របាំ Xoe របស់ជនជាតិ Tay ខេត្ត Lao Cai ភាគខាងជើងវៀតណាម

MANH CUONG Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់
ផ្សាយជាភាសាបរទេសនៃវិទ្យុ​សម្លេងវៀត
ណាមទទួលបានសំបុត្រនិងទូរស័ព្ទជា
ច្រើនពីមិត្តអ្នកស្ដាប់មកពីប្រទេសនិងដំបន់
ដែនដីជាច្រើនលើពិភពលោក។ 
របាំ Xoe របស់ជនជាតិ Tay ខេត្ត Lao Cai ភាគខាងជើងវៀតណាម - ảnh 1
របាំ Xoe របស់ជនជាតិ Tay ខេត្ត Lao Cai ភាគខាងជើងវៀតណាម (tinmoi.vn)

        Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ​សម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនពីមិត្តអ្នកស្ដាប់មកពី
ប្រទេសនិងដំបន់ដែនដីជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្ដាប់ពេលនេះ យើង​ខ្ញុំ​សូមឧទ្ទេសនាមអំពីរបាំ Xoe របស់ជនជាតិ Tay ខេត្ត Lao
Cai ភាគខាងជើង​វៀត​ណាមតាមសំណូមពររបស់មិត្តលក្ខណានៅរាជធានីភ្នំពេញ
កម្ពុជា។

មិត្ត​លក្ខណានិងមិត្តអ្នកស្ដាបជាទីមេត្រី!

        ស្ថិតនៅទីរួមខេត្ត Bac Ha ឃុំ Na Hoi (ស្រុក Bac Ha ខេត្ត Lao Cai) មាន​ភូមិ​ចំនួន៩ភាគច្រើនគឺជនរួមជាតិជាជនជាតិ Tay។ មកដល់ Na Hoi ភ្ញៀវទេសចរណ៍​មិ
ន​ត្រឹមតែមានឱកាសទស្សនាជុំវិញភូមិនានាលើផ្លូវតូចៗ​ទស្សនាផ្ទះផុតពីដី​តូចៗ​នៅ
កណ្ដាលព្រៃភ្នំ ចូលរួមជីវភាពជាប្រចាំថ្ងៃជាមួយអ្នក​ភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំងមាន
ឱកាសទស្សនារបាំ Xoe ដ៏វិសេសវិសាលរបស់​ជនរួម​ជាតិជាជនជាតិ Tay នៅទីនេះ
ទៀតផង។

          គ្មានអ្នកណាដឹងថា របាំ Xoe មានតាំងពីពេលណាឡើយ ត្រឹមតែដឹងថា មុន​នេះរបាំនេះបានសម្ដែងបំរើឲ្យគ្រួសារសេដ្ឋី Hoang A Tuong ភ្ញៀវនិងមន្ត្រី​របស់ដំបន់
ជុំវិញ។ Xoe Na Hoi មានការរួមបញ្ចូលជាមួយរបាំ valse របស់បារាំង។ ប្រការនេះ
បានបង្កើតឡើងភាពវិសេសវិសាលដោយឡែករបស់របាំ Xoe Tay ខុសពី Xoe Muong,
Xoe Thai។ ប្រសិនបើមកដល់ Na Hoi នា​និទាឃៈ​រដូវ ភ្ញៀវទេសចរណ៍អាចឲ្យមាន
ឱកាសចូលរួមពិធីរាំរបាំ Xoe ក្នុងទិវាបុណ្យចុះ​ស្រែ​ដើម្បីបួងសួងឲ្យរដូវអំណោយផល
ស្រូវអង្ករពេញផ្ទះ។ បន្ទាប់ពីគ្រូសែន​ធ្វើ​ពិធី​បួងសួងមក ស្នូរស្គរ ឃ្មោះ ត្រែ Pi le លាន់
រន្ទឺ ក្មេងចាស់ប្រុស្សរីកាន់ដៃគ្នាសម្របខ្លួនក្នុងរបាំ Xoe ប្រពៃណីយ៉ាងផុលផុស។
លោក Tran Dac Ha អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Na Hoi បានឲ្យដឹងថា៖

        “ពិធីបុណ្យចុះស្រែប្រពៃណីនេះគឺរបស់ជនរួមជាតិជាជនជាតិ Tay។ ប្រពៃណី
ពិធីបុណ្យចុះស្រែនេះពោពេញទៅដោយអត្តសញ្ញាណវប្បធម៍នៃបណ្ដា​ជនជាតិ។ បណ្ដាសកម្មភាពក្នុងពិធីបុណ្យរួមមានរបាំ Xoe ប្រពៃណី ក៏ដូចជា​ល្បែង​ប្រជាប្រិយ។ អត្ថន័យរបស់សកម្មភាពនេះគឺដើម្បីជំនាន់មុននឹង​បន្សល់​ទុក​នូវ​ទំនៀមទំលាប់ប្រពៃណី
សំរាប់ជំនាន់ក្រោយៗ។”

