជុំជន
Bac Lieu ខេត្ត Bac Lieu ភាគខាងត្បូងវៀតណាម។វាជាសំណង់មួយពោរពេញទៅ
ដោយលក្ខណៈស្ថាបត្យកម្មរបស់ជនជាតិខ្មែរភាគខាងត្បូង ដែល ភ្ញៀវទេសចរណ៍
អាចឃើញបានយ៉ាងងាយស្រួលតាមរយៈលំនាំចម្លាក់នៅលើ ដំបូល សសរនិង
កាំជណ្ដើរក្នុងវត្តនេះ។ដូចជាវត្តភាគច្រើនរបស់ជនជាតិខ្មែរ វត្ត​ Xiem Can ក៏ឆ្ពោះ
ទៅខាងកើតដែរ ដែលជាទិសបួសរៀនរបស់ព្រះពោរធិសត្វ។សាលធំជាអគារ
ស្នូលក្នុងវត្តដែលស្ថិតនៅកណ្ដាលបរិវេណ។ស្ថាបត្យកម្មនៅក្នុងសាលធំពោរ
ពេញទៅដោយលក្ខណៈវប្បធម៌ពុទ្ធសាសនារបស់ជនជាតិ ខ្មែរ។នៅលើសសរ
ធំៗនៅក្នុងសាលត្រូវបានឆ្លាក់រូបភាពរបស់ទេព្យអប្សរនិង បិសាចដែលមាន
អត្ថន័យដូចជាព្រៀនប្រដៅមួយចំពោះពុទ្ធសាសនិកនោះគឺត្រូវ ឆ្លងកាត់លើការ
សាកល្បងជាច្រើននៅលើដំណើរការបួសរៀន។នៅលើជញ្ជាំង និងដំបូលសាល
ធំក៏ត្រូវតុបតែងដោយចម្លាក់និងគំនូរនានាដែលនិយាយដល់ជីវិតរបស់ព្រះពោរ
ធិសត្វ។ព្រះមហាថេរៈ Duong Quan ព្រះចៅអធិការវត្ត Xiem Can បានឲ្យដឹងថា៖

“សាលធំជាកន្លែងសំខាន់ជាងគេដោយសារនេះជាទីប្រព្រឹត្តទៅសកម្មភាពជំនឿ
សសាសនាសំខាន់ៗ។ឧទាហរណ៍សកម្មភាពទទួលស្គាល់ឲ្យអ្នកបួសរៀនឡើង
ភិក្ខុ ឬពិធីថ្វាយស្បង់ជីពរសុទ្ធតែត្រូវអនុវត្តនៅសាលធំនេះ”។
វត្ត Xiem Can - ត្រចេះត្រចង់ស្ថាបត្យកម្មខ្មែរនៅខេត្ត Bac Lieu - ảnh 2
ព្រះសង្ឃនៅក្នុងវត្តមិនត្រឹមតែរៀនព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងរៀនអំពីទំនៀមទំលាប់ជាពៃណីដើម្បីណែនាំឲ្យព្រះពុទ្ធសាសនិកទៀតផង។ (រូបថត៖Vietnamplus)

ចំពោះជនរួមជាតិជាជនជាតិខ្មែរ វត្តជាទីកន្លែងធ្វើសក្ការបូជាព្រះពុទ្ធព្រមទាំងជា
ផ្ទះរួម ជាមជ្ឈមណ្ដលវប្បធម៌ អប់រំរបស់ភូមិឃុំទៀតផង។តាមការចែករំលែករបស់
ព្រះមហាថេរៈ Duong Quan ថា វត្ត Xiem Can មានសាលាបង្រៀនអក្សរខ្មែរ អក្សរ
បាលី និងគម្ពីព្រះពុទ្ធហើយក៏ជាទីកន្លែងប្រព្រឹត្តទៅពិធីបុណ្យជាប្រពៃណីនានា
របស់ជនរួមជាតិជាជនជាតិខ្មែរទៀតផង។

“នៅទីនេះ គេហៅវត្តរបស់ជនជាតិខ្មែរជាមជ្ឈមណ្ឌលវប្បធម៌របស់ជនរួមជាតិជា
ជនជាតិខ្មែរ។ព្រះសង្ឃនៅក្នុងវត្តមិនត្រឹមតែរៀនព្រះពុទ្ធសាសនាប៉ុណ្ណោះទេ
ថែមទាំងរៀនអំពីទំនៀមទំលាប់ជាពៃណីដើម្បីណែនាំឲ្យព្រះពុទ្ធសាសនិកទៀត
ផង។បើសិនជាមិនមានវត្តនោះ គឺទាំងអក្សររបស់ជនជាតិខ្មែរ​ ទាំងរបាំនិងលក្ខ
ណៈវប្បធម៌នឹងមិនអាចរក្សទុកបានឡើយ”។

មិត្តសុធារានិងប្រិយមិត្តជាទីមេត្រី!
វត្ត Xiem Can ជានិមិត្តរូបរបស់សំណង់ស្ថាបត្យសិល្បៈដែលពោរពេញទៅដោយ
លក្ខណៈប្រពៃណីរបស់ជនជាតិខ្មែរ។ដោយមានបរិយាកាសស្ងប់ស្ងាត់និងអាយុ
ជីវិតជាង១០០ឆ្នាំ នាពេលទៅកាន់ទីនេះ ភ្ញៀវទេសចរណ៍អាចមើលឃើញនិង
យល់បន្ថែមអំពីលក្ខណៈវប្បធម៌មួយដ៏វិសេសវិសាលរបស់ជនជនរួមជាតិខ្មែរ
ភាគខាងត្បូងដែលកំពុងរក្សាទុកនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអ្នកនាងជាទីមេត្រី!
ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែសីហានេះគឺ៖​បរិ
មាណភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាក្នុងឆមាសទីមួយឆ្នាំ២០១៥បានកើន
ឡើងប៉ុន្មានភាគរយបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ?រាល់ចំលើយ
សំបុត្រ email សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ
HoanKiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។ចំលើយ
ត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