        បណ្ដារបាំ Xoe ត្រូវបានជនរួមជាតិ Tay សម្ដែងជាប្រចាំគឺ Xoe chieng, xoe nghieng,
xoe doi, xoe បោកស្រូវជាដើមដែលមានតាំងពីសម័យកាល​អាណានិគមនិយមបារាំង។ ក្រៅពីនោះនៅមានរបាំ Xoe បានច្នៃប្រឌិតនិង​និពន្ធ​បន្ថែមគឺ Xoe non, xoe mo ca ជាដើម។
 បណ្ដារបាំ Xoe នេះបានកសាងឡើង​ពាណិជ្ជសញ្ញារបស់ដំបន់ដីពោពេញទៅដោយ
អត្តសញ្ញាណវប្បធម៍លើដំបន់​ខ្ពង់រាបស Bac Ha នេះ។ សប្វថ្ងៃរបាំ Xoe បានក្លាយទៅជា
សកម្មភាពមិន​អាច​ខ្វះបានក្នុងជីវភាពវប្បធម៍សហគមន៍របស់ជនរួមជាតិ Tay នៅ Na Hoi។ លោកស្រី Vang Thi Thuy នៅភូមិ Na Hoi បានឲ្យដឹងថា៖

        “ចំពោះជនជាតិ Tay វាមានអត្ថន័យឲ្យឃុំទាំងមូល ត្រូវមាន Xoe ទើប​ធ្វើការងារ ជា
ធម្មតាត្រូវមាន Dai Xoe។ ជារៀងរាល់ឆ្នាំយើងខ្ញុំបានរៀបចំរាត្រី Dai Xoe ចំនួន៣យប់។​ ភូមិទាំងមូលបានមកទីនេះរាំរបាំ Xoe ដើម្បីនាំមកនូវ​បរិយាកាស​​សប្បាយរីករាយ​បំបាត់
ការនឿយហត់របស់ឆ្នាំមុន។ របាំ Xoe នេះក៏​បានបង្រៀនឲ្យសិស្សានុស្សិសក្នុងសាលា។ សាលាអនុវិទ្យាល័យនិងសាលា​បថមសិក្សាក៏បានចេះវាយស្គរ Xoe, Dai Xoe តាមទំនៀម
ទំលាប់ជនជាតិ Tay។”

        រាំរបាំ Xoe បានក្លាយទៅជាផ្នែកវប្បធម៍វិសេសវិសាលដោយឡែកក្នុង​ជីវភាព​រស់នៅ
របស់ជនរួមជាតិជាជនជាតិ Tay Na Hoi។ ក៏ដោយសារភាព​ទាក់ទាញ​និងវិសេសវិសាល
របស់របាំ Xoe ដែលក្នុងពេលចាកចេញពិដំបន់ដី​នេះ ក្នុងដួងចិត្តភ្ញៀវទេសចរណ៍ម្នាក់ៗ
នៅចាំជានិច្ចរបាំនេះក៏ដូចជាចាប់​អារម្មណ៏​យ៉ាងជ្រាលជ្រៅដោយភាពស្លោតបូតរបស់
ក្រមុំ Tay និងភាពជិត​ស្និទ្ធ​រាក់ទាក់ចំពោះភ្ញៀវរបស់ជនរួមជាតិជាជនជាតិភាគតិចដំបន់។

លោកអ្នកនាងជាទីមេត្រី!

        ក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ​មុនពេលប្រកាស
ចម្លើយក្នុងខែ​កន្លង​មកគឺ អត្ថន័យរបស់ទិវាទី៣០មេសានៅវៀតណាម យើងខ្ញុំសូម
អបអរ​សាទ​មិត្តមុនីរដ្ឋនៅរាជធានីភ្នំពេញដែលបានឆ្លើយត្រូវតាមចម្លើយរបស់យើងខ្ញុំ​គឺទិវាទី៣០មេសាជាទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ។ មិត្ត
មុនីរដ្ឋនឹងទទួលបានកាដូរបស់កម្មវិធី ប៉ុន្តែយើងខ្ញុំនៅតែបន្តទទួលចម្លើយ​របស់មិត្តអ្នក
ស្ដាប់តាមត្រាប្រៃសណី។

        ដើម្បីបញ្ចប់នាទីពេលនេះ សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរប្រចាំខែ
គឺ៖ ក្នុង​ត្រីមាសទី១ឆ្នាំ២០១៤​បរិមាណភ្ញៀវទេសចរណ៍កម្ពុជាមកវៀតណាមកើន​ឡើង​ប៉ុន្មានភាគរយបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ សង្ឃឹមថា ជាមួយ​សំនួរ
នេះ យើងខ្ញុំនឹងទទួលចំលើយជាច្រើនរបស់មិត្តអ្នកស្ដាប់។ រាល់ចំលើយ​សំបុត្រ email ​
សូមផ្ញើមក​អាស័យដ្ឋាន​៖ កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ កាណាល់​ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ
Email÷ ​vov5khmer@yahoo.com.vn។  ចំលើយត្រូវនិមួយៗនឹងទទួលបានការដូរពិសេស
មួយពីកម្មវិធី​ជាភាសារខ្មែរ​នៃ​វិទ្យុសម្លេងវៀតណាម។ សួរស្តី!

ប្រតិកម្មទៅវិញ